| ពេលនេះសម្ផស្ស នឹងសុំណែនាំពីល្បិចអាថ៌កំបាំង ដែលធ្វើឲ្យស្រ្តីគ្រប់រូប មានផែនថ្ពាល់ទាំងសងខាងមានពណ៌ស៊ីជម្ពូរ និង មានសុខភាពល្អ ដោយមានវិធីដូចខាងក្រោម៖ |
| |
| ១-ផឹកទឹកៈ ឲ្យបានច្រើន ធ្វើឲ្យស្បែកអ្នកមើលទៅមានសំណើមស្រស់ថ្លាជានិច្ច។ |
| ២-បញ្ចេញកម្លាំងកាយៈ សុខភាពស្បែកល្អ ត្រូវចេញមកពីខាងក្នុងរាងកាយរបស់អ្នក។ |
| ៣-ទទួលទានបន្លែ ផ្លែឈើៈ ត្រូវទទួលទានបន្លែ និង គ្រាប់ធុញ្ញជាតិ ដែលមានជាតិប្រូតេអ៊ីន ឲ្យបានច្រើន ព្រោះវាជួយជួសជុលស្បែកឲ្យល្អឡើងវិញ។ |
| ៤- លាងគ្រឿងសម្អាងចេញពីផ្ទៃមុខៈ ស្តី្រទាំងឡាយ គួរលាងគ្រឿងសម្អាងឲ្យបានស្អាត មុនពេលចូលគេង ដើម្បីឲ្យស្បែកដកដណ្តើមឲ្យបានស្រួលបន្តិច កុំឲ្យមានអ្វីមកបិទបាំងរន្ធញើសរបស់អ្នក ប៉ុន្តែអាចប្រើក្រែមបំរុងស្បែកបន្តិចបន្តួចបាន។ |
| ៥-ច្របាច់ផ្ពាល់តិចៗខ្លះ ពេលទំនេរៈ ដើម្បីជួយជំរុញការធ្វើចលនារបស់សរសៃឈាម នៅបរិវេណថ្ពាល់របស់អ្នក។ |
| ៦-កុំតែងមុខរាល់ថ្ងៃៈ បើថ្ងៃណានៅផ្ទះ មិនគួរប្រើគ្រឿងសម្អាង ផាត់លើស្បែកមុខនោះទេ ទុកឲ្យស្បែកថ្ពាល់នៅទំនេរ ដកដង្ហើមបានស្រួលខ្លះផង៕ |
| |
Showing posts with label សម្ផស្ស. Show all posts
Showing posts with label សម្ផស្ស. Show all posts
ល្បិចធ្វើឲ្យស្បែកថ្ពាល់ឡើងពណ៌ស៊ីជម្ពូរ និងសុខភាពល្អ
រូបមន្តធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យ មិនចាំបាច់ចូលគ្លីនិកនាំតែអស់លុយច្រើន
| ផ្លែចេកអំបូង ក្រៅពីយកមកពិសារមានរស់ជាតិឈ្ងុយឆ្ងាញ់ហើយ ក៏អាចយកមកប្រើការ ក្នុងការបំរុងស្បែក បានទទួលផលភ្លាមៗផងដែរ ព្រោះចេកអំបូង វាមានឧត្តមភាពទៅដោយវីតាមីន A និង C ។ |
| |
| អ្នកគ្រាន់តែយកចេកអំបូងទៅច្របាច់ ឬ កិនឲ្យម៉ដ្ឋ ផ្សំជាមួយទឹកដោះគោឆៅ ឬ ទឹកឃ្មុំក៏បាន បន្ទាប់ មកយកបំពោកនៅលើផ្ទៃមុខ ទុកចោល ២០នាទី រួចពីនោះលាងចេញដោយទឹកត្រជាក់ ក៏នឹងអាចធ្វើឲ្យផ្ទៃមុខរបស់អ្នកមើលទៅស្រស់ស្រស់ថ្លា នៅក្មេងជាងវ័យ ព្រោះវិធីនេះ វានឹងជួយឲ្យស្បែករបស់អ្នកមានសំណើមបែបធម្មជាតិ មិនចាំបាច់ប្រើក្រែមកែសម្ផស្សខាតបង់ប្រាក់កាកឥតប្រយោជន៍នោះទេ៕ |
| |
| |
| |
| |
Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2316
វិធីដោះស្រាយផ្ទៃមុខយារជ្រួញពេលដេកមិនគ្រប់គ្រាន់!
| ស្រ្តីទាំងឡាយ ដឹងទេថា ការគេង ឬសំរាកមិនគ្រប់គ្រាន់នោះ នឹងហុចលទ្ធផលប៉ះពាល់ដោយផ្ទាល់ចំពោះស្បែកពិសេសផ្ទៃស្បែកមុខរបស់ អ្នក ដោយឡែកខាងស្រ្តីដែលចូលចិត្តចេញទៅដើរលេង ឬជប់លៀងផ្សេងៗ ជាមួយមិត្តភ័ក្តិពេលកណ្តាលយប់ ឬក៏ធ្វើការពេលយប់ មិនកេងបានគ្រប់គ្រាន់នោះ អ្នកកំពុងធ្វើឲ្យអាក្រក់ស្បែកមុខភ្លាមៗបានមួយរំពេច ព្រោះថា រយៈពេលកណ្តាលយប់ជាពេលវេលាដែលស្បែករបស់យើងកំពុងជម្រុះកោសិកា ចាស់ចេញ បង្កើតមកនូវកោសិកាថ្មីជំនួសវិញ ហើយអ្នកអាចសង្កេតបានដោយងាយ បើដេកមិនគ្រប់គ្រាន់ ត្របកភ្នែកឡើងជាស្រអាប់ ថែមទាំងផ្ទៃមុខមើលទៅស្លេកស្លាំង យារជ្រូញជាលំដាប់ ហើយបណ្តោយបែបនេះ កាន់តែយូរ ទោះបីយកក្រែម ឬគ្រឿងសម្អាងមកបិទបាំង ក៏មិនអាចបានទាំងអស់នោះទេ ដូចនេះ បើស្រ្តីជួបបញ្ញាបែបនេះ រូបមន្តដែលត្រូវគួរធ្វើឲ្យផ្ទៃមុខស្រស់បំព្រងឡើងវិញគឺៈ |
| |
| ការបន្ថែម ភាពសំណើមឲ្យស្បែកមុខ ដែលអាចធ្វើបាន ដោយការបំពោកទឹកដោះគោជូ ទុកចោល១០នាទី ឬយកផ្លែត្រសក់ចិត្របន្ទះស្តើងៗ ហើយបិទឲ្យពេញនៅលើផ្ទៃមុខ ដើម្បីឲ្យផ្ទៃមុខបានស្រូបជាតិសំណើមចូលក្នុងផ្ទៃស្បែកវិញ ក្រោយពីនោះអ្នកអាចប្រើគ្រឿងសំអាង តុបតែងបិទបាំងស្បែកយារជ្រួញបន្តិចបន្ទួចបន្ថែមទៀត នោះពិតជាផ្ទៃមុខរបស់អ្នកស្រស់ថ្លាឡើងវិញ ជាមិនខាន។ ប៉ុន្តែទោះបីមានរូបមន្តជួយបែបនេះយ៉ាងណាក៏ដោយ វិធីដែលល្អបំផុត គឺសំរាក និងគេងឲ្យបានគ្រប់គ្រាន់ រួមទាំងទទួលទានទឹកឲ្យបានច្រើន ទើបស្បែកផ្ទៃមុខរបស់អ្នកស្រស់ស្អាតបែបធម្មជាតិពិតៗតែម្តង៕ |
| |
| |
Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2364
វះកាត់កែសម្ផស្សតែមួយគ្មាន២!
