Showing posts with label បចេ្ចកវិទ្យា​ (IT). Show all posts
Showing posts with label បចេ្ចកវិទ្យា​ (IT). Show all posts

រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២

វិស្វករ​ខ្មែរ​លោក ញាន ផល្លឹក បង្ហាញ​រថយន្ត​​ផលិត​ដោយ​ខ្លួន​ឯង​របស់​លោក​ម៉ាក​អង្គរ (Angkor 333-2010) នៅ​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​ភ្នំពេញ។ (រូបថត៖ AFP)
វិស្វករ ខ្មែរ លោក ញាន ផល្លឹក បង្ហាញ រថយន្ត ផលិត ដោយ ខ្លួន ឯង របស់ លោក ម៉ាក អង្គរ (Angkor 333-2010) នៅ ផ្ទះ របស់ លោក ក្នុង ទី ក្រុង ភ្នំពេញ។ (រូបថត៖ AFP)
ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ដំបូង​បំផុត​នៅ​កម្ពុជា។ ​រថយន្ដ​នេះ​នឹង​ត្រូវ​គូរ​ប្លង់​ដោយ​ម្ចាស់​យានដ្ឋាន​កម្ពុជា​ ដែល​បាន​ព្យាយាម​បង្កើត​ម៉ូដ​រថយន្ដ​ស៊េរី​ថ្មីៗ​តាម​របៀប​សិប្បកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ប្រទេស​កម្ពុជា​នឹង​ផលិត​រថយន្ដ​ដើរ​ថាមពល​អគ្គិសនី​ជាលើក​ដំបូង​នៅ​ឆ្នាំ​២០១២​ខាង​​មុខ​នេះ។​ក្រុមហ៊ុន​ហេង​អភិវឌ្ឈន៍​ដែល​មាន​ទំនាស់​ដីធ្លី​យ៉ាង​ចម្រូងចម្រាស់​និង​ក្រុមហ៊ុន​ជូលាងអ៊ីនធើ​ប្រាយ​ចំកាត់​ (Chau Leong Enterprise (Group) Co.Ltd) ​មកពី​ហុងកុង ​បាន​ចុះ​ហត្ថលេខា​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​នៅ​ថ្ងៃ​ច័ន្ទនេះ​ ក្រោម​គម្រោង​ទឹកប្រាក់​ជំហាន​ដំបូង​ចំនួន​២០​លាន​ដុល្លារ​អាមេរិក។
គឺ​ជា​រថយន្ដ​ដែល​នឹង​មាន​ម៉ាក ​”អង្គរ” ​ដែល​ច្នៃ​ប្រឌិត​ម៉ូដ​ដោយ​ម្ចាស់​ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ទី ក្រុង​​​ភ្នំពេញ។
លោក​ស្រី ​សៀង ចាន់ហេង ​នាយិកា​ក្រុមហ៊ុន​ហេងអភិវឌ្ឈន៍​ មាន​ប្រសាស៍​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា​ រោងចក្រ​ផលិត​រថយន្ដ​នេះ​នឹង​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ហើយ​រោង​ ចក្រ​អាច​នឹង​ផលិត​រថយន្ដ​បាន​ពី​៥០០​ទៅ​១០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ។
«នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ ​រថយន្ដ​អង្គរ​ ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​ចេញពី​រោងចក្រ​នេះ ​​នឹង​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​យើង​ហើយ»។
រថយន្ដ​ប្រើ​ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវ​ប្រើ​ប្រព័ន្ធ​សាកភ្លើង​បញ្ចូល​អាគុយ​ ហើយ​នឹង​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូ​ម៉ែត្រ​ នេះ​បើ​តាម​លោកញាន ផលិត ​ដែល​ជាអ្នក​ផ្តួចផ្ដើម​គំនិត​សម្រាប់​ការផលិត​រថយន្ដ​នេះ។​ ជា​ជំហាន​ដំបូង​ ក្រុមហ៊ុន​ចម្រុះ​នឹង​ផលិត​ត្រឹមតែ​ប្រភេទ​រថយន្ដ​ធុន​ពីរ​កៅអី ​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
លោក​លី យៀកលាង ​ប្រធាន​ក្រុមហ៊ុន​ជូលាង អ៊ីនធើ​ប្រាយ ​ចំកាត់​ ជឿជាក់​ថា ​រថយន្ដ​ប្រភេទ​ថ្មី​នេះ​ ​នឹង​មាន​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។
លោក​អ៊ិត ប្រាង ​រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហ​កម្ម ​ថាមពល​ និងរ៉ែ ​មាន​ប្រសាសន៍​ថា​ រថយន្ដ​នេះ​សមស្រប​តាម​ស្ថានភាព​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ ​ដោយឡែក​ លោកស្រី​ម៉ែន សំអន ​ឧប​នាយក​រដ្ឋមន្ដ្រី ​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ​មាន​ប្រសាសន៍​ថា ​រថយន្ដ​អគ្គិសនី​នេះ​នឹង​ជួយ​ថែ​ទាំ​បរិដ្ឋាន​នៅ​ក្នុង​ស្រុក។
«រថយន្ដ​អង្គរ​ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នេះ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ណាស់​ ព្រោះ​ថា​​វា​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​បរិយាកាស​ ធ្វើ​ឲ្យ​បរិដ្ឋាន​ស្អាត​ និង​ផ្ដល់​ការ​សន្សំ​សំចៃ​ខ្ពស់​ដល់​ជីវភាព​អ្នក​ប្រើប្រាស់»។
លោក ​ញាន ផល្លឹក​ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​រថយន្ដ​អង្គរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ​​គឺ​ជា​ម្ចាស់ ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ខណ្ឌ​៧មករា​ក្រុង​ភ្នំពេញ។​ លោក​បាន​ចំណាយ​ពេល​ផលិត​រថយន្ដ​តាម​បច្ចេក​ទេស​ផ្ទាល់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០០២​មកម្ល៉េះ​ ដោយ​ប្រើ​វិធី​ផលិត​ជា​លក្ខណៈ​សិប្បកម្ម​សុទ្ធ​សាធ​ និង​ដោយ​ស្រូប​យក​ និង​កែ​ច្នៃម៉ូដ​រថយន្ដ​តាម​រថយន្ដ​ក្នុង​ពិភព​លោក។ ​កូនស្រី​របស់​លោក​ម្នាក់​គឺ​ជា​អ្នក​ជួយ​ក្នុង​ការ​គូរ​រូបរាង​រថយន្ដ។ ​លោក​ញាន ​ផលិត​មាន​ប្រសាសន៍​ថា​ លោក​ចង់​ពង្រីក​ទីផ្សារ​រថយន្ដ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​ចម្រុះ​ហុងកុង​ និង​ក្រុមហ៊ុន​កម្ពុជា​នេះ​គ្រោង​នឹង​ផលិត​រថយន្ដ​ប្រើ​ដោយ​ថាមពល​នេះ​ចំនួន​ប្រាំបី ​និង​១២​កៅអី​នៅ​ក្នុង​ពេល​អនាគត​ ដែល​ជា​ទិសដៅ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​នឹង​រថយន្ដ​នាំ​ចូល៕

