Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

ប្រកា​រ​គួរយល់​ដឹង​អំពី...​ ទឹក!


 ក្នុងឱកាស​ ទិវា “ទឹក​ពិភពលោក” (ទី២៣ មិនា) អង្គការ​អភិរក្ស​ធម្មជាតិ​អន្តរជាតិ​ បាន​អនុវត្ត​ការ​អង្កេត​ពិសោធន៍​ និង បង្ហាញ​តួលេខមួយ​ចំនួន សំដៅ​ដាស់​អារម្មណ៍​ដល់​មនុស្ស​លោក។
 គួរដឹងថា ទោះបី​អ្នក​ផលិត​ នូវផលិតផលតូច​មួយ​ដូចជាៈ នំ១ កាហ្វេ ១ពែង ស្រា ១ពែង .... ក៏សុទ្ធ​តែ​ត្រូវ​ចំណាយ​បរិមាណ​ទឹក​មួយ​ចំនួន។ ខាងក្រោម​ជាតួលេខ​ខ្លះៗ:
 
 
 
 
 
 

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2323

កណ្ដាស់ បណ្ដាលមកពី​អ្វី ?

អាការ ​កណ្ដាស់ គឺជា​ដំណើរការ​នៃ​ការបញ្ចេញចោល នូវ​មេរោគ​បាក់តេរី និង​វីរុស ដែល​ចូលទៅក្នុង​ខ្លួន នៅពេលដែល​អ្នក​កើត​ផ្តាសាយ មានប្រតិកម្ម​រលាក ឬក៏​នៅពេល​មាន​លម្អងធូលី​ហុយ​មក​ប៉ះ​លើ​ផ្ទៃមុខ ។​
នៅក្នុង​រន្ធ​ច្រមុះ មាន​សមាស​ធាតុគីមី​ម្យ៉ាង ហៅថា Histamine (​ហ្វី​ស្ដា​មីន​) ដូច្នេះ​នៅពេលដែល​សរសៃប្រសាទ​ចាប់ផ្ដើម​ប​ញ្ចូ​នភា​ព​ភ្ញោ​ច ទៅកាន់​ខួរក្បាល​ដោយ​ប្រាប់ថា មាន​វត្ថុ​កង្វក់​ចម្លែក​ចូលទៅ​នោះ ខួរក្បាល​នឹង​ផ្ញើ​សារ​ទៅកាន់​សាច់ដុំ​ទ្រូង ដើម្បី​ច្របាច់​សួត ដើម្បី​ហាមឃាត់​វត្ថុ​ច​មែ្ល​ក​នោះ​ចូល​ទៅដល់​ពេលនោះ បំពង់​អាហារ​នឹងត្រូវ​បាន​បិទ ដើម្បី​ការពារ​ការត្រៀម​ខ្យល់​ចូលក្នុង​មាត់ ដែល​ធ្វើ​ឲ្យ​ច្រមុះ​ត្រូវ​បញ្ចេញ​កម្ទេចកម្ទី​ទាំងនោះ ចេញមក​ជាមួយនឹង​ខ្យល់ ដែល​គេ​ហៅថា អាការ​កណ្ដាស់ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=985:2011-02-17-04-15-38&catid=36:2010-06-18-07-24-41&Itemid=55

ដើមកំណើត​កៅអី​

កៅអី ពាក្យ​នេះ​ការពិតជា​ភាសា​របស់​ចិន​ទា​ជៀវ គេ​សំដៅ​ដល់​វត្ថុ​ដែល​គេ​ប្រើ​ធ្វើ​ជាទី​សម្រាប់​អង្គុយ ។ ពាក្យ​ថា ‹​កៅ​› ប្រែ​ថា ខ្ពស់ រីឯ ‹​អី​› វិញ​ប្រែ​ថា អង្គុយ ហើយ​ទៅ​ភ្ជាប់​គ្នា​ថា ‹​កៅអី​› ។ នៅតាម​តំបន់​ខ្លះ​គេ​បាន​ហៅ​កៅអី​នេះ​ថា ជើងម៉ា ដែល​ឈ្មោះ​មួយ​នេះ​គេ​មានជំនឿថា ជា​ភាសា​របស់​ប្រជាជន​ប្រើ​ហៅ​តាម​ភូមិភាគ​នីមួយៗ ខុសៗ​ពីគ្នា​ដូចជា​ពាក្យ​ថា កៅអី ដែល​ប្រជាជន​ចិន​ភូមិភាគ​កណ្ដាល​ប្រើ​ជា​ផ្លូវការ​ដែរ ។​
សម្រាប់​ពេលវេលា ខែ​ឆ្នាំ​នៃ​ប្រភព​កំណើត​ដើម​និយាយ​ពី​កៅអី​នេះ និង​បុគ្គល​អ្នក​ច្នៃប្រឌិត​បង្កើន​វា​ឡើង​នោះ គេ​ពុំទាន់​ឃើញ​មានការ​កត់ត្រា​ទុកជា​ប្រវត្តិ​ណាមួយ​ឲ្យ​បានច្បាស់លាស់​ទេ តែ​អ្វីដែល​គូសបញ្ជាក់​នោះ គឺ​កៅអី​នេះ​ជាការ​សាយភាយ​វប្បធម៌​មួយ​មកពី​ប្រទេស​ចិន ដែល​គេ​និយម​ប្រើ​វា​អង្គុយ​ទទួលទាន​អាហារ​ជួបជុំគ្នា ។ ក៏ប៉ុន្ដែ​កាលពី​ដើមឡើយ កៅអី​គ្មាន​បង្អែក​នោះទេ ភាគច្រើន​មាន​ភិនភាគ​ដូចជា កៅ​ក្នុង​ខ្សែភាពយន្ដ​បុរាណ​ចិន​នោះឯង ។​
ក៏ប៉ុន្ដែ​រាប់រយឆ្នាំ​ក្រោយមក ដោយ​ភាព​រីកចម្រើន​ខាង​ចំណេះដឹង​របស់​មនុស្ស ទើប​កៅអី ឬ​ជើងម៉ា ក៏​អភិវឌ្ឍន៍​ពី​កៅអី​គ្មាន​បង្អែក​ទៅជា​កៅអី​មាន​បង្អែក ដែល​ផលិត​ពី​លោហៈធាតុ ឬ​ពី​ឈើប្រណិតៗ ព្រមទាំង​មានការ​ច្នៃ​រចនា​ម៉ូដ​គួរ​ឲ្យ​ទាក់ទាញ​ទៀតផង ។ តែ​ទោះជា​យ៉ាងណាក្ដី ក៏​នៅតាម​តំបន់​ដាច់ស្រយាល​ខ្លះ​មិនទាន់ មានការ​រីកចម្រើន ក៏​គេ​នៅតែ​ឃើញ​មាន​កៅអី ទម្រង់​បុរាណ​ដូច​បាន​ពោល​មក​ខាងលើនេះ នៅតែ​ប្រើប្រាស់​នៅឡើយ​ដែរ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=977:2011-02-16-03-42-27&catid=36:2010-06-18-07-24-41&Itemid=55

