Showing posts with label សុខភាពបុរសស្រី្ត. Show all posts
Showing posts with label សុខភាពបុរសស្រី្ត. Show all posts

បបរសាមចូក​មួយ​ចាន មាន​ប្រយោជន៍​អ្វីខ្លះ ?

បបរសាមចូក​ជា​អាហារសម្រន់​ពេលព្រឹក ដែល​មនុស្ស​ច្រើន​នាក់​និយម​ទទួលទាន ព្រោះ​មានការ​ជឿជាក់​លើ​អាហារ​ប្រភេទ​នេះ​ថា វា​ពោរពេញ​ទៅដោយ​អត្ថប្រយោជន៍​មិន​ចាញ់​អាហារ​មានគុណ​តម្លៃ​ដទៃទៀត​ឡើយ ។ តើ​មាន​អ្វីខ្លះ​ដែល​ផ្តល់​ជា​ប្រយោជន៍​នៅក្នុង​បបរសាមចូក ?
+ ខ្ញី : ជួយ​រំលាយ​អាហារ ជួយ​បណ្តេញ​ខ្យល់ ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល និង ជួយ​ភ្ញោ​ច​ដល់​ប្រព័ន្ធ​ដុត​កម្លោច​អាហារ​ទៀតផង ។​
+ ស៊ុត : សម្បូរ​ទៅដោយ​សារជាតិ​អាហារ​គ្រប់យ៉ាង ងាយ​លម្អិត​ហើយ​ឆ្អែត​បានយូរ ។​
+ សាច់ជ្រូក​ចិញ្ច្រាំ : សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជួយ​ជួសជុល​ចំណែក​ដែល​សឹករេចរឹល ។ ជាង​នោះ​ទៅទៀត សាច់ជ្រូក​ចិញ្ច្រាំ​លាយ​ខ្ទឹមស អាចជួយ​ទប់ស្កាត់​សារជាតិ​បង្ក​រោគ​មហារីក​បាន​ថែម​មួយចំណែក​ទៀត ។​
+ ស្រូវ​សាលី : ជួយ​ឲ្យ​ប្រព័ន្ធ​បន្ទោបង់​មានដំណើរ​ការល្អ ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង ស័ក្តិសម​សម្រាប់​អ្នកជំងឺ​ទទួលទាន ។​
+ ដំបូន្មាន : បបរសាមចូក​ធ្វើ​ពី​អង្ករ សម្រូប​ដែលមាន​ជាតិ​សរសៃ​ច្រើន​ស័ក្តិសម​សម្រាប់​អ្នក​ទល់លាមក​ទទួលទាន ព្រមទាំង​វីតាមីន A-B ធាតុដែក កាល់ស្យូម អាច​ការពារ​មហារីក និង ប៉ូវ​ខួរក្បាល ។

Source: ​http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1096:06-04-2011&catid=35:2010-06-18-07-24-04&Itemid=54

រោគសញ្ញា ៥ យ៉ាង បញ្ជាក់ពីរោគ ខ្សោយក្រលៀន របស់ស្ត្រី

១-ការជ្រុះសក់ កើនឡើង
នៅពេលថ្មីៗ កន្លងទៅនេះ សក់របស់អ្នក ស្រាប់តែបាត់បង់ នូវភាពភ្លឺរលោង និង ស្តើងទៅជាបណ្តើរៗ ហើយទោះជាអ្នក បានកក់សក់ ដោយបានប្រើប្រាស់ ផលិតផលកក់សក់ មានតម្លៃ និង មានគុណភាពខ្ពស់