Source: http://www.camnews.org

ក្តី​សុបិន្ត​ប្រើ​ម្រាម​ដៃ​ជំនួស​ Mouse Computer បាន​ក្លាយ​ជាការពិត!

 បាតដៃ​របស់​អ្នក​មិន​ត្រឹម​ តែ​ប្រែក្លាយ​ជា​​​កណ្តុរ “Mouse” អេឡិចត្រូនិក​ប៉ុណ្ណោះទេ វា​ក៏​អាច​សរសេរ​អក្សរ​នៅ​លើ​កុំ​ព្យូទ័រ​ ដោយ​សារ​ឧបករណ៍ថ្មីគឺ evoMouse ។
 
 ក្នុង ​​សម័យ​​បច្ចេក​វិទ្យា​ដ៏​ទើប​នេះ វត្តមាន​របស់​ Mouse Computer កាន់តែ​តិចទៅៗ អាស្រ័យ​​ដោយ​សារ​​លេច​ចេញ​នូវវត្តមាន​​របស់​ Touchpad នៅ​លើ​កុំ​ព្យូទ័រ Laptop អេក្រង់ Induction របស់​ Smart Phone។ អាស្រ័យ​ហេតុនេះ ក្រុមហ៊ុន Celluon បាន​សម្រេច​​ច្នៃផលិត​ចេញ​នូវឧបករណ៍ថ្មី ដែល​ជា​មជ្ចុរាជ “កំចាត់” Mouse Computer ជារៀង​រហូត​។ តែគួរ​ឲ្យ​អស់​សំណើច​ឈ្មោះ​របស់​ឧបករណ៍នេះ មាន​ន័យ​ន័យ​ជា “កណ្តុរ” ដែរ គឺ evoMouse។
 