​ទុក​ផ្លែ​ម្ទេស​ឲ្យ​នៅ​ពណ៌​ស្រស់​បានយូរ​

ជាធម្មតា ​ផ្លែ​ម្ទេស​នៅ​ស្រស់​មិនទាន់​យកទៅ​ធ្វើ​អ្វី​នោះ រមែង​មាន​ពណ៌​ស្រស់​គួរ​ឲ្យ​ចង់​ទទួលទាន ក៏ប៉ុន្ដែ​ក្រោយពេល​យក​វា​ទៅ​ទុកចោល​ភាគច្រើន វា​ប្រែប្រួល​ទៅជា​ពណ៌​ខ្មៅ​មិនគួរ​ឲ្យ​ចង់​ទទួលទាន នេះ​ជា​បញ្ហា​មួយ​ដែល​ស្ត្រី​មេផ្ទះ​រមែង​ជួប​ញឹកញាប់​បំផុត ។​
ដើម្បី​បំបាត់​បញ្ហា​នេះ​ជាការ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ប្រើ​ផ្លែក្រូច​ឆ្មា​រចិត​ច្របាច់ ទឹក​លាយ​ជាមួយ​ម្ទេស​ដែល​ពណ៌​ខ្មៅ​នោះ ម្ទេស​របស់​អ្នកនឹង​ប្រែ​ពណ៌​ស្រស់​វិញ​មិន​ខាន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1064:2011-03-02-01-42-46&catid=36:2010-06-18-07-24-41&Itemid=55

​វិធី​សម្អាត​ជ្រញ់​ឈើ

ជ្រញ់ ​ឈើ គឺជា​ឧបករណ៍​ក្នុងផ្ទះ​បាយ​មួយ ដែល​ពិបាក​ក្នុងការ​សម្អាត ព្រោះ​ទឹក​ដែលមាន​នៅក្នុង​អាហារ​ដែល​អ្នក​ហាន់ នឹង​ជ្រាបចូល​ទៅក្នុង​សាច់​ឈើ ។ ម្យ៉ាងទៀត កម្ទេច​អាហារ​ដែល​តោង​ជាប់​នៅក្នុង​ចន្លោះ​ឈើ នឹងធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​ថែមទៀត ។​
វិធី​សម្អាត​ជ្រញ់​ឈើ​ឲ្យ​បាន​ស្អាត​ល្អ គឺ​អ្នក​គួរប្រើ​អំបិល​ម៉ដ្ឋ​រោយ​ឲ្យ​សព្វ លើ​មុខ​របស់​ជ្រញ់ បន្ទាប់មក​អ្នក​ត្រូវ​ពុះ​ក្រូចឆ្មារ​ជា ២ ចំហៀង រួច​យកទៅ​ត្រដុស​ពីលើ​អំបិល​ឲ្យ​សព្វ​លើ​ផ្ទៃ​ជ្រញ់ ។ អ្នក​គួរ​ធ្វើបែបនេះ​ឲ្យ​បាន ២-៣ ដង រួច​ទើប​លាង​សម្អាត​ចេញ ដោយ​ប្រើ​ទឹក​ក្ដៅ​ខ្លាំង ហើយ​យក​ក្រណាត់​ស្អាត​មក​ជូត និង​យកទៅ​ហាលថ្ងៃ​ជាការ​ស្រេច ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1047:2011-02-26-03-02-16&catid=38:woman-and-house-work&Itemid=57