| បញ្ចុះអាវទ្រនាប់ទៅក្នុងសរីរាង្គ |
| វិធីនេះ ពុំមែនដូចជាការបូបសុដន់ធម្មតាទេ ដោយគេនឹងបញ្ចុះអាវទ្រនាប់ Silicon នៅក្នុងសរីរាង្គ តភ្ជាប់វាជាមួយបណ្តាឆ្អឹងជំនីរ។ អាវទ្រនាប់នេះ ស្រដៀងនឹងអាវទ្រនាប់ធម្មតា វាមានខ្សែពាក់ស្មា និង ព័ទ្ធទៅក្រោយខ្នង។ គេភ្ជាប់ខ្សែអាវពាក់ទៅនឹងឆ្អឹងខ្នង ជំនួសដោយការពាក់ទៅលើស្មា ហើយផ្នែកទម្រនៅទីតាំងទាបជាង ដើម្បីទ្រ និង លើកសុដន់។ |
| កាត់ឆ្អឹងជំនីរខាងក្រោមចោល |
| |
| នោះ ជាការវះកាត់កែសម្ផស្ស ដោយកាត់ឆ្អឹងជំនីរក្រោមចោល ដើម្បីឲ្យមានរាងស្វែល។ ក្នុងការវះកាត់នេះ គឺឆ្អឹងលេខ ១១ និង ១២ ហើយពេលខ្លះ ទាំងលេខ១០ ត្រូវបានកាត់ចោល គួបផ្សំនឹងការបូមខ្លាញ់ពោះចេញ និងបណ្តឹងស្បែកពោះ ដើម្បីជួយឲ្យនារីៗ មានរាងល្វតល្វន់។ ប៉ុន្តែគល់ឆ្អឹងជំនីរ ត្រូវបានរក្សាទុក ដើម្បីបញ្ជៀសការធ្វើឲ្យរបួសផ្នែកផ្សេងទៀត នៃសរីរាង្គ។ |
| វះកាត់ស្នាមក្រយ៉ៅដៃក្លែងកាយ |
| ស្រ្តី ឈ្មោះ Lin Rong អាយុ ២៧ឆ្នាំ បានមកជប៉ុន ក្រោយពេលត្រូវបណ្តេញចេញពីចិន។ នាងត្រូវបានចាប់ខ្លួន បន្ទាប់ពីដឹងថា ស្នាមក្រយ៉ៅដៃរបស់នាង ខុសប្លែកគ្នា។ នាង Lin បានធ្វើការវះកាត់ ដើម្បីប្តូរក្រយ៉ៅដៃពីធ្វេងមកស្តាំ និង ពីស្តាំមកធ្វេងវិញ។ |
| |
| ស្បែកលើ មេដៃ និង ចង្អុលដៃស្តាំ ត្រូវបានកាត់ចោល ហើយបន្ទាប់មក យកមកបន្សាំនៅលើម្រាមដៃរបស់នាង Lin ដោយមានស្នាមខុសប្រក្រតី ពេលនាងត្រូវចាប់ខ្លួន ដោយរៀបការជាមួយបុរសជប៉ុន។ នាង Lin បានចំណាយ ១៥.០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការវះកាត់នៅប្រទេសចិន។ |
| បូមខ្លាញនៅភ្នែកគោលជើង |
| |
| នេះ ជាស្ថានភាពដែលសាច់ដុំកំភួនជើងរបស់អ្នកជម្ងឺ និង ភ្នែកគោលជើងជាប់គ្នា ហើយភ្នែកគោលកាន់តែធំ បន្តិចម្តងៗ ហើយខ្លាញ់ប្រមូលផ្តុំនៅផ្នែកខាងក្រោមជើង ដែលគេអាចព្យាបាលដោយវិធីបូមខ្លាញ់ភ្នែកគោលជើង។ |
| បន្ថែមស្បែកនៅបាតជើង |
| ឱសថបន្ថែម ស្បែករួមមានសារជាតិបង្កើតកាវ Axit Hialuronic សារជាតិខ្លាញ់ និង សារជាតិចម្រុះផ្សេងទៀត។ ឈ្មោះយីហោនៃថ្នាំបន្ថែមស្បែក គឺ ArtFill, Radiesse, Sculptra, Juvederm, Hylaform, Restlane និង ប្រភេទមួយចំនួនទៀត។ គោលបំណងសំខាន់ គឺសំដៅបន្ថែមស្បែកទៅលើកន្លែងជាក់ស្តែងមួយចំនួន បំណងដើម្បីធ្វើឲ្យបាត់ភាពជ្រីវជ្រួញ ឬ បង្កើនស្បែកនៅកន្លែងមួយចំនួនទៀតដូចជា ថ្ពាល់ និង បបូរមាត់។ ព្រមជាមួយនោះ វាក៏ត្រូវបានប្រើសម្រាប់កាត់បន្ថយភាពត្រហេងក្រហូង អាស្រ័យដោយជម្ងឺ ឬ វ័យចំណាស់។ |
| |
| ពិសេស ប្រភេទឱសថនេះ អាចត្រូវចាត់នៅក្រោមស្រទាប់ស្បែកនៃម្រាមជើង កែងជើង តែការវះកាត់បែបនេះ ត្រូវចំណាយលុយពី ៥០០ ទៅ ២០០០ ដុល្លារសហរដ្ឋអាមេរិក៕ |
Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2288
ថែរក្សាក្រចកឲ្យរឹងប៉ឹងដោយទឹកដោះគោឆៅឧណ្ណៗ!