 នៅ ​ពេល​ដែល​អ្នក​ដាក់ evoMouse នៅ​លើតុ​ វានឹង​ថតក​រូបភាព​បាតដៃ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ប្រែ​ចលនា​នៃ​ម្រាម​ដៃនិមួយៗ​របស់​ ទៅ​ជា​បទ​បញ្ជារ​មួយ​ ក្នុង​ការ Control ឬ បញ្ជា​រ Pointer ដើម្បី​កំណត់​ទីតាំង​ Cursor នៅ​លើ​អេក្រង់​កុំព្យូទ័រ។ និយាយ​មួយ​​បែប​ទៀត គឺបាតដៃ​របស់​អ្នក គឺជា​កណ្តុរ​មួយ​របស់​កុំ​ព្យូទ័រ​។ ភាពងាយស្រួល​របស់​របស់​ evoMouse នេះ គឺ​វាមាន​ទំហំប៉ុន​​ Mouse Computer សព្វថ្ងៃនេះ  ហើយ​វាអត់​ធ្ងន់​ទេ គឺ​ស្រាល​ស្ងើក​តែម្តង។ បន្ថែម​ពី​លើនោះ អ្នក​អាច​ភ្ជាប់​វាទៅ​នឹង​កុំ​ព្យូទ័រ តាម​រយៈ USB ឬ Bluetooth “បណ្តាញគ្មានខ្សែ”។
 កណ្តុរ evoMouse នេះ ក៏មាន​លក្ខណៈពិសេស អាច​មានសមត្ថភាព​ខ្ពស់​ ស្គាល់​​អក្សរ​សរ​សេរ​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​ចលនា​នៃម្រាម​។ ប្រការ​នេះ ក៏​មាន​អត្ថន័យ​ថា វា​អាច​ប្រែក្លាយ​ម្រាមដៃ​របស់​អ្នក​ ទៅ​ជាប៉ិច​អេឡិចត្រូនិច​ទៀត​ផង។ បច្ចុប្បន្ន កាលបរិច្ឆេទ​បង្ហាញ​វត្តមាន និង តម្លៃ​របស់ evoMouse ឆ្លាតវៃ​នេះ នៅ​មិន​ទាន់​បាន​គេ​កំណត់​នៅ​ឡើយ​ទេ៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2287

កុំសូវទុក​ចិត្តជាមួយ​ Photoshop!

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2172

Google ផ្តល់​លុយ​ ១០០​លានដុល្លារUSD ឲ្យ​CEO ត្រៀមលាលែង​ពី​តំណែង


 សម្ព័ន្ធ​ក្រុមហ៊ុន Google និង​ជូន​សារគុណ​ ១០០លាន​ដុល្លារ ឲ្យ CEO ដែល​ត្រៀម​លាលែង​ពី​​មុខ​តំណែង Eric Schmidt ក្រោយ​ពេល​ដែល​លោក Schmidt ប្រគល់​តំណែង CEO ឲ្យ​ទៅ​ស្ថាបនិក​ គឺលោក Larry Page។
 តាម ​អ្នក​នាំពាក្យ​របស់​ Google ខ្ទង់​ប្រាក់​នេះ រួម​មាន​តម្លៃ​បញ្ជី​ភាគ​ហ៊ុន និង​សិទ្ធិ​ផ្សព្វ​ផ្សាយ​លក់​បញ្ជី​ភាគហ៊ុន របស់​ Google ក្នុង​រយៈពេល​​៤ឆ្នាំ។ នេះគឺ​ជា "ដង្វាយ" មួយ​ ដែល​មិន​ធ្លាប់​មាន​សម្រាប់​លោក Eric Schmidt តាំងពី​ឆ្នាំ ២០០១ ពេល​ដែល​លោក​ចូល​រួម​ជាមួយ​ Google។
 បន្លាស់ ​ប្តូរ​នេះ គឺ​ផ្តើម​ចេញ​ពី​ការ​បាត់​ឧត្តមភាព​ លើ​វិន័យ​បណ្តាញ​សង្គម​ ដែល​វា​ត្រូវ​បាន​ប្រកួត​ប្រជែង​ខ្លាំង​ក្លា ពី​សំណាក់​ FaceBook និង​ Twitter ទោះ​បី​ជា​ Google នៅ​បន្ត​ត្រួត​ត្រា​ផ្តាច់​មុខ​លើ​វិស័យ​ស្វែង​រក ហើយ​ផល​ចំណេញ​ប្រចាំឆ្នាំ ២០១០ មាន​ការ​កើន​ឡើង​ ក៏​ដោយ​ចុះ។
 ក្នុង ​បទ​សម្ភាសន៍​ជាមួយ​ Reuters លោក Schmidt បាន​ពោល​ថា នេះ​ជា​យុទ្ធ​សាស្រ្ត​ថ្មី ក្នុងកិច្ច​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​​ទាំង​ឡាយ​ មាន​ភាព​រហ័ស​រហួន​ជាង​មុន របស់​ Google៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2019