វិធី​ជ្រើស​ក្រូចឆ្មារ​ឲ្យ​បាន​រសជាតិ​ឆ្ងាញ់


ស្ត្រី ​មេផ្ទះ​ភាគច្រើន តែងតែ​ទិញ​ក្រូចឆ្មារ​មក​ទុក​ក្នុង​ផ្ទះបាយ មិនសូវ​ឲ្យ​ដាច់​ទេ ព្រោះ​រមែង​ត្រូវ​ការប្រើ​ជារឿយៗ ស្ទើរតែ​រាល់ថ្ងៃ ។ ប៉ុន្ដែ​ដើម្បី​បាន​ក្រូចឆ្មារ ដែល​ជួយ​ឲ្យ​ការ​ផ្សំ​ជាមួយ​អាហារ​ទៅ​មាន​រសជាតិ​ឆ្ងាញ់ ដូច្នេះ​អ្នក​ត្រូវ​ចេះ​វិធី​ជ្រើស​ទិញ​ក្រូចឆ្មារ ។​
វិធី​ងាយៗ​សម្រាប់​ស្ត្រី​មេផ្ទះ ក្នុងការ​ជ្រើស​ទិញ​ក្រូចឆ្មារ ដើម្បី​យកមក​ផ្សំ​អាហារ​ឲ្យ​មាន​ក្លិន និង​រសជាតិ​ឆ្ងាញ់​ជាង​ធម្មតា គឺ​អ្នក​ត្រូវ​ជ្រើស​ក្រូចឆ្មារ​ដែលមាន​ពណ៌​បៃតង​ស្រស់ ព្រោះ​សំបក​ក្រូចឆ្មារ​ពណ៌​បៃតង មាន​ជាតិ​ប្រេង​ក្រអូប​ជាង​ក្រូចឆ្មារ​ដែលមាន​សំបក​ពណ៌​លឿង ។ ម្យ៉ាងទៀត វា​មាន​រសជាតិ​ជូរ និង​មាន​ក្លិនក្រអូប គួរ​ឲ្យ​ចង់​ទទួលទាន ៕


Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1060:2011-03-01-02-49-06&catid=38:woman-and-house-work&Itemid=57

តិច​និក​រក្សាទុក​សណ្ដែកបណ្ដុះ​ឲ្យ​នៅ​ស្រស់​បានយូរ​

សណ្ដែកបណ្ដុះ ជា​បន្លែ​ដែល​ឆាប់​ស្អុយរលួយ ដូច​ផ្សិត​ដែរ ព្រោះ​កាក​សរសៃ​វា​មិន​រឹងមាំ ដូច​បន្លែ​ផ្សេងៗ ។ ចំពោះ​វិធី​ថែរក្សា​សណ្ដែកបណ្ដុះ ទុក​ឲ្យ​បានយូរ និង​ស្រស់​ជានិច្ច​នោះ ស្ត្រី​មេផ្ទះ​អាចធ្វើ​បាន ដោយ​នាំយក​សណ្ដែកបណ្ដុះ ដាក់​ក្នុង​ភាជន៍​ថែម​ទឹក​ឲ្យ​លិច យកទៅ​ក្លាស្សេ​ក្នុង​ទូទឹកកក​នោះ សណ្ដែកបណ្ដុះ​របស់​អ្នកនឹង​ស្រស់ ថែមទាំង​ស្រួយ​ទៀតផង ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1076:2011-03-10-03-17-34&catid=38:woman-and-house-work&Itemid=57

វិធី​ជ្រើស​រី​សរក​ផ្កា​ខាត់ណា​នៅ​ស្រស់​ថ្មី​

គប្បី​ជ្រើស​រី​ស​យក​ផ្កា​ដែល​រឹង​ណែម ហើយ​ធាង​និង ផ្កា​មិន​ទន់ ស្លឹក​មាន​ពណ៌​បៃតង​ស្រស់ ស្រួយ ។​បើ​ករណី​ផ្កា​ខាត់ណា​មាន​ស្នាម​ពណ៌​លឿង​ក៏​មិន​ថ្វី​ដែរ ព្រោះ​តែង​កើត​ពី​ការ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង តែ​មិន​ប៉ះពាល់​ដល់​រសជាតិ​ប៉ុន្តែ​បើសិន​មាន​អុជ​ពណ៌​ត្នោត ឬ ពណ៌​ប្រផេះ បញ្ជាក់ថា​ដុះ​ផ្សិត​ហើយ បើ​មិនសូវ​ច្រើន​ត្រូវ​ចិត​ចោល​ដោយ​យក​កន្លែង​ល្អៗ​យកមក​ធ្វើ​ម្ហូប ។​
+​ការត្រៀម​ផ្កា​ខាត់ណា​មុនពេល​នាំយកមក​ចម្អិន​
មុនដំបូង​ត្រូវ​កាត់​ស្លឹក និង ស្នូល​កណ្តាល​ចេញ ។ ត្រូវ​ប្រើ​កាំបិត​កាត់​ផ្កា​ខាត់ណា​ចេញពី​ស្នូល​កណ្តាល ហើយ​បើ​ចង់​លឿន​ត្រូវ​ពុះ​ផ្កា​ជា​បួន​ចំណែក ហើយ​កាត់​ច្រៀក​ស្នូល​ចេញ​ម្តងទៀត ។​
ក្នុងករណី​ផ្កា​ខាត់ណា​ដែល​នៅសល់​ប្រើ​ធ្វើជា​អាហារ​មិន​អស់ អាច​យកទៅដាក់​ទុក​ក្នុង​ទូទឹកកក​ត្រង់​ថត​ត្រជាក់​ធម្មតា ដោយ​អាច​ទុក​រយៈ​ពេក ៣ ថ្ងៃ ប៉ុន្តែ​បើ​ខ្ចប់​អាច​ទុក​ដល់ ៥ ថ្ងៃ និង​បើ​យូរ​ជាង​នេះ នាំ​ឲ្យ​រលួយ​យកមក​ចម្អិន​មិន​ឆ្ងាញ់​ទេ ។