| បានដឹងដែរ ឬទេថា ទឹកដោះគោឆៅ បើស្រ្តីទទួលទានជាប្រចាំអាចធ្វើឲ្យមានសុខភាពល្អ និង រក្សាទម្ងន់មិនឲ្យធាត់បាន ប៉ុន្តែកុំបន្ថែមស្ក ដែលជាហេតុធ្វើឲ្យឡើងទម្ងន់ មិនតែប៉ុណ្ណោះ ទឹកដោះគោឆៅ អាចធ្វើឲ្យក្រចកមានភាពរឹងមាំ។ ថ្ងៃនេះសម្ផស្ស នឹងនាំរូបមន្តមួយមកផ្ញើរជូនស្រ្តីទាំងឡាយ ចង់បានក្រចករឹងប៉ឹង និង សស្អាត។ |
| |
| ការលាប ក្រចកញឹកញាប់ នឹងធ្វើឲ្យសុខភាពក្រចក មិនរឹងមាំបាន ដូជាធ្វើឲ្យក្រចកទន់ ឆាប់បាក់ ឬក្រចកឡើងពណ៌លឿង តែសូមអ្នកកុំបារម្មណ៍ យើងអាចជួយដោះស្រាយបញ្ហានេះបាន ដោយទឹកដោះគោឆៅៈ |
| |
| *វិធីធ្វើៈ យកទឹកដោះគោឆៅ ១កំប៉ុង មកចាក់ដាក់ក្នុងកែវ សម្រាប់យកទៅកម្តៅឲ្យក្តៅឧណ្ណៗ ជាងសីតុណ្ហភាពធម្មតា រួចពីនោះ ត្រូវយកក្រចករបស់អ្នក ដាក់ចូលទៅត្រាំក្នុងទឹកដោះគោឆៅ ដែលក្តៅឧណ្ណៗនោះ រួចទុកចោលប្រមាណ ២-៣នាទី បន្ទាប់មកលាងចេញដោយទឹកស្អាត ជូតឲ្យស្អាត ហើយលាបក្រែមបំរុង (សម្រាប់ម្រាមដៃ និង ក្រចកតាមធម្មតា) ដើម្បីបន្ថែមភាពត្រជាក់ដល់ក្រចក នោះពិតជាធ្វើឲ្យក្រចករបស់អ្នក មានសុខភាពរឹងប៉ឹង និង ស្រស់ស្អាតជានិច្ច។ |
| បើស្រ្តី ទាំងឡាយចង់បានក្រចករឹងប៉ឹងល្អ សូមសាកល្បងអនុវត្តតាមវិធីណែនាំ ដូចពោលខាងលើ សាកមើល ថាតើមានប្រសិទ្ធិភាពយ៉ាងណានោះ ពិតជានឹងដឹង!!៕ |
| |
Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2399
រក្សាស្បែកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
ម្យ៉ាងទៀត ម៉ាស៊ីនត្រជាក់ គឺជាប្រភេទសន្សំទុកនូវមេរោគយ៉ាងច្រើនបំផុត ។ ចំពោះមនុស្សខ្លះដែលស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ រយៈពេលយូរ រហូតធ្វើឲ្យស្បែកក្រៀមស្ងួតឡើងកន្ទួលរមាស់ ក៏អាចមានផងដែរ ។
មធ្យោបាយដ៏ប្រសើរក្នុងការថែទាំ និងការពារស្បែកឲ្យបានល្អបំផុតនោះ គឺអ្នកគួរតែលាបឡូសិន ឬម៉យជឺរ៉ៃសឺរជាប្រចាំរាល់ថ្ងៃ ។ ទទួលទានទឹកឲ្យបានច្រើន និងមិនគួរងូតទឹកក្តៅ ឬក៏ខាត់ស្បែកច្រើនហួសហេតុពេកនោះទេ ព្រោះវានឹងធ្វើឲ្យស្បែកកាន់តែបាត់បង់នូវសំណើមច្រើនឡើងថែមទៀត ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1018:2011-02-23-03-09-05&catid=34:2010-06-18-06-48-24&Itemid=53
បំបាត់ស្នាមជ្រីវជ្រួញត្រង់បរិវេណមាត់
វិធីណែនាំ គឺអ្នកត្រូវប្រឹងញញឹមឲ្យអស់ក្នុងខណៈពេលខាំធ្មេញទុកក្នុងរយៈពេល៥ នាទី ។ បន្ទាប់មកបង្ហើបបបូរចេញពីគ្នាបន្តិច តែរក្សាធ្មេញឲ្យខាំជាប់គ្នាដូចមុនដដែល (ហាមហាមាត់) ។ ដំណាក់កាលបន្ត គឺណែនាំឲ្យប្រឹងរុងជ្រុងបបូរមាត់ទៅខាងស្តាំឲ្យអស់ រួចទ្រឹងទុកចោលរយៈពេល៥ វិនាទី និងបន្ទាប់មកត្រឡប់មកធ្វើនៅខាងឆ្វេងដូចគ្នា ។
ណែនាំឲ្យធ្វើបែបនេះពី ១០-១២ ដងជាប់ៗ គ្នាក្នុងរយៈពេលមួយថ្ងៃ ជាពិសេសខណៈពេលធ្វើនោះ ទប់កែវភ្នែកកុំឲ្យស្រលៀង ឬភ្នែកព្រឹមៗឲ្យសោះ ព្រោះបើមិនដូច្នោះទេ អាចធ្វើឲ្យលេចចេញស្នាមជ្រិញជ្រួញនៅកន្ទុយភ្នែកជំនួសវិញមិនខាន ។
ប្រយោជន៍ដែលទទួលបានពីការញញឹម ឬពីការសើចបែបនេះ គឺវាជួយទាញបង្ហាប់សាច់ដុំនៅលើផ្ទៃមុខ និងទុកដូចជាការជួយបន្ធូរភាពតានតឹងហត់នឿយ នៃបរិវេណសាច់ដុំត្រង់កន្លែងនេះ ជាពិសេស គឺជួយភ្ញោចជំរុញចរន្តការងារ ទាំងមូលរបស់ស្បែកមុខទៀតផង ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1042:2011-02-26-02-37-17&catid=34:2010-06-18-06-48-24&Itemid=53
៨ វិធីលើកសម្រស់ផ្ទៃមុខ
១- ផ្តើមដោយការសំអាតស្បែកមុខឲ្យបានស្អាត បន្ទាប់មកបំពេញសំណើមដោយប្រើម៉យជឺរ៉ៃសឺ និងការពារមួយជាន់ទៀតដោយប្រើឡេការពារកម្តៅថ្ងៃ ។