យ៉ាងណាក្តី ក៏ពុំអាចសង្គ្រោះ នូវ ការជ្រុះសក់នោះ បានដែរ ។ ដូច្នេះវាអាចជា រោគសញ្ញាបញ្ហា មុខងារក្រលៀន ដែលចុះខ្សោយ ។
២-ហើមត្របកភ្នែក
នៅពេលព្រឹកព្រលឹម ពេលក្រោកពីដំណេក និង ក្រោយពេលបើកភ្នែក ស្រាប់តែមាន អារម្មណ៍ថា កែវភ្នែកទាំងគូ ហាក់ដូចជារួយស្រពន់ ។ ដូច្នេះអ្នកអាច នឹកគិតភ្លាមថា មូលហេតុប្រហែល ជាអាចផ្តើមចេញពី ពេលម្សិលមិញ ដែលបានអង្គុយធ្វើ ការពេញមួយថ្ងៃ នៅពីមុខកុំព្យូទ័រ ប៉ុន្តែចូរប្រញាប់ប្រញាល់ ពិនិត្យមើលបន្តិចថាតើ ត្របកភ្នែកខាងក្រោម មានហើមខ្លាំងដែរឬអត់? ត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះអាការៈទាំងនេះ សុទ្ធតែជាសញ្ញានៃ រោគខ្សោយក្រលៀន ។
៣-អាការខុសប្រក្រតី នៃការមករដូវ
អាការនៃការមករដូវ ដូចជាបែកញើស ខុសប្លែកធម្មតា ការមករដូវពុំទៀងទាត់ ទឹកចិត្តរំជើបរំជួល ។ រោគសញ្ញានៃការ អស់រដូវទាំងនេះ ប្រសិនបើធ្លាក់មកលើ រូបអ្នកដែលកំពុងតែមានវ័យ ៣០ ឆ្នាំ គួរគប្បី ប្រញាប់ប្រញាល់ ទៅពិនិត្យមើល ក្រលៀនរបស់អ្នកថាតើ មានបញ្ហាដែរឬក៏អត់ ។
៤-ប្រែទៅជាធាត់ ធាត់ហើយធាត់ទៀត
បរិមាណចំណីអាហារ ពុំមានការកើនឡើងឡើយ ហើយជីវភាពរស់នៅ ប្រចាំថ្ងៃក៏ដូចប្រក្រតី ប៉ុន្តែទម្ងន់រាងកាយ កើនឡើងឥតឈប់ឈរ ហើយបើទោះជាអ្នក បានហាត់ប្រាណ ឬលេងកីឡា ជារៀងរាល់ថ្ងៃ រាប់ម៉ោងក្តី ក៏ពុំទទួលបាន ប្រសិទ្ធភាព អ្វីដែរ ។ អាការបែបនេះ គឺអាចបណ្តាលពីការ ខ្សោយក្រលៀន ។
៥-ភាពព្រងើយកន្តើយ នៃជីវិតផ្លូវភេទ
ចំពោះរូបអ្នកដែល ទើបតែមានវ័យ ៣០ ឆ្នាំ បែរជាមិនសូវរវីរវល់ ចំពោះកាមតណ្ហានោះ អាចជារោគសញ្ញាមួយ ដែលបណ្តាលមកពី រោគខ្សោយក្រលៀន ៕ សរសេរដោយ ភ្នំពេញដេលីញូវ

អណ្តាតបញ្ជាក់ពី សុខភាព រាង្គកាយ

តាមក្បួន វេជ្ជសាស្ត្រចិន បានឱ្យដឹងថា តួអណ្តាតទាំងមូល មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ នឹងសុខភាព រាងកាយ ហើយគេអាចបែងចែក តួអណ្តាតទាំងមូលជា ៤ ផ្នែក គឺចុងអណ្តាត ផ្នែកកណ្តាលអណ្តាត គល់អណ្តាត និងគែមអណ្តាត ទាំង សងខាង ។ មុខងារដ៏សំខាន់
របស់អណ្តាតគឺ សម្រាប់ទទួលយក រសជាតិអាហារ សម្រួលសំឡេង គ្រលៀវអាហារ និងជួយដល់ ការលេបអាហារ ។ ម៉្យាងទៀតចំណុច នីមួយៗនៃតួអណ្តាត ទាំងមូលទាក់ទងនឹង រាងកាយខាងក្នុង ដូចជាចុងអណ្តាត ចំណុះឱ្យបេះដូង ដែលឆ្លុះបញ្ចាំងពីការ ប្រែប្រួលនៃជំងឺបេះដូង និង ជំងឺសួត ។ ចំណែកឯផ្នែក កណ្តាលអណ្តាត ចំណុះឱ្យប្រព័ន្ធ រំលាយអាហារ ដែលឆ្លុះបញ្ចាំងពី ការប្រែប្រួលនៃ ជំងឺពោះវៀន និង ក្រពះ ។ រីឯគល់អណ្តាត ចំណុះឱ្យក្រលៀនដែល ឆ្លុះបញ្ចាំងពី ការប្រែប្រួល នៃជំងឺក្រលៀន និង ប្លោកនោម ។ ចំពោះគែមអណ្តាត ទាំងសងខាង ចំណុះឱ្យថ្លើមប្រមាត់ ដែលឆ្លុះបញ្ចាំង ពីការប្រែប្រួល នៃជំងឺថ្លើម និង ប្រមាត់ ។
តាមធម្មតា ទ្រង់ទ្រាយនៃ អណ្តាតដែលបង្ហាញថា រាងកាយមាន សុខភាពល្អ ត្រូវមានពណ៌ក្រហម ប្រឿងៗ ជ្រាំងស្តើង ហើយស តួអណ្តាតទន់ល្មឿយ និង គ្រលាស់បានតាម ចំណង់ចំណូលចិត្ត ព្រមទាំងមានទំហំ មិនធំ មិនតូច មិនធាត់ មិនស្គមពេក ។ រីឯការប្រែប្រួល នៃទ្រង់ទ្រាយអណ្តាត ឬ ជ្រាំង អាចឆ្លុះបញ្ចាំង ពីការប្រែប្រួលនៃជំងឺ គ្រឿងក្នុងនៃរាងកាយ ។
ម៉្យាងទៀត ការហាត់ពត់ មុខងារអណ្តាត អាចនាំមកនូវ សុខភាពល្អ ដូចជា ៖
* ទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ
នៅពេលទទួលទាន អាហារ ត្រូវទំពាឱ្យម៉ដ្ឋ និង គ្រលៀវលេបយឺតៗ ។ បើតាមការស្រាវជ្រាវ របស់អ្នកឯកទេសផ្នែក វេជ្ជសាស្ត្របានរកឃើញថា ក្នុងពេលដែលអណ្តាត កំពុងតែជ្រាវច្របល់ អាហារអាចបង្កើន ការចងចាំរបស់ខួរក្បាល រីឯចលនានៃ ការទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ មានអំណោយផលល្អ ក្នុងការស្រូបយកនូវ ការរំលាយអាហារ ហើយអាចការពារ ជំងឺពោះវៀន និង ក្រពះ ។

* ការច្រៀងជួយទ្រទ្រង់ដល់សុខភាព
ការច្រៀងជាញឹកញាប់មានអំណោយផលល្អដល់ចលនាអណ្តាត និង អាចការពារជំងឺឈឺថ្កាត់ទៀតផង ។ ការ ស្រាវជ្រាវបានរកឃើញថានៅពេលហាត់ច្រៀង សំខាន់បំផុតសាច់ដុំបានប្រមូល ផ្តុំនៅផ្នែកខាងលើនៃដងខ្លួន ហើយអាចជួយបង្កើនចរន្ត ឈាមរត់នៃសរសៃបេះដូងដំណើរការបានស្រួល ។ ម៉្យាងទៀតការច្រៀងអាចស្រូបយក អុកស៊ីហ្សែនកាន់តែច្រើនចូលក្នុងរាងកាយ ហើយ ដែលអាចជួយឱ្យប្រព័ន្ធសរសៃប្រសាទមានភាពរហ័សរហួន ជួយសម្រួលដល់ការដកដង្ហើម ដែលអាចជួយ កាត់បន្ថយការកើតរោគផ្តាសាយទៀតផង ៕ សរសេរដោយ ភ្នំពេញដេលីញូវ