 
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1089:04-04-2011&catid=38:woman-and-house-work&Itemid=57

វិធី ៥ យ៉ាង ស្រុសបន្លែ​ឲ្យ​ឆ្ងាញ់​

បើ​ចង់បាន​បន្លែ​រសជាតិ​ឆ្ងាញ់​លោកអ្នក​អាចអនុវត្ត​នូវ​វិធី​ដូចខាងក្រោម :
១-​ពេល​កំពុង​ស្រុស ព្យាយាម​ដាក់​ទឹក​តិច​បំផុត​តាម​ដែល​អាច​ធ្វើបាន ។​
២- ​មុនពេល​យក​បន្លែ​ដាក់​ស្រុស​រង់ចាំ​ទឹក​ពុះ​ជាមុនសិន សឹម​ដាក់​បន្លែ​និង​ត្រូវ​ចងចាំ​ថា មិនត្រូវ​ដាក់​នៅពេល​ទឹក​មិនទាន់​ពុះ​ឡើយ​។​
៣-​បន្លែ​ពណ៌​បៃតង គួរ​ធ្វើ​ឲ្យ​ឆ្អិន​ដោយ​វិធី​ស្រុស ឬ​ដាក់​ទៅក្នុង​ទឹក​ពុះ និង​នៅពេល​ទឹក​ពុះ​ម្តងទៀត​ដួស​ចេញ​ភ្លាម ។​
៤- ​បើជា​បន្លែ​មើម​ដូចជា ឆៃថាវ​ការ៉ុត គួរ​ស្រុស​ក្នុង​ទឹក​ពុះ​តិចៗ និង​គួរ​ស្រុស​ទាំង​មើម ព្រោះថា​អាចជួយ​រក្សា​គុណភាព​ផ្នែក​អាហារ​បានល្អ​ជាង​ការ​ចិត ឬ កាត់​ជា​កង់ៗ រូ​ច​ហើយ​យកទៅដាក់​ស្រុស ។​
៥-​រៀងរាល់​លើក​ដែល​ស្រុស គួរ​បិទ​គម្របឆ្នាំង​ដើម្បី​ឲ្យ​ទឹក​ពុះ និង បន្លែ​ឆាប់​ឆ្អិន ។ អ្នក​ត្រូវ​ចងចាំ​ថា បើ​បន្លែ​នៅក្នុង​ទឹក​ក្តៅ​កាន់តែ​យូរ គុណប្រយោជន៍​របស់​វា​ក៏​កាន់តែ​ថយចុះ​ដែរ ។

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1082:2011-04-02-01-49-29&catid=38:woman-and-house-work&Itemid=57

​វិធី​ឆា​បាយ​ឲ្យ​ឆ្ងាញ់​

នៅពេល ​អ្នក​ឆា​បាយ​មិន​ថា ជាមួយ​សាច់មាន់ សាច់គោ ស៊ុត បង្គា​... គួរ​ចៀស​វា​ប្រើ​ទឹកត្រី ដោយ​ប្រើ​អំបិល​ជំនួស​វិញ​ល្អ​ជាង ព្រោះ​អំបិល​នឹង​ជួយ​ឲ្យ​បាយ​ឆា​ទន់​ល្អ​ឡើង ។ ប្រសិនបើ​អ្នក​ប្រើ​ភាគ​ផ្សំ​របស់​បន្លែ ដែលមាន​ទឹក​ច្រើន​បាយ​ឆា​របស់​អ្នក អាច​នឹង​ជ្រាយ ឬ​រីក​ផ្អៀ​ចៗ ដូច្នេះ​នៅពេល​អ្នក​ចង់​ដាក់​ប៉េងប៉ោះ ចូល​ជាមួយ​បាយ​ឆា គួរ​ខ្វេះ​គ្រាប់​ចេញ​សិន រួច​ហាន់​ប៉េង​បោះ​ជា​ចំណិតៗ មុននឹង​យកទៅ​ឆា​ជាមួយ​បាយ ទើប​បាយ​ឆា​មិន​ជ្រាយ​ផ្អៀ​ច ៕

Source:http://knowledge.cen.com.kh/index.php?option=com_content&view=article&id=975:2011-02-16-03-24-11&catid=38:woman-and-house-work&Itemid=57

​វិធី​រក្សាទុក​នំ​បុ័ង​ឲ្យ​បានយូរ​


នំ​ដែល​ធ្វើ​ដោយ​ម្សៅ​សាលី និង​ដាក់​ម្សៅ​មេដំបែ​ដូចជា នំ​បុ័ង ឬ​នំដុត​ផ្សេងៗ ពេលដែល​ត្រូវការ​រក្សាទុក​ហូប​បានយូរ ចូរ​ដាក់ចូល​ក្នុង​ថង់​ប្លា​ស្ទិ​ក រួច​រឹត​មាត់​ថង់​ឲ្យ​ណែន បន្ទាប់មក​យកទៅ​ក្លាស្សេ ក្នុង​ថត​ក្លាស្សេ​កក នៃ​ទូទឹកកក វា​នឹង​ជួយ​រក្សា​គុណភាព​បាន​ដល់​មួយខែ ។ នៅពេលដែល​អ្នកត្រូវកា​រ យកមក​ទទួលទាន គ្រាន់តែ​ស្រាយ​ស្ប៉ោ​ង យកនំ​បុ័ង​ទៅ​ដាក់​ចូលក្នុង​ម៉ាស៊ីនកម្ដៅ ប្រមាណ ៥ នាទី សាច់​នំ​បុ័ង នឹង​ប្រែ​មកជា​សភាព​ដើម ៕


Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=993:2011-02-19-02-43-39&catid=38:woman-and-house-work&Itemid=57

វិធី​ហាន់​ខ្ទឹមបារាំង​កុំ​ឲ្យ​ផ្សា​ភ្នែក​

អ្នក ​ធ្លាប់​សង្កេត​ដែរ ឬទេ​ថា នៅពេល​ហាន់​ខ្ទឹមបារាំង​ម្ដងៗ យើង​តែងតែ​ផ្សារ​ភ្នែក​រហូត​ទាល់តែ​ហៀរ​ទឹកភ្នែក ។ ប៉ុន្ដែ​ថ្ងៃនេះ អ្នក​មិនបាច់​ចំណាយ​ទឹកភ្នែក​ទៀតឡើយ ដោយ​អ្នក​គ្រាន់តែ​យក​ខ្ទឹមបារាំង ដែល​ត្រូវ​ហាន់​នោះ​ទៅ​ដាក់​ត្រាំ​ទឹក​ចោល​ប្រមាណ​ជា ២ នាទី រួច​សឹម​ស្រង់​យកមក​ហាន់ ដើម្បី​ធ្វើ​ម្ហូប​នោះ​ធានាថា អ្នកនឹង​ហាន់​បណ្ដើរ​ញញឹម​បណ្ដើរ យ៉ាង​មាន​សេចក្ដីសុខ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1020:2011-02-23-03-18-39&catid=38:woman-and-house-work&Itemid=57

​តិច​និក​ជ្រើស​ទិញ​ក្តាម​សមុទ្រ​

ក្តាម ​សមុទ្រ​ស្រស់ : សង្កេត​មើលថា មាន​ពណ៌​បៃតងចាស់ ធាត់ ធ្ងន់ តង្កៀប​ធំ ភ្នែក​ថ្លា ពោះ​រឹង សង្កត់​មិន​ទ្រុឌ ។ បើជា​ក្តាម​ញី សន្ទះ​នៅ​ដើមទ្រូង​នឹង​ធំ រីឯ​ក្តាម​ឈ្មោល សន្ទះ​ដើមទ្រូង​តូច ប៉ុន្ដែ​មាន​សាច់​ច្រើនជាង​ក្តាម​ញី ។
ការនាំយក​ក្តាម​សមុទ្រ​មក​ចម្អិន​អាហារ​ឲ្យ​ឆ្ងាញ់​មាត់ គួរ​ទិញ​នៅពេល​វា​នៅរស់ ដោយ​សាកល្បង​ឆ្កឹះ​ភ្នែក​ក្តាម បើ​ភ្នែក​ក្រឡាប់​ចុះឡើង​មានន័យថា វា​មិនទាន់​ងាប់​ទេ ។​
ក្តាម​ពង : អ្នកដឹង​ទេ​ថា ក្តាម​មាន​ពង ឬ​គ្មាន​ពង​ដោយ​ប្រើ​ម្រាមដៃ​ផ្ទាត់​ក្តាម បើ​មាន​សំឡេង​ណែន​ក្ដន់​បង្ហាញថា វា​មាន​ពង ប៉ុន្ដែ​បើជា​សំឡេង​ប្រហោង គឺ​គ្មាន​ពង​ឡើយ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=957:2011-02-12-02-34-14&catid=38:woman-and-house-work&Itemid=57

​ការថែទាំ​កាបូប​ស្បែក​


៙ ជៀសវាង​មិន​ឲ្យ​ត្រូវ​ទឹក ឬ​ទឹកភ្លៀង : ប្រសិន​កាបូប​កើតមាន​ក្លិន​ផ្អាប់ អ្នក​គួរ​យក​កាបូប​ទៅ​ដាក់​នៅ​កន្លែង ដែលមាន​ខ្យល់អាកាស​ចេញចូល​គ្រប់គ្រាន់ និង​មាន​ពន្លឺ​ថ្ងៃ​ក្ដៅ​ល្មម ។ អ្នក​មិន​ត្រូវយក​កាបូប​ទៅ​ដាក់​នៅ​កន្លែង ដែលមាន​ថ្ងៃ​ក្ដៅ​ខ្លាំង​នោះទេ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ខូ​ត​ខាត​បាន ។ ម្យ៉ាងទៀត អ្នក​គួរប្រើ​ក្រែ​ម​ផ្ដល់​សំណើម​ពីលើ​កាបូប បន្ដិចបន្ដួច​នៅពេលដែល​វា​ស្ងួត ។ ធ្វើ​ដូចនេះ កាបូប​នឹង​នៅជាប់​ធន់​បានយូរ​ល្អ ។​
៙ ប្រើ​ទឹក​ថ្នាំ​សម្អាត​ស្បែក និង​ឡេ​លាប​ស្បែ​កមក​ជូត : ដើម្បី​ធ្វើ​ឲ្យ​កាបូប​រលោង និង​ថ្មី​ជានិច្ច ហើយ​អ្នក​មិនត្រូវ​ប្រើ​ទឹក​ថ្នាំ សម្រាប់​កាបូប​ដែលមាន​ផ្ទៃ​រលោង ទៅលើ​កាបូប​ដែលមាន​ស្បែក​ស្ដើងៗ​ឡើយ ដោយ​អ្នក​គួរប្រើ​ច្រាស ដែលមាន​សរសៃ​ទន់ៗ ខាត់​ស្រាលៗ​ជំនួស​ក៏បាន ។​
៙ ដើម្បី​ការពារ​កាបូប​ដុះ​ផ្សិត : អ្នក​មិន​ត្រូវដាក់​កាបូប​នៅ​កន្លែង​ដែល​សើមៗ ឬ​ក្ដៅ​ខ្លាំងពេក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​កាបូប​ស្បែក​មាន​សភាព​ប្រេះៗ​បាន ។​
៙ ប្រសិនបើ​កាបូប​ដុះ​ផ្សិត : អ្នក​គួរប្រើ​ក្រណាត់​ជ្រលក់​ទឹកខ្មេះ មក​ជូត​ស្រាលៗ​នោះ​ស្នាម​ផ្សិត នឹង​បាត់ទៅ​តែម្ដង ។​
៙ វិធី​រក្សាទុក​កាបូប : អ្នក​គួរ​រក្សាទុក​កាបូប​នៅក្នុង​ថង់​ក្រណាត់ ដើម្បី​ការពារ​ការកើត​ចៃ ដុះ​ផ្សិត និង​មិនត្រូវ​សំណើម ធ្វើ​ដូច​ន្ហ​កាបូប​នឹង​មើលទៅ​ថ្មី​ជានិច្ច ៕


Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=964:2011-02-14-02-44-40&catid=38:woman-and-house-work&Itemid=57

​វិធី​ធ្វើ​ឲ្យ​ត្រយូងចេក​ដែល​ចិត​ហើយ​មិន​ឡើង​ខ្មៅ

យើង​តែង​ស​ងេ្ក​ត​ឃើញថា ពេល​ហាន់​ត្រយូងចេក​ដាក់​ត្រាំ​ទឹក វា​តែង​ឡើង​ពណ៌​ខ្មៅ មិនគួរ​ឲ្យ​ចង់​ទទួលទាន​សោះ ប៉ុន្ដែ​បញ្ហា​បែបនេះ​លែង​ជាការ​បារម្ភ​ទៀតហើយ ដោយ​វិធី​បំបាត់​ភាព​ខ្មៅ​របស់​ត្រយូងចេក​ងាយ​បំផុត គ្រាន់តែ​យក​ទឹក​អម្ពិល​ទុំ​មក​លាយ​ជាមួយ​ទឹក ដែល​ត្រាំ​ត្រយូងចេក​នោះ ក៏​នឹងធ្វើ​ឲ្យ​ត្រយូងចេក​មាន​ពណ៌​ស ស្អាត​គួរ​ឲ្យ​ចង់​ទទួលទាន​បាត់ទៅហើយ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=954:2011-02-11-03-28-47&catid=38:woman-and-house-work&Itemid=57