២- សម្រួលស្ថានភាពស្បែកមុខឲ្យរាបរលោង ដោយការប្រើម្សៅទ្រនាប់ស្តើងៗ ឲ្យសព្វពេញផ្ទៃមុខ បន្ទាប់មកទើបប្រើម្សៅម៉ដ្ឋតាមក្រោយ ។
៣- ប្រើជក់គូចិញ្ចឹម និងលាបឲ្យឆេដូពណ៌កូឡាបដេញតាមទម្រង់ចិញ្ចើមស្តើងៗ រហូតមើលឃើញថា ចិញ្ចើមលេចចេញជារាងរៅត្រដែត ។
៤- ចាប់ផ្តើមបន្ថែមសម្រស់ឲ្យត្របកភ្នែក ដោយចាប់ផ្តើមពីពណ៌រាងស្រស់បន្តិចលាបឲ្យសព្វត្រង់ផ្នត់ ត្របកភ្នែក ។ បន្ទាប់មកពណ៌ចាស់បន្តិចលាបដេញតាមបរិវេណដោយត្របកភ្នែក និងជ្រុងកន្ទុយភ្នែក ដើម្បីឲ្យត្របកភ្នែកលេចធ្លោ ។ ចុងក្រោយគេប្រើពណ៌ភ្លឺបំផុត លាបនៅត្រង់ដើមភ្នែក និងគល់ចិញ្ចើមដើម្បីជួយលើកពន្លឺនៅត្រង់រង្វង់ភ្នែក ។
៥- លាបអាយលឺណឺរ ពណ៌ខ្មៅនៅត្រង់បរិវេណត្របកភ្នែកទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម ដើម្បីជួយបន្ថែមភាបលេចធ្លោដល់រង្វង់ភ្នែកទាំង ២ ដួង ឲ្យកាន់តែមានមន្តស្នេហ៍គួរឲ្យទាក់ទាញថែមទៀត ។
៦- ពត់រោមភ្នែកឲ្យពើង-ង បន្ទាប់មកប្រើម៉ាស្ការ៉ា សង្កត់ទាំងរោមភ្នែកផ្នែកខាងលើ និងផ្នែកខាងក្រោមប្រមាណ២-៣លើក ។
៧- សាកល្បងប្រើ ប្លាស់អន ដែលមានលាយពន្លឺគជ់ខ្យងផាត់ថើៗនៅត្រង់បរិវេណថ្ពាល់ថ្ងាស ច្រមុះ និងចង្កាដោយប្រើជក់កាន់តែធំកាន់តែល្អ ព្រោះវាជួយធ្វើឲ្យស្បែកមុខរបស់អ្នកមានពណ៌ក្រហមព្រឿងៗ បែបធម្មជាតិ ។
៨- ប្រសិនបើអ្នកជ្រើសរើសតុបតែងត្របកភ្នែកដោយពណ៌ចាស់ៗ ដូចជា Smoky Eyes ណែនាំឲ្យលាបនៅបបូរមាត់ដោយក្រែមពណ៌ស៊ីជម្ពូខ្ចី ឬពណ៌ធម្មជាតិ ឬបើចង់ឲ្យសិចស៊ីដល់កម្រិតគួរលាបក្រែមពណ៌ក្រហមតែម្តងក៏បាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1026:2011-02-24-03-12-28&catid=34:2010-06-18-06-48-24&Itemid=53
ថែស្បែកបំបាត់ភាពជ្រីវជ្រួញ
វិធីនេះមិនពិបាកទាល់តែសោះ ដោយគ្រាន់តែប្រើទឹកដោះគោជូរមួយពែងផ្សំជាមួយនឹង ទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាកាហ្វេ ។ សម្រាប់មនុស្សដែលមានស្បែកខ្លាញ់ គួរបន្ថែមក្រូចឆ្មារចូលបន្តិច ដើម្បីជួយផ្តិតយកជាតិខ្លាញ់ដែលលើសផ្សំឲ្យចូលគ្នាបានល្អ រួចនាំមកបិទបំពោកឲ្យពេញផ្ទៃមុខ និងដើម-ក ។ លើកលែងតែបរិវេណជុំវិញត្របក់ភ្នែក ទុកចោលរយៈពេល ១៥នាទី រួចលាងចេញដោយទឹកស្អាតបន្ទាប់ជូតផ្តិតឲ្យស្ងួត ។ គួរអនុវត្តន៍បែបនេះ ១ សប្តាហ៍ ១-២ ដង ។
រូបមន្តនេះ ក្រៅពីជួយសម្អាតស្បែកមុខ ហើយអាស៊ីឡេកទិកនៅក្នុងទឹកដោះគោជូក៏អាចជួយបំប៉នស្បែកឲ្យទន់ ស្អាត ។ ចំណែកទឹកឃ្មុំវាជួយបង្កើនភាពសំណើមដល់ស្បែក ធ្វើឲ្យស្បែកបានស្រស់ក្មេងជាងវ័យមិនចាស់ជ្រីវជ្រួញ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1036:2011-02-25-03-19-01&catid=34:2010-06-18-06-48-24&Itemid=53
តិចនិកខាត់ស្បែកកំប៉េះគូទ និងភ្លៅ
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1054:2011-02-28-02-30-56&catid=34:2010-06-18-06-48-24&Itemid=53
វិធីថែទាំស្បែកនៅរដូវរងាសម្រាប់ស្ត្រីស្បែកស្ងួត
ក្រៅពីនេះការជ្រើសរើសប្រើផលិតផលសម្អាតស្បែកក៏មិនត្រូវមើលរំលងដែរ ប្រសិនបើសុភាពនារីណាដែលមានស្បែកស្ងួត និងប្រើផលិតផលប្រភេទប្រើទឹកធម្មតាលាងសម្អាត សូមសាកល្បងប្តូរមកប្រើប្រភេទទឹកដោះគោវិញ ពីព្រោះវាមិនគ្រាន់តែជួយសម្អាតគ្រឿងសម្អាង និងរំលាយកោសិកាស្បែកចាស់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្បែករបស់អ្នកទន់ល្មឿយមានសំណើមទៀតផង ។
បានដឹងវិធីថែទាំស្បែកបែបនេះហើយ មិនថារដូវរងាប៉ុនណា ក៏អាចយកវិធីនេះមកប្រើដើម្បី សុខភាពស្បែកជួយឲ្យស្បែកមិនស្ងួតប្រេះស្រកា ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=996:2011-02-21-02-01-28&catid=34:2010-06-18-06-48-24&Itemid=53
