| បានដឹងដែរ ឬទេថា ទឹកដោះគោឆៅ បើស្រ្តីទទួលទានជាប្រចាំអាចធ្វើឲ្យមានសុខភាពល្អ និង រក្សាទម្ងន់មិនឲ្យធាត់បាន ប៉ុន្តែកុំបន្ថែមស្ក ដែលជាហេតុធ្វើឲ្យឡើងទម្ងន់ មិនតែប៉ុណ្ណោះ ទឹកដោះគោឆៅ អាចធ្វើឲ្យក្រចកមានភាពរឹងមាំ។ ថ្ងៃនេះសម្ផស្ស នឹងនាំរូបមន្តមួយមកផ្ញើរជូនស្រ្តីទាំងឡាយ ចង់បានក្រចករឹងប៉ឹង និង សស្អាត។ |
| |
| ការលាប ក្រចកញឹកញាប់ នឹងធ្វើឲ្យសុខភាពក្រចក មិនរឹងមាំបាន ដូជាធ្វើឲ្យក្រចកទន់ ឆាប់បាក់ ឬក្រចកឡើងពណ៌លឿង តែសូមអ្នកកុំបារម្មណ៍ យើងអាចជួយដោះស្រាយបញ្ហានេះបាន ដោយទឹកដោះគោឆៅៈ |
| |
| *វិធីធ្វើៈ យកទឹកដោះគោឆៅ ១កំប៉ុង មកចាក់ដាក់ក្នុងកែវ សម្រាប់យកទៅកម្តៅឲ្យក្តៅឧណ្ណៗ ជាងសីតុណ្ហភាពធម្មតា រួចពីនោះ ត្រូវយកក្រចករបស់អ្នក ដាក់ចូលទៅត្រាំក្នុងទឹកដោះគោឆៅ ដែលក្តៅឧណ្ណៗនោះ រួចទុកចោលប្រមាណ ២-៣នាទី បន្ទាប់មកលាងចេញដោយទឹកស្អាត ជូតឲ្យស្អាត ហើយលាបក្រែមបំរុង (សម្រាប់ម្រាមដៃ និង ក្រចកតាមធម្មតា) ដើម្បីបន្ថែមភាពត្រជាក់ដល់ក្រចក នោះពិតជាធ្វើឲ្យក្រចករបស់អ្នក មានសុខភាពរឹងប៉ឹង និង ស្រស់ស្អាតជានិច្ច។ |
| បើស្រ្តី ទាំងឡាយចង់បានក្រចករឹងប៉ឹងល្អ សូមសាកល្បងអនុវត្តតាមវិធីណែនាំ ដូចពោលខាងលើ សាកមើល ថាតើមានប្រសិទ្ធិភាពយ៉ាងណានោះ ពិតជានឹងដឹង!!៕ |
| |
Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2399