Showing posts with label ការថែទាំកុមារ. Show all posts
Showing posts with label ការថែទាំកុមារ. Show all posts

ទារក​បៅ​ទឹក​ដោះ​ម្តាយ​រយៈ​ពេល​៦ខែ​ សុខ​ភាព​​ល្អ​ជាទីបំផុត​ពិត ឬទេ?

 ជំនឿ​ដែល​ជឿថា ទារក​ដែល​បាន​ទទួល​បៅ​ទឹក​ដោះ​ម្តាយ​​ជាប់​គ្នា​ រយៈ​ពេល​៦ខែ ជា​ការ​ល្អ​បំផុតនោះ អាច​មិន​ពិត​នោះទេ ពេល​អ្នក​វិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ​បាន​ជួប​ថា ទារក​បៅ​ទឹក​ដោះ​ម្តាយ​ជាប់​គ្នា​​​រយៈ​ពេល​​យូរ​ខែ​ពេក អាច​ធ្វើ​ឲ្យ​ក្មេង​​ ខ្វះ​សារធាតុ​អាហារ​បាន...
 
 តាម ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្រុម​គ្រូពេទ្យ​ពី​មហា​វិទ្យា​ល័យ​ ឡុង​ដុន បាន​បង្ហើប​ឲ្យ​ដឹង​ថា ទារក​ដែល​ចិញ្ចឹម​ដោយ​ទឹក​ដោះ​ម្តាយ​តែមួយ​មុខ​គត់ ជាប់​គ្នា​រយៈពេល​៦ខែ អាច​ធ្វើ​ឲ្យ​ទារក​ ខ្វះ​សារធាតុ​ដែក នឹង​អាច​​មានអាការៈ​មិន​សូវ​រឹង​ប៉ឹង ដោយ​លទ្ធផល​ការ​សិក្សា​ជួបថា ទារក​អាចលែង​បៅ​​ទឹក​ដោះ​ម្តាយ​ ក្រោយ​ពី​បាន​ទទួល​​បៅ​ជាប់​គ្នា​រយៈ​ពេល​៤ខែ ទោះបី​អ្នក​ជំនាញ​​ការពេទ្យ​ណែនាំ​ឲ្យ​ទារក​បៅ​ទឹក​ដោះ​ ដូច​ដែល​មាន​ជំនឿ​ខាង​ដើម​យ៉ាង​ណាក៏ដោយ។
 កាលពី ​១០ឆ្នាំមុន អង្គការ​​សុខ​ភាព​ពិភព​លោក (WHO) បានណែនាំ​ថា ទារក​គួរ​បានទទួល​បៅ​ទឹក​ដោះ​ម្តាយ​ជាប់​គ្នា រយៈពេល​៦ខែ ដោយ​សំអាង​តាមលទ្ធផល​នៃ​ការ​សិក្សា​កន្លង​មក​ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ សរុប​បាន​ថា ទារក​ដែល​បៅ​ទឹក​​ដោះ​​ម្តាយ​រយៈ​ ៦ខែ អាច​ការ​ពារ​ឆ្លង​មេរោក​​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ និង​មិន​ជួប​បញ្ហា​ផ្នែក​ការ​រីក​ចំរើន​ធំ​ធាត់​របស់​ក្មេង​នោះ​ទេ។
 
 ប៉ុន្តែ ​លទ្ធផល​សិក្សា​​ស្រាវ​ជ្រាវ​ថ្មីៗ របស់​ក្រុម​គ្រូ​ពេទ្យ​របស់​សហរដ្ឋ​អាមេរិក​ត្រលប់​ជួប​ថា ការ​ផ្តល់​ទឹក​ដោះ​ម្តាយ​ដល់​ទារក​រយៈ​ពេល​៦ខែ អាច​ធ្វើ​ឲ្យ​ក្មេង​បាន​ទទួល​សារធាតុ​អាហារ ត្រូវ​ការ​មិន​គ្រប់​គ្រាន់។ ដោយ​ការសិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​ឆ្នាំ ២០០៧ បាន​ឲ្យ​ដឹង​ថា ការ​ឲ្យ​ទឹក​ដោះ​​ម្តាយ​រយៈ​ពេល​៦​ខែ បាន​ធ្វើ​ឲ្យ​ក្មេង​​អាច​ងាយ​ កើត​រោគ​​លោហិត​ក្រហម​ច្រើន​ឡើង​ ឬ​ជម្ងឺ​ខ្វះ​ឈាម​ស។
 ជាមួយ ​​គ្នា​នេះ​ដែរ តាម​លទ្ធផល​សិក្សា​របស់​​គ្រូពេទ្យ​ពី​មហាវិទ្យាល័យ​ឡុងដុន​របស់​អង់​គ្លេស ក៏​បាន​គាំ​ទ្រ​​លទ្ធផល​សិក្សា ​ដូច​ពោល​ខាង​លើ​​ដោយ​បញ្ជាក់ថា ការ​កើត​រោគ​​ចំពោះ​ក្មេង​​កាន់​​តែ​​ច្រើន​ឡើង ក្រោយ​ពី​ចាប់​ផ្តើម​ឲ្យ​ទារក​បៅ​ទឹក​ដោះ​ម្តាយ​ រយៈពេល​៦ខែ​ ជារយៈ​ពេល​យូរ​ពេក ហើយ​​ជម្ងឺ​ក្មេង​ថយ​ចុះវិញ​នៅពេល​ផ្លាស់​ប្តូរ​ត្រលប់​ឲ្យ​ទារក​បៅ​ទឹក​ដោះ ​ម្តាយ​នៅ​រយៈ​ត្រឹម​តែ​៤ខែ ប៉ុណ្ណោះ​បាន​ហើយ វាជាការ​ល្អ​សម្រាប់​សុខ​ភាព​ក្មេង​រឹង​ប៉ឹង​មាំមួន បន្ទាប់​ពី​ម្តាយ​ត្រូវ​បំប៉នអាហារ​ឲ្យ​មាន​សារធាតុ​គ្រប់​គ្រាន់ ដើម្បី​ចិញ្ចឹម​​ដល់​សរីរាង្គ​កាយ​ក្មេង ដែលកំពុង​លូត​លាស់៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=1997

​កុមារ និង​ជំងឺ​អាល់​លែរ​ហ្ស៊ី​ឆ្កែ​

ថ្មីៗ ​នេះ​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Pediatrics បានបង្ហាញ​ពី​ការសិក្សា​ចំពោះ​ក្មេង ៦៣៦ នាក់ ដែល​កើត​ជំងឺ​អាល់​លែរ​ហ្ស៊ី (Allergy) ព្រោះ​បានទទួល​តំណពូជ​ពី​ឪពុកម្តាយ ដែល​លទ្ធផល​ឃើញថា ក្មេង​ដែល​កើត​អាល់​លែរ​ហ្ស៊ី​ស្រាប់ នឹង​កើត​អាល់​លែរ​ហ្ស៊ី​សត្វ​ឆ្កែ ។ បើ​រស់នៅ​ក្នុងផ្ទះ​ដែល​ចិញ្ចឹម​ឆ្កែ តាំងពី​វ័យ​មុន ៤ ឆ្នាំ នឹង​មានការ​ប្រឈម​ចំពោះ​ការ​រលាក​ស្បែក ពី​ការ​អាល់​លែរ​ហ្ស៊ី​ក្នុង​គ្រួសារ ដែល​មិន​ចិញ្ចឹម​ឆ្កែ ដែល​ភាគច្រើន​គឺ​បណ្ដាលមកពី​រោម​ឆ្កែ អង្គែ និង​ចៃ​ឆ្កែ ។​
ដូច្នេះ​អ្នក​ដែលមាន​កូនតូច​មានកា​រ​ប្រឈម​នឹង​អាល់​លែរ​ហ្ស៊ី គួរ​ប្រយ័ត្ន​ក្នុងការ​ចិញ្ចឹមសត្វ​ឆ្កែ ឬ​បើ​មិនអាច​អត់​បាន គួរ​ថែទាំ​សម្អាតផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត និង​ថែទាំ​ងូតទឹក​ឲ្យ​សត្វ​ឆ្កែ ឲ្យ​បាន​ស្អាត​ជានិច្ច ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=994:2011-02-19-02-47-07&catid=49:family-and-child&Itemid=78

​កុមារ​ញ៉ាំ​សាច់​ច្រើន​អាចធ្វើ​ឲ្យ​ខុស​ប្រក្រតី​ពេល​ធំ​ឡើង​

ការទទួល ​ទាន​អាហារ​ប្រភេទ​ប្រូតេអ៊ីន​ច្រើន ក្នុង​វ័យ​កុមារ​នឹងមាន​ឥទ្ធិពល​ដល់​រាងកាយ ចំពោះ​ការ​តបស្នង​ក្នុងការ​ទទួលទាន​អាហារ នាពេល​អនាគត​នៅពេល​ពួកគេ​ក្លាយជា​មនុស្សពេញវ័យ ... ។​
តាម​ការសិក្សា​ទៅលើ​កណ្ដុរ​ពិសោធន៍ ៣ ក្រុម របស់​សាកលវិទ្យាល័យ​កាល់​ហ្គា​រី (University of Calgary) ប្រទេស​កាណាដា​ដោយ​ឲ្យ​កណ្តុរ​មួយក្រុម បានទទួល​ជាតិ​ព្រី​បៃ​អូ​ទិ​ក (Pre-biotic) បរិមាណ​ច្រើន​មួយក្រុម​ទៀត ទទួល​ជាតិ​ប្រូតេអ៊ីន​ច្រើន និង​ក្រុមទី​៣ ចុងក្រោយ​ទទួលទាន​អាហារ​ធម្មតា រហូតដល់​ពួកវា​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គេ​រកឃើញថា កណ្តុរ​ដែល​ទទួលបាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ច្រើន មាន​ទម្ងន់​ខ្លួន និង​ជាតិ​ខ្លាញ់​កើតឡើង​ច្រើន បណ្ដាល​ឲ្យ​វា​មាន​តម្រូវការ​អាហារ​មាន​ថាមពល កាន់តែ​ច្រើនជាង​កណ្តុរ​ក្រុម​ដទៃ ។​
អ្នកជំនាញ​បាន​សរុប​លទ្ធផល​នៃ​ការសិក្សា​ខាងលើ​ថា ការទទួល​ទាន​ជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ច្រើន ដែល​មិនមាន​តុល្យភាព នឹង​ការ​ទទួលទាន​អាហារ​ផ្ដល់​ថាមពល បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​ទម្ងន់​ខ្លួន អ័រម៉ូន និង​ហ្សែ​ន ដែល​ពាក់ព័ន្ធ​នឹង​យន្តការ​ដុតបំផ្លាញ​គ្លុ​ត​កូ​ស និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។ ប៉ុន្ដែ​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន អាចជួយ​បង្ការ​ភាពខុសប្រក្រតី​ទាំងនេះ​បាន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1010:2011-02-22-04-18-16&catid=49:family-and-child&Itemid=78

​ជជែក​លេង​ជាមួយ​កូន ធ្វើ​ឲ្យ​កូន​ឆ្លាត

ចំពោះ ​ក្មេង​តូចៗ ទោះបីជា​មិនដឹងថា អ្នក​ម្តាយ​និយាយ​ពី​រឿង​អ្វី ប៉ុន្ដែ​ពួកគេ​ចូលចិត្ត នៅពេលដែល​ឪពុកម្ដាយ​និយាយ​ទៅរក ។ នៅពេលនោះ កូន​នឹង​បាន​មើល​ភ្នែក ដែល​ប៉ប្រិច​ទៅមក​របស់​អ្នក សម្លឹងមើល​បបូរមាត់​បើក​បិទ ដែល​កូនៗ​នឹង​រៀន​ធ្វើតាម ។ លើសពីនេះ កូនតូច​នឹង​បាន​រៀន​ស្គាល់​សំឡេង​ម្ដាយ​ឲ្យ​ច្បាស់ និង​មានការ​សប្បាយចិត្ត ពេល​បាន​នៅ​ជិត​ម្ដាយ ។​
ដូច្នេះ​អ្នក​គួរ​សម្លឹង​មើលមុខ​កូន រួច​និយាយ​អំពី​រឿង​ល្អៗ ប្រចាំថ្ងៃ​ឲ្យ​កូន​ស្ដាប់ នោះគេ​នឹងមាន​ការអភិវឌ្ឍន៍​ខួរក្បាល និង​សតិបញ្ញា​ដ៏​ប្រសើរឡើង ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1004:2011-02-21-03-29-53&catid=49:family-and-child&Itemid=78

វិធី​ការពារ​អារម្មណ៍​ឆេវឆាវ​របស់​កូន

អារម្មណ៍​ឆេវឆាវ​ខ្លាំងក្លា តែងតែ​កើតឡើង​ចំពោះ​កូនតូច​របស់​អ្នក ប៉ុន្ដែ​មាតាបិតា​អាច​ការពារ​អារម្មណ៍​ឆេវឆាវ​របស់​កូនតូច​បាន ដោយ​វិធី​ដូចខាងក្រោម ៖
៙ លើកសរសើរ ឬ​ពោល​ពាក្យ​សរសើរ​កូន និង​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ពេល​កូន​មានការ​ប្រព្រឹត្តិ​ល្អ ។​
៙ បើកឱកាស​ឲ្យ​កូន បានសម្រេច​ចិត្ត​រឿង​ផ្សេងៗ​បាន​ដោយ​ខ្លួនឯង​ដូចជា ការ​ជ្រើស​ទិញ​ផ្លែឈើ​សម្រាប់​ទទួលទាន​នៅពេល​ថ្ងៃ​ជាដើម ។​
៙ អាណាព្យាបាល គួរ​ចៀសវាង​សម្ដែង​អាកប្បកិរិយា​ជំទាស់ ឬ​គាំទ្រ​ឲ្យ​កូន​លេង​ចំពោះតែ​របស់​លេង​ដែល​សមស្រប​នឹង​វ័យ តែមួយ​មុខ គួរ​អនុញ្ញាត​ឲ្យ​កូន​បាន​ស្វែងយល់​