ប្រយោជន៍​របស់​អំបិល ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​

ក្រៅពី​ប្រើ​សម្រាប់​ផ្សំ​អាហារ អំបិល​មាន​ប្រយោជន៍​ច្រើនយ៉ាង​ទៀត ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​.... ។​
១. សម្អាត​សម្ភារ​ធ្វើ​ពី​ស្ពាន់ ប្រាក់ និង​ទង់ដែង : លាយ​អំបិល និង​ទឹកខ្មេះ​ឲ្យ​ខាប់ៗ រួច​ប្រើ​ខាត់​សម្ភារ​លោហៈ​ឲ្យ​ភ្លឺ​ចែងចាំង ។​
២. កម្ចាត់​ក្លិន​បំពង់​បង្ហូរទឹក : ផ្សំ​អំបិល ១/២ ចានចង្កឹះ ជាមួយ​ទឹក​ក្ដៅ​ក្នុង​បរិមាណ​ស្មើគ្នា ចាក់​ចូល​បំពង់​ទឹក​ដើម្បី​កម្ចាត់​ក្លិន និង​រំលាយ​កំណក​ជាតិ​ខ្លាញ់ ដែល​ប្រមូលផ្ដុំ​ក្នុង​បំពង់ ។​
៣. កម្ចាត់​កំណក​ជាតិ​ខ្លាញ់ : ខាត់​កំណកខ្លាញ់​ក្នុង​ខ្ទះ ដោយ​អំបិល នោះ​កំណកខ្លាញ់​នឹង​បាត់អស់ ហើយ​ថែមទាំង​ងាយស្រួល​លាង​សម្អាត​ផងដែរ ។​
៤. កម្ចាត់​ក្លិន​ជ្រញ់ : ជ្រលក់​ក្រណាត់​សើមៗ​ក្នុង​អំបិល រួច​យកទៅ​ខាត់​លើ​ជ្រញ់ ដើម្បី​កម្ចាត់​ក្លិន​ផ្អាប់ ដែល​ប្រមូលផ្ដុំ​ពី​ការ​ហាន់​អាហារ​ច្រើន​មុខ ។​
៥. ការពារ​អាហារ​ជាប់​គូទ​ខ្ទះ : រោយ​អំបិល​ចូលទៅ​លីង​ក្នុង​ក្នុង​ខ្ទះ​ស្ងួត មុន​ប្រើ​ខ្ទះ​ចៀន​អាហារ វា​នឹង​ជួយ​មិន​ឲ្យ​អាហារ​ជាប់​គូទ​ខ្ទះ ថែមទាំង​ការពារ​ការកើត​ផ្សែង​ទៀតផង ។​
៦. សម្អាត​ម៉ាស៊ីន​ឆុង​កា​ហេ្វ : ដាក់​អំបិល ៤-៥ ស្លាបព្រា​កាហ្វេ ចូលក្នុង​ម៉ាស៊ីន​ឆុង​កាហ្វេ តាម​ធម្មតា វា​នឹង​ជួយ​ធ្វើការ​សម្អាត និង​កម្ចាត់​កំណក​នៅក្នុង​ម៉ាស៊ីន ។​
៧. សម្អាត​អេ​ប៉ុង : បន្ទាប់ពី​លាង​អេ​ប៉ុង​ស្អាត​ហើយ ចូរ​ត្រាំ​អេ​ប៉ុង​ក្នុង​ទឹកអំបិល​ត្រជាក់ៗ ដើម្បី​ការពារ​មេរោគ​បាក់តេរី ។​
៨. កម្ចាត់​ក្លិន​ស្បែកជើង : រោយ​អំបិល​ក្នុង​ស្បែកជើង នៅពេល​យប់ រួច​យក​វា​ចេញ​ឲ្យ​អស់​នៅពេល​ព្រឹក ។​
៩. ស​ម្ចា​ត់​ស្នាម​ឆូត លើ​គ្រឿង​សង្ហា​រឹម : ផ្សំ​អំបិល ១ ស្លា​ព្រា​កាហ្វេ​ជាមួយ​ប្រេង​អូ​លីវ ល្មម​ក្លាយជា​គ្រឿងផ្សំ​ស្ងួតៗ ខ្ចប់​ក្នុង​ក្រណាត់​ទន់ៗ រួច​ប្រើ​ខាត់​លើ​ស្នាម​ឆូត របស់​គ្រឿង​សង្ហា​រឹម​រហូត​បាត់អស់ ។​
១០. បន្ថែម​ភាពស្រស់​ឆើត​ដល់​ពណ៌​សម្លៀកបំពាក់ :  បន្ថែម​អំបិល ១/២ ចានចង្កឹះ ចូលក្នុង​ផើង​បោក​សម្លៀកបំពាក់ ដើម្បី​ឲ្យ​ពណ៌​សម្លៀកបំពាក់ មាន​ភាពស្រស់ថ្លា​ថ្មី​ឆើត ។​
១១. កម្ចាត់​ស្នាម​ផ្សិត : ផ្សំ​ទឹកក្រូច​ឆ្មារ​ជាមួយ​អំបិល លាយ​លើ​កំណក​ផ្សិត​រួច​ញី​ស្រាលៗ ហើយ​ជម្រះ​ដោយ​ទឹក​ឲ្យ​ស្អាត និង​ហាលថ្ងៃ​ឲ្យ​ស្ងួត ។​
១២. ពន្លត់ភ្លើង​ពី​ប្រេង : បើ​មាន​ភ្លើង​ឆាបឆេះ​ឡើង ដោយសារ​ប្រេង ចូរ​រោយ​អំបិល​ចូលទៅ ដើម្បី​ពន្លត់ភ្លើង កុំ​ប្រើ​ទឹកស្អាត​ឲ្យ​សោះ ។​
១៣. កែ​បញ្ហា​ឈឺ​-​ក : ផ្សំ​អំបិល ១ ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ រួច​ប្រើ​ខ្ពុរ​ក្នុង​ក ។​
១៤. សម្អាត​ធ្មេញ និង​អញ្ចាញ : ផ្សំ​អំបិល ២ ភាគ និង​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត ១ ភាគ រួច​ប្រើ​ច្រាស​ដុសធ្មេញ ។​
១៥. ខ្ពុរមាត់ : ផ្សំ​អំបិល និង​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត ក្នុង​បរិមាណ​ស្មើគ្នា រួច​ដួស​គ្រឿងផ្សំ ១ ស្លាបព្រា​កាហ្វេ ផ្សំ​ទឹក​មួយ​កែវ ដើម្បី​ប្រើ​ជំនួស​ទឹក​ខ្ពុរមាត់ ។​
១៦. ស្អំ​ភ្នែក : លាយ​អំបិល ១/២ ស្លាបព្រា​កាហ្វេ និង​ទឹក ១/២ លីត្រ  ត្រាំ​កន្សែងពោះគោ ក្នុង​ទឹកអំបិល​រួច​ដាក់​លើ​ភ្នែក បើ​ភ្នែក​ហើម​ចូរ​ដាក់​ស្អំ​ឲ្យ​កាន់តែ​យូរ ។​
១៧. ត្រាំ​ជើង : ផ្សំ​ទឹក​ក្ដៅ​ឧណ្ហៗ ក្នុង​សីតុណ្ហភាព​សមល្មម រួច​បន្ថែម​អំបិល ១/២ ចានចង្កឹះ​ចូលទៅ ត្រាំ​ជើង​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រួលខ្លួន ។​
១៨. បណ្ដេញ​ខ្មូត និង​ស្រមោច : រោយ​អំបិល​ត្រង់​បរិវេណ​ដែលមាន​ខ្មូត និង​ស្រមោច​វារ​ឆ្លងកាត់ នោះ​អំបិល និង​ជួយ​បណ្ដេញ​ពពួកសត្វ​ល្អិត​ចង្រៃ​នេះ ឲ្យ​បាត់អស់ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=999:2011-02-21-02-17-59&catid=38:woman-and-house-work&Itemid=57