ព្យាបាលរោគអង្គែក្បាលដោយវត្ថុធម្មជាតិ
២-ក្រូចសើច : ប្រើសាប៊ូកក់សក់ប្រភេទខ្សោយ កក់សម្អាតសក់ជាមុនសិន បន្ទាប់មកប្រើក្រូចសើចប្រមាណ ១-២ផ្លែស្ងោរក្នុងទឹកចំណុះប្រហែល៣-៥កែវដាំឲ្យពុះ និងទុកឲ្យក្តៅឧណ្ហៗទើបឈ្លីបំបែកផ្លែក្រូចជាមួយ និងទឹកស្ងោរនោះ ។ បន្ទាប់មកត្រងយកទឹកដែលចម្រាញ់បានមកលាបលើសក់ក្បាល ឈ្លីឲ្យជោកទុកចោលពី៥-១០នាទី ទើបលាងជម្រះចេញ ។ គួរធ្វើបែបនេះក្នុងមួយសប្តាហ៍ ៣ ដង ។
៣-ប្រទាលកន្ទុយក្រពើ : ចិតសម្បកខាងក្រៅចេញឲ្យស្អាតយកតែសាច់ដូចចាហួយនៅខាងក្នុងប្រមាណ ជាមួយចានចង្កឹះមកកិន ឬ ឈ្លីវាឲ្យបែកល្អ ទើបយកមកលាបផ្អាប់លើសក់ក្បាលទុកចោលរយៈពេល ៣០ នាទីទើបលាងសម្អាតចេញ ។
៤-ទឹកលាងអង្ករ : រក្សាទុកទឹកលាងអង្ករចោលឲ្យរងកករ ទើបច្រោះយកទឹកថ្លាខាងលើ ប្រើលាងឈ្លីលើសរសៃសក់ក្រោយពេលកក់សក់រួច ហើយទុកចោលរយៈពេល ១៥ នាទី ទើបលាងជម្រះចេញ នឹងធ្វើឲ្យសរសៃសក់រលោងហើយគ្មានអង្កែទៀតផង ។
៥- ស្លឹកគ្រៃ : ប្រើស្លឹកគ្រៃចំនួន ៣ ដើម ដំឲ្យបែក ត្រាំចោលនៅក្នុងទឹកមួយលីត្រ ប្រមាណ ១០នាទី ទើបចាប់ផ្តើមប្រើដៃច្របាច់ឈ្លីឲ្យស្លឹកគ្រៃចេញជាតិ ។ បន្ទាប់មកប្រើទឹកនោះមកលាបលើសក់ចោលប្រមាណ ១០ នាទីទើបប្រើទឹកលេងសម្អាតតាមក្រោយ ។ វិធីនេះណែននាំឲ្យធ្វើរយៈពេល៣ថ្ងៃជាប់គ្នាទើបឃើញលទ្ធផល ។
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1094:05-04-2011&catid=34:2010-06-18-06-48-24&Itemid=53
បរិភោគអាហារតម្រូវនឹងប្រភេទស្បែកមុខ
- មុខមាន ‹មុន› បរិភោគអាហារពណ៌ទឹកក្រូច
ត្រូវបរិភោគបន្លែផ្លែឈើដែលមានពណ៌ទឹកក្រូច និងពណ៌ក្រហម ។ ពណ៌ទឹកក្រូចដែលយើងឃើញ គឺមានសារធាតុអាហារបេតាឃែរ៉ូទីន ដែលនឹងបំប្លែងជាវីតាមីន A ជាអាហារចាំបាច់ជួយឲ្យស្បែកខ្លាំងមិនកើត ‹មុន› ។
- មុខខ្លាញ់ បរិភោគអាហារពន៌បៃតង
បរិភោគបន្លែស្លឹកបៃតងដែលមានវិតាមីន B6 ឲ្យបានច្រើនវីតាមីននេះ នឹងជួយកាត់បន្ថយការផលិតជាតិខ្លាញ់លើស្បែកមុខ ធ្វើឲ្យមុខបាត់ខ្លាញ់ និង បន្ថយអាការហើមដោយសារកើត ‹មុន› ។ ចំណែកឯអាហារដែលអ្នកមានមុខខ្លាញ់ត្រូវតមនោះរួមមាន បង្កង បង្គា សារាយសមុទ្រ និង អំបិលដែលមានជាតិអ៊ីយ៉ូដខ្ពស់ ពីព្រោះអាហារអស់ទាំងនេះនឹងភ្ញោចក្រពេញខ្លាញ់ឲ្យធ្វើការខ្លាំង ឡើង ។
- មុខមានស្នាមជ្រីវជ្រួញ បរិភោគអាហារពណ៌ស្រស់ឆើត
អាហារពណ៌ស្រស់ៗដូចជា ស្ត្របឺរី ឆឺរី ក្រូច ក្រូចឆ្មារ ។ល។ អាហារដែរមានរសជាតិជូរអស់ទាំងនេះមានវីតាមីន C ខ្ពស់ ជួយបង្អង់ភាពជ្រីវជ្រួញ ភ្ញោចការផលិតសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី និង សរសៃទឹកប្រូតេអ៊ីនដែលធ្វើឲ្យស្បែកតឹងណែនល្អ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1058:2011-03-01-02-39-59&catid=34:2010-06-18-06-48-24&Itemid=53
អាហារ៧ប្រភេទ ជួយរក្សាចង្កេះឲ្យមូលស្អាត
១-ដំឡូងបារាំង : នៅក្នុងដំឡូងបារាំងស្រស់ចំនួន ១០០ក្រាម មានសារជាតិខ្លាញ់ប្រមាណ ០.២ ក្រាម ដោយវាបង្កើតបានកាឡូរីស្មើនឹង ១ភាគ៣ បើធៀបនឹងអង្ករ ដូច្នេះវាល្អសម្រាប់សុខភាព ។ ក្រៅពីនេះដំឡូងបារាំងក៏សម្បូរទៅដោយជាតិសរសៃដែលមានប្រយោជន៍ដល់ ពោះវៀន ជួយរំលាយអាហារ និង បណ្តេញជាតិពុលពីរាងកាយ ។
២-ផ្លែប៉ោម : ក្នុងផ្លែប៉ោមមានជាតិសរសៃរលាយ Pectin ពិសេស ដូច្នេះនៅពេលទទួលទានផ្លែប៉ោម អ្នកគួរហូបទឹកបន្ថែម វា នឹងមានអារម្មណ៍ថាឆ្អែត ។ ទន្ទឹមនឹងនេះជាតិសរសៃច្រើនដែលមាននៅក្នុងផ្លែប៉ោមក៏ជួយឲ្យពោះវៀន និង ក្រពះធ្វើសកម្មភាពបានល្អដើម្បីបញ្ចេញជាតិពុលពីរាងកាយ ។