5 iPhone ជា​មួយ​នឹង​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង

iPhone 5 ឬ អាចនិយាយបានថា iPhone 5G គឺ​ជា Version ថ្មី​ ដែល​បាន​បន្ថែម​​​ឲ្យ​​ល្បឿន​​លឿន​​ជាង​​មុន​។​​ នៅ​​ក្នុង version ថ្មី​នេះ​បាន​លុប​ចោល​បញ្ហា ៤​​យ៉ាង​ដែល​មាន​នៅ​លើ iPhone ស៊េរី​ចាស់​ !​ តើជា​ចំនុច​ណា​ខ្លះ​?
តើ iPhone 5th ត្រូវបានកែរសំរូល និង​ ផ្តល់ Internet connection លឿនកំរិតណា? Will it ever end up on the Verizon network in the U.S.?
5 iPhones Apple's upcoming
5 iPhone will be released in the summer ...
 Charging socket design new
រាងរៅខាងក្រៅយ៉ាងសម័ញ្ញ តែងាយស្រួលក្នុងការប្រើប្រាស់ ស្របនិងគុណភាពយ៉ាងល្អ ប្រណិត ធ្វើមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ...
យោងតាមប្រភាពពីគេហទំព័រ  iLouge បានឲ្យដឹងថា Apple នឹងជំរុញការងារនេះឲ្យបានជោក ជ័យនិងអាចដាក់លក់នៅលើទីផ្សារក្នុងកំឡុង ខែ មករា ២០១១​នេះតែម្តង។
Specifications of the iPhone 5 can include digital wallet
លក្ខណៈពិសេសមួយផ្សេងទៀត គឺ Apple បានបញ្ចូល technology near field communication (NFC - Near Field Communication) in the iPhone 5 , និង​ design ឲ្យកាន់តែស្តើងជាងមុនទៀត វាស្តើងស្ទើតែស្មើនិង Credit Card.
5 iPhone will be equipped with high-tech features
Iphone 5 can be distributed through Verizon
 Apple និងប្រើ Qualcomm chips in the iPhone 5 ជាមួយនិង Qualcomm CDMA network ដែលបង្កើតឡើង គឺប្រើប្រាស់ដោយ Verizon and Sprint dealer in the U.S..
The specifications will be similar to the iPhone 5 iPhone 4
According to the newspaper Economic Daily News of China (via AppleInsider) that Apple is sticking with the supplier of accessories for iPhone 5 in 2011.
he specifications of the iPhone will be gradually improved 5
We expect the basic features of technical data 5 iPhone to get more storage memory, faster processor.
he specifications can include 5 iPhone support LTE
ជាមួយនិង 1.2 GHz,Processor and Large 3.7 inch screen 3.5 inch instead  more likely the iPhone 5 can be made from alloy.