វិធី​រក្សាទុក​បាយដំណើប​

ខាងក្រោម ​នេះ​គឺជា​វិធី ទុក​បាយដំណើប​ឲ្យ​បានយូរ ព្រោះ​ជាធម្មតា​បាយដំណើប​នេះ ឆាប់​ផ្អូ​ប​បំផុត ដោយសារតែ​អាកាសធាតុ​ក្ដៅ​ពេក ប៉ុន្ដែ​ពេលនេះ​យើង​មាន​វិធី​ពិសេស អាច​រក្សាទុក​បាយដំណើប​នៅបាន​យូរ មក​ជូន​ស្ត្រី​មេផ្ទះ​ទាំងឡាយ ដែល​និយម​ចូល​ចិ​ត្ដ​បាយដំណើប ។​
វិធី​គឺ​បន្ទាប់ពី​អ្នក​ពូតបាយ​ដំណើប​ជា​ដុំៗ រួចរាល់​ហើយ ណែនាំ​ឲ្យ​យកទៅ​ចំហុយ នៅលើ​ភ្លើង​ខ្សោយៗ បន្ដ​រយៈពេល ២០ នាទី​បន្ថែមទៀត ។ លើក​នេះ​អ្នក​ពិតជា ចម្លែក​នៅក្នុង​ចិត្ត ព្រោះ​មើលឃើញថា បាន​ដំណើប​អាច​រក្សាទុក​បានយូរ​ជាង​ពេលមុនៗ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=971:2011-02-15-04-12-57&catid=38:woman-and-house-work&Itemid=57

​តិច​និក​ធ្វើ​ទឹកខ្ទិះ​ឲ្យ​ខាប់​


ស្ត្រី ​មេផ្ទះ​ខ្លះ​ធ្លាប់ប្រើ​តិច​និក ក្នុង​ការធ្វើ​ខ្ទិះដូង​ឲ្យ​ខាប់ ដោយ​បន្ថែម​ម្សៅ​ឆា​ចូលទៅ ប៉ុន្ដែ​វា​ធ្វើ​ឲ្យ​ខូច​រសជាតិ​បាន ។ ការពិត មាន​វិធី​ធ្វើ​ទឹកខ្ទិះ​ឲ្យ​ខាប់ គឺ​គ្រាន់តែ​ដាក់​ខ្ទិះ​ក្នុង​ឆ្នាំង​លើ​ភ្លើង ហើយ​អ្នក​អាច​ថែម​អំបិល​បន្ដិចបន្តួច​ចូលទៅ បន្ទាប់មក​ប្រើ​ស្លាបព្រា​កូរ​បណ្ដើរៗ រហូតដល់​ទឹកខ្ទិះ​ពុះ​សព្វ ទើប​លើក​ចុះ នោះ​អ្នកនឹង​បានទទួល​ខ្ទិះ​ដែល​ខាប់ មាន​រសជាតិ​ល្អ​មិន​ខាន ៕


Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=963:2011-02-14-02-39-34&catid=38:woman-and-house-work&Itemid=57

​តិច​និក​ធ្វើ​ឲ្យ​នំត្នោត​ឡើង​ល្អ​

នំអាកោត្នោត គឺជា​នំ​បែប​បុរាណ​ខ្មែរ ដែល​ជនជាតិខ្មែរ​យើង​និយម ធ្វើ​ទទួលទាន​ក្នុង​គ្រួសារ ឬ​ធ្វើ​លក់​នៅតាម​ទីផ្សារ ប៉ុន្ដែ​បើ​អ្នក​មិនចេះ​តិច​និក​ខ្លះ​ទេ នំអាកោត្នោត​របស់​អ្នក នឹងមិន​ឡើង​ល្អ​ទេ ។​
តិច​និក​ធ្វើ​នំអាកោត្នោត​ឡើង​ល្អ គឺ​នៅពេល​ផ្សំសាច់​ត្នោត និង​ម្សៅ​ជាមួយ​ស្ករត្នោត ចូរ​បន្ថែម​ក្បាលខ្ទិះ​ចូលចិត្ត ។ ក្បាលខ្ទិះ នឹងធ្វើ​ឲ្យ​នំ​របស់​អ្នក​ទន់ ឡើង​ធំ និង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=986:2011-02-17-04-23-51&catid=38:woman-and-house-work&Itemid=57

វិធី​រក្សាទុក​ខ្ទឹមបារាំង​ឲ្យ​បានយូរ​

ស្ត្រី ​មេផ្ទះ​មួយចំនួន ចូលចិត្ត​ទិញ​ខ្ទឹមបារាំង​មក​ធ្វើ​ម្ហូប ប៉ុន្ដែ​ជួនកាល​នៅពេល​អ្នកទិញ​ខ្ទឹមបារាំង​មក​ច្រើន ប្រើការ​មិន​អស់ ពេលដែល​ទុក​ខ្ទឹមបារាំង​ចោល​យូរ​ទៅ ខ្ទឹមបារាំង​នឹង​ដុះ​ឫស​របក​សន្លឹក ឬ​រលួយ​ខូច ជាដើម ។ ប៉ុន្ដែ​មាន​វិធី​ងាយៗ ដែល​អ្នក​អាច​រក្សាទុក​ខ្ទឹមបារាំង​ឲ្យ​ប្រើ​បានយូរ ដោយ​អ្នក​គ្រាន់តែ​ដាក់​វា ក្នុង​ថង់​ក្រដាស​ពណ៌​ត្នោត​បិទមាត់​ថង់ រួច​យកទៅ​ក្លាស្សេ ក្នុង​ទូទឹកកក ត្រង់​ថត​ដាក់​បន្លែ​នោះ​វា​នឹង​នៅ​ស្រស់​បានយូរ ជាមិនខាន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1052:2011-02-28-02-22-02&catid=38:woman-and-house-work&Itemid=57