៣- ស្រូវសាលី : ស្រូវសាលីមិនត្រឹមតែសម្បូរជាតិសរសៃនោះទេ តែវាក៏មានប្រយោជន៍ក្នុងការកាត់បន្ថយកម្តៅដែលបញ្ចូលទៅក្នុងរាងកាយ និង ហូបតិចងាយឆ្អែត ។ ក្រៅពីនេះ វាក៏អាចជួយបន្ថយពេលវេលានៃសារធាតុកាកសំណល់នៅក្នុងពោះវៀនធំ ជួយឲ្យពោះវៀនធំមិនអាចស្រូបយកជាតិពុលក្នុងអំឡុងពេលរំលាយអាហារ ។
៤- ទំពាំង : ទំពាំងមានគុណប្រយោជន៍ពីរយ៉ាង គឺសម្បូរជាតិសរសៃ និង មានកម្តៅទាប ហើយវាក៏ជាអាហារដែលអាចជួយឲ្យចង្កេះតូចស្អាតផងដែរ ។
៥-ផ្លែទទឹម : ទទឹមគឺជាជម្រើសល្អបំផុតសម្រាប់ការបញ្ចុះទម្ងន់ ។ សម្បករបស់ផ្លែនេះមានជាតិបំប៉នច្រើន ដូច្នេះនៅពេលទទួលទាន អ្នកមិនគួរទទួលទាន អ្នកមិនគួរចោលសម្បកឡើយ ។ បើអ្នកគិតថាសម្បករបស់វាមានជាតិថ្នាំ អ្នកអាចត្រាំវាក្នុងទឹកក្តៅឧណ្ហៗរយៈពេល ១០ នាទី ក្រោយមកលាងវាឲ្យស្អាតដោយទឹកហូរ ។
៦-ភ្លៅកង្កែប : ភ្លៅកង្កែបមិនត្រឹមតែមានជាតិទឹក និង ជាតិសរសៃច្រើនប៉ុណ្ណោះទេវាក៏មានសារជាតិមួយប្រភេទដែលជួយជំរុញឲ្យ ដំណើរការរលាយជាតិខ្លាញ់ក្នុងរាងកាយប្រព្រឹត្តទៅបានល្អ ។ ដូច្នេះភ្លៅកង្កែបត្រូវបានគេមើលឃើញថា ជាប្រភេទបន្លែជួយសម្រកទម្ងន់ ។
៧-ផ្សិត Lentinula edoles : ផ្សិតប្រភេទនេះ មិនត្រឹមតែមានសារជាតិសរសៃច្រើនសម្បូរបែបប៉ុណ្ណោះ វាក៏មានជាតិស័ង្កសីជួយបង្កើនកម្លាំងទប់ទល់នឹងមេរោគផងដែរ ។ ផ្សិតនេះគឺជាអាហារដ៏ល្អចំពោះសុខភាព ។
Source:http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1090:04-04-2011&catid=34:2010-06-18-06-48-24&Itemid=53
ក្រែមលាបត្របកភ្នែកមានសុវត្ថិភាពឬអត់ ?
ដូចនេះ អ្នកប្រើប្រាស់គួរវៃឆ្លាតក្នុងការជ្រើសរើសគ្រឿងសម្អាង ដែលអាចទុកចិត្តបាន មើលពីអ្នកផលិត ថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់ឲ្យច្បាស់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=953:2011-02-11-03-21-54&catid=34:2010-06-18-06-48-24&Itemid=53
វិធីកម្ចាត់ក្លិនខ្លួនឲ្យមានប្រសិទ្ធភាព
ដំបូងវិធីដែលល្អបំផុតគឺ អ្នកត្រូវរក្សាអនាម័យខ្លួនប្រាណដោយងូតទឹក ប្តូរខោអាវជារៀងរាល់ថ្ងៃ ពិសេសត្រូវប្រើផលិតផលបំបាត់ក្លិន ដែលវិធីជ្រើសផលិតផលបំបាត់ក្លិន មានដូចខាងក្រោម ៖
- ទឹកអប់ : ជាផលិតផលដែលពេញនិយម ក្នុងការបំបាត់ក្លិនខ្លួន តែនៅពេលដែលមានញើស ហើយអ្នកមិនបានធ្វើការលាងចេញ ទឹកអប់នេះហើយ គឺជាមូលហេតុធ្វើឲ្យមានក្លិនខ្លួនកាន់តែខ្លាំង ។
- ផលិតផលការពារមេរោគ-បាត់តេរី : ប្រើនៅបរិវេណកែងដៃ ក្លៀក និងកន្លែងដែលអាប់សើមផ្សេងៗទៀតនៃរាងកាយ ។ ផលិតផលទាំងនេះ ជួយការពាររាងកាយ និងបំផ្លាញបាក់តេរី ដែលជាមូលហេតុធ្វើឲ្យមានក្លិនខ្លួន ។
- ផលិតផលកម្ចាត់ក្លិន : ជាផលិតផលដែលគេនិយមប្រើ ព្រោះវាការពារមិនឲ្យក្លិនខ្លួនសាយភាពចេញមកក្រៅបាន ។
- ផលិតផលការពារញើស : មានសមាសធាតុផ្សំសំខាន់ គឺជាសារធាតុកម្ចាត់ញើស អាលុយមីញូម ក្លរ៉ូអ៊ីដ្រាត (Aluminium Chlorohydrate) ដែលគេយកមកផលិតជាឡេ ក្រែម រ៉ូលអន និងស្ប្រៃយ៍ (Spray) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលរកទិញ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=959:2011-02-12-02-44-31&catid=34:2010-06-18-06-48-24&Itemid=53
លាបក្រែមការពារកម្តៅថ្ងៃការពារមហារីកស្បែក
ហេតុនេះ ទើបអ្នកស្រាវជ្រាវពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ គ្លីនស៍ឡែនដ៍ (The Queensland Institute of Medical Research) ប្រទេសអូស្ត្រាលី ធ្វើការសិក្សាទៅលើអ្នករស់នៅក្នុងរដ្ឋគ្វីនស៍ឡែនដ៍ ចំនួន ១.៦២១ នាក់ ដោយចំនួនពាក់កណ្តាល ប្រើក្រែមការពារកម្តៅថ្ងៃ រៀងរាល់ថ្ងៃ និងពាក់កណ្តាលទៀត ប្រើក្រែមការពារកម្តៅថ្ងៃ តាមធម្មតា ដែលខ្លួនធ្លាប់ប្រើ ។ រយៈពេល ១៥ ឆ្នាំក្រោយមកអ្នកស្រាវជ្រាវបានរកឃើញថា ចំនួនអ្នកកើតជំងឺមហារីកប្រជ្រុយ ពីក្រុមអ្នកប្រើក្រែមការពារកម្តៅថ្ងៃ តាមធម្មតា មានច្រើនជាងអ្នកដែលប្រើក្រែមការពារកម្តៅថ្ងៃជាប្រចាំរាល់ថ្ងៃ ខ្ពស់ ដល់ទៅ ២ ដង ។ អាស្រ័យហេតុនេះ ទើបអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ការប្រើក្រែមការពារកម្តៅថ្ងៃរាល់ថ្ងៃ នឹងជួយការពារជំងឺមហារីកប្រជ្រុយបាន ។
ក្រៅពីនេះ អ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការប្រើក្រែមការពារកម្តៅថ្ងៃ នឹងអាចជួយបង្ការជំងឺមហារីកស្បែកបាន ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត គួរប្រើឲ្យបានពេញមួយថ្ងៃ និងរាល់ថ្ងៃផង ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=962:2011-02-14-02-33-30&catid=34:2010-06-18-06-48-24&Itemid=53
វិធីរក្សារាងរបស់ស្ត្រីជនជាតិកូរ៉េ
១. បរិភោគបន្លែ : អាហារកូរ៉េប្រភេទដូចជា Bibimbap (បាយញាំកូរ៉េ) Onmyeon (គុយទាវសាច់) មានលាយបន្លែចម្រុះផ្សេងៗជាច្រើន ។ ក្រៅពីនេះអាហារ Bulgogi (សាច់គោប្រឡាក់អាំង) ក៏មានបន្លែផ្សំច្រើនដែរ ។ អាហារទាំងនេះសម្បូរទៅដោយអាហារមានកាកសរសៃ និងមានកាឡូរីទាប ។
២. បរិភោគអាហារមានគ្រឿងទេស : អាហារកូរ៉េមានគ្រឿងច្រើន ដោយក្នុងនោះមានគ្រឿងទេស និងម្ទេសផ្សេងៗដែលសារជាតិទាំងនេះជួយបញ្ចុះទម្ងន់ ព្រោះគ្រឿងទេសជួយជំរុញការដុតបំផ្លាញបានយ៉ាងឆាប់រហ័ស ។
៣. អាហារបួស : អាហារបួសកូរ៉េល្បីឈ្មោះ ដោយភាគច្រើនគេតែងយកស្ពៃក្តោបជ្រក់ ឬស្ពៃក្តោបស្រស់លាយផ្សំជាមួយខ្ញី ម្ទេសម៉ដ្ឋ និងខ្ទឹមស ។ ទោះបីជាវាមានបន្លែចម្រុះ ប៉ុន្តែការយកមកបរិភោគមានរសជាតិឆ្ងាញ់ពិសាគួរសម ។ ក្រៅពីនេះគេជឿជាក់ទៀតថា អាហារបួសកូរ៉េនៅមានកាកសរសៃច្រើនណាស់ ដែលផ្តល់ផលល្អចំពោះប្រព័ន្ធ រំលាយអាហារពិសេសនៅពេលបន្ទោរបង់ មានភាពងាយស្រួលទៀតផង ។
៤. យិស៊ិនកូរ៉េ : ជាច្រើនទសវត្សរ៍មកហើយដែលជនជាតិកូរ៉េអះអាងថា មើមយិនស៊ិនមានគុណសម្បត្តិច្រើនយ៉ាង ក្នុងនោះរួមមានទាំងការបញ្ចុះទម្ងន់ផងដែរ ។ ក្រុមអ្នកជំនាញកូរ៉េសុទ្ធតែអះអាងថា យិនស៊ិនអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ដែលអាចជួយឲ្យយើងមិនចង់បរិភោគជាតិស្ករ ធ្វើឲ្យមិនឆាប់ឡើងទម្ងន់ ។
៥. បរិភោគអាហារយឺតៗ : តាមធម្មតាការបរិភោគអាហារកូរ៉េច្រើនតែរួមផ្សំច្រើនមុខ ទើបការបរិភោគមានលក្ខណៈយឺត ។ ជនជាតិកូរ៉េភាគច្រើនដែលត្រូវការបញ្ចុះទម្ងន់ គេច្រើនអនុវត្តបរិភោគអាហារយឺតៗ ព្រោះក្រៅពីបរិភោគបានតិចហើយ នៅជួយឲ្យរាងកាយបំផ្លាញថាមពលបានល្អដែលជួយមិនឲ្យឡើងទម្ងន់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=974:2011-02-16-03-14-03&catid=34:2010-06-18-06-48-24&Itemid=53
ស្រស់ស្រាយដោយសារសម្បកក្រូច
ពេលនោះអ្នកនឹងទទួលបានទឹកសម្រាប់ងូតដែលមានគុណសម្បិត្តជួយភ្ញោច ចរន្តឈាមឲ្យមានដំណើរការកាន់តែល្អជួយផ្តល់ភាពកក់ក្តៅដល់រាងកាយ ជួយពង្រឹងប្រព័ន្ធការពារក្នុងរាងកាយ ។ ចំណែកប្រេងក្រអូបពីសម្បកក្រូចវិញ មានគុណសម្បតិ្តពិសេសជួយសម្រួលធ្វើឲ្យដេកលក់ស្រួលអស់កង្វល់ពេញ មួយយប់ លុះព្រឹកព្រលឹមឡើងនៅតែស្រស់ស្រាយប្រៀបដូចជាទើបនឹងចេញពីស្ប៉ា (Spa) ហើយថ្មីៗយ៉ាងដូច្នោះដែរ ។
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1078:01-04-2011&catid=34:2010-06-18-06-48-24&Itemid=53
អាហារ ៧ មុខជួយពន្យារភាពចាស់ជរា
១- បញ្ឈប់អាការជ្រុះសក់ ដោយការទទួលទានផ្លែចេក ព្រោះវាសម្បូរទៅដោយវីតាមីន B អាចជួយការពារសក់ជ្រុះបានយ៉ាងមានប្រសិទ្ធភាព ។ ប្រសិនបើទទួលទានចេកក្នុងបរិមាណសមរម្យ នឹងជួយថែរក្សាសរសៃសក់ឲ្យស្ថិតនៅលើក្បាលបានយូរ ។
២- កាត់បន្ថយស្បែកខ្លាញ់ : អាហារធញ្ញជាតិសុទ្ធតែសម្បូរទៅដោយវិតាមីន B2 ដែលជួយទប់ស្កាត់ការផលិតខ្លាញ់លើសក្នុងរាងកាយ ។ ដូច្នេះគួរទទួលទានគ្រាប់ធញ្ញជាតិរាល់ព្រឹក ដើម្បីជួយកាត់បន្ថយបញ្ហាស្បែកឡើងខ្លាញ់ និងសរសៃសក់មានខ្លាញ់ផងដែរ ។
៣- បញ្ឈ់បអាការរបកស្បែក : ប្រសិនបើទទួលទានត្រីសែលម៉ុងដែលជាអាហារសមុទ្រ ឬក៏បន្លែរៀងរាល់ថ្ងៃ វាជួយទប់ស្កាត់បញ្ហារបកស្បែក ។
៤- ស្បែករលោង : សម្រាប់អ្នកចង់មានស្បែករលោងដូចស្បែកទារក គួរទទួលទានស្វាយរាល់ថ្ងៃ ព្រោះផ្លែស្វាយមានបេតាឃែរ៉ូទីនដែលជួយធ្វើឲ្យស្បែកមានសុខ ភាពល្អ រួមទាំងជួយស្បែកក្បាល ដើម្បីជំនួសស្បែកចាស់ដែលក្រៀមស្ងួត និងគគ្រើមឲ្យមានសំណើម ព្រមទាំងរលោងបានម្តងទៀត ។
៥- ពន្យារអាយុសក់ស្កូវ : សណ្តែកដីអប់ប៊័រជាមួយនឹងនំប៉័ងបន្ទះ គួរទទួលទានមុនអាហារប្រចាំថ្ងៃ ព្រោះវាជួយពន្យារអាយុសរសៃមិនឲ្យឆាប់ស្កូវ ។ សណ្តែកដីមានវីតាមីន B ដែលអាចទប់ស្កាត់ការប្រែប្រួលនៃពណ៌សក់ ហើយថែមទាំងជួយឲ្យស្បែកភ្លឺរលោងទៀតផង ។
៦- ទទួលទានផ្លែត្របែក ឬទឹកត្របែកដែលសម្បូរទៅដោយវិតាមីន C ជួយរក្សាទុកខលឡាជែនដែលជាបណ្តុំនៃប្រូតេអ៊ីននៅក្រោមស្បែក ឬទទួលទានល្ហុងទុំ ក្រូចពោធិ៍សាត់ រួមទាំងផ្លែឈើដទៃៗទៀតរាល់ថ្ងៃ ដើម្បីជួយបន្ថែមវីតាមីន C ធ្វើឲ្យលោកអ្នកមើលទៅមានវ័យក្មេងជាងមុន ៥ ឆ្នាំ ។
៧- ការពារផ្ទៃមុខពីជាតិពុល : ផ្លែប៊័រសម្បូរទៅដោយវីតាមីន B វាជួយធ្វើឲ្យផ្ទៃមុខក្មេងខ្ចីជាងវ័យ ហើយរាងកាយក៏មានការប្រឆាំងពីការបំផ្លាញក្នុងរូបភាពផ្សេង ។
៙ បន្ថែមថាមពលឆ្អឹង
នៅពេលអាយុកាន់តែច្រើន ស្ត្រីគួរយកចិត្តទុកដាក់ចំពោះសុខភាពឆ្អឹងឲ្យកាន់តែច្រើនឡើងផងដែរ ។ ការទទួលបានកាល់ស្បូមពីអាហារវាហុចផលល្អដល់ឆ្អឹងរបស់លោកអ្នក ជាពិសេសស្ត្រីទទួលបានជាតិកាល់ស្យូមច្រើនរហូតដល់ ៧០ ភាគរយ ពីការទទួលទានអាហារប្រភេទឈីស និងទឹកដោះគោ ។ អាហារទាំងពីរមុខនេះ ជួយបង្កើតភាពរឹងមាំដល់ឆ្អឹងខ្នងច្រើនជាងមុខរហូតដល់ ៣ ដង និងឆ្អឹងត្រគាក ៥ ដង ។
* អាហារឆ្អិនស្រាប់គ្មានផលល្អសម្រាប់បេះដូង
អាហារឆ្អិនស្រាប់ដែលហុចផលអាក្រក់ដល់បេះដូង មានដូចជានំឃុកឃី នំប៉័ង ហតដក និងអាហារជាច្រើនប្រភេទទៀត ដែលត្រូវបានគេកែច្នៃដើម្បីងាយស្រួលក្នុងការទទួលទាន ។ អាហារទាំងអស់នេះពោរពេញទៅដោយសារជាតិខ្លាញ់ បង្កគ្រោះថ្នាក់ដល់សរសៃឈាមបេះដូង ដូច្នេះគួរចៀសវាងបើចង់បានសុខភាពល្អ ។ ក្នុងករណីចង់ទទួលទានណែនាំឲ្យទទួលទានក្នុងបរិមាណតិចតួច ឬម្តងម្តាលតែប៉ុណ្ណោះ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1073:2011-03-10-02-48-20&catid=34:2010-06-18-06-48-24&Itemid=53
Subscribe to:
Posts (Atom)
- កោះសន្តិភាព
- ខ្មែរស្ថាបនា
- គេហទំព័រខ្មែរម្ចាស់ស្រុក
- គេហទំព័រដើមអំពិល
- ទំព័រព័ត៌មានខ្មែរ
- នគរវត្ត
- ភ្នំពេញប៉ុស្តិ៍
- សាព័ត៌មានរហ័ស
- សាព័ត៌មានសេរី
- សំលេងសកល
Topics by Categories
- ការថែទាំកុមារ (23)
- ចំណេះដឹងទូទៅ (43)
- ចោរលួច ឬប្លន់ ចាប់មិនទាន់ ចុចត្រង់នេះ (1)
- តារាខ្មែរ (4)
- តារាអន្តរជាតិ (3)
- បចេ្ចកវិទ្យា (IT) (6)
- ប្រវត្តិទីកន្លែង (1)
- ព័ត៌មានសេដ្ឋកិច្ច (5)
- ព្រះពុទ្ឋ និងព្រះធម៌ (7)
- វិធីធ្វើម្ហូបខ្មែរ (34)
- សម្ផស្ស (30)
- សុខភាពបុរសស្រី្ត (3)
- សុខភាពផ្លូវភេទ (52)
- ស្ថានភាពស្រុកខ្មែរ (6)
- អាហារ (23)
- អ្នកនិពន្ឋខ្មែរ (1)