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=1561

កុំព្យូទ័រ​ថាច់​ស្គ្រីន​ម៉ាក Acer Iconia ​អេ​ក្រង់២មក​ដល់​កម្ពុជា

កុំព្យូទ័រ​ថាច់​ស្គ្រីន​ម៉ាក Acer Iconia ​អេ​ក្រង់២
(​រូបថត អ៊ុយ​សុង​)
កុំព្យូទ័រ​ថាច់​ស្គ្រីន​ម៉ាក Acer Iconia ​អេ​ក្រង់២
 
រាជធានីភ្នំពេញ ៖ មកទល់នឹង​​ពេលនេះ បច្ចេកវិទ្យា​កុំ​ព្យូទ័រ​​​យួរ​ដៃ​​​ម៉ាក Acer Iconia គឺកាន់​តែ​ធ្វើ​​ឱ្យ​​អតិថិជន​​អ្នក​ប្រើប្រាស់​​​មានការ​ភ្ញាក់​ផ្អើល​​​​ ខ្លាំង​ឡើង​ៗ ​ដោយ​សារតែ​​កុំ​ព្យូទ័រ​​​យួរដៃ​ម៉ាក Acer ស៊េរីថ្មី ​បាន​បង្ហាញ​​​អំពី​​សមត្ថ​ភាព​​ថាច់ស្គ្រីន​ជំនួស​​​ឱ្យ​ការ​​ប្រើប្រាស់​​ ក្តារ​ឃីបត ធ្វើ​​ឱ្យគេ​​មើល​​​ឃើញ​វា​មានអេក្រង់​​​ដល់ទៅ​២ គឺ​អេ​ក្រង់​​ខាងលើ​​ដូចកុំព្យូទ័រ​​ធម្មតា និង​អេ​ក្រង់​​ខាង​ក្រោម​​​អាច​ប្រើ​​ជា​ថាច់ស្គ្រីន​​​​ជំនួស​ឱ្យ​ក្តារ​ឃី ​បត​វិញ ។​
ឃើញ​​ហើយ​​​គ្មានអតិថិជន​​ណាមួយ​ថា មិន​ភ្ញាក់​​ផ្អើល​នោះ​ទេ ឃើញ​ហើយចង់បាន​​​​ប្រើ​​​ដោយសារតែ​កុំព្យូទ័រ​​នេះ​មាន​​បច្ចេកវិទ្យា​​ កាន់តែ​​ទាន់សម័យ​​ ពេញ​​និយម ដោយ​​កញ្ចក់​​ទាំង​​​២​មាន​​​ទំហំ​​​១៤អ៊ីញ ទំហំ​ក្រាហ្វិក 1366x768 HD ធានា​​ថា​ រូប​ភាព​​ភ្លឺ​ច្បាស់​​ត្រជាក់​ភ្នែក ​ហើយ​​ប្រព័ន្ធ​​​​ដំណើរការ​​របស់​វា​គឺ​ប្រើប្រាស់ CPU ដ៏​មាន​​​អានុភាព​ម៉ាក Intel core.i5 ជាមួយ Ram DDR3 ទំហំ​ 4GB និង​មាន​ថាស​រឹង​ផ្ទុក​​ទិន្ន​ន័យ​​ទំហំដល់ទៅ​​ 750 GB ​ឯណោះ ។​
ដើម្បី​​​បម្រើ​ផលប្រយោជន៍​​របស់​អតិថិជន​​​ឱ្យ​ កាន់តែ​​​មាន​កម្រិត​ខ្ពស់​​ កុំ​ព្យូទ័រម៉ាក Acer តែង​តែ​​ធ្វើការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​​របស់ខ្លួន​​ឥត​ឈប់​ឈរ​ តួយ៉ាង​​ដូចជា​កុំ​ព្យូទ័រ​​ម៉ាក Acer Iconia ដែលមាន​អេក្រង់​​​២ ឈប់​ប្រើ​ក្តារ​ឃីបត មាន​លក្ខណៈ​​​ជា​ថាច់ស្គ្រីន​​នេះ គឺកាន់តែ​​បង្ហាញ​​​​សមត្ថ​ភាព​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​​បំផុតដែល​​មិន​ ធ្លាប់​​មាន​ពីមុន​មក ​ប្រកួត​ប្រជែង​​ឈ្នះ​​ដាច់គេ​​ទាំង​អស់ ​បើប្រៀបជាមួយនឹង​ផលិត​ផលកុំព្យូទ័រ​​ដទៃ​ទៀត ។​ បច្ចុប្បន្ន​​ កុំព្យូទ័រ​​​​យួរដៃ​​ម៉ាក Acer Iconia នេះ​ត្រូវ​​បាន​​នាំ​ចូល​ និង​ចែកចាយ​​​ដោយ​ក្រុមហ៊ុន ឆាយហុក​កុំព្យូទ័រ ៕​

Source: http://www.kohsantepheapdaily.com.kh/article/20110325-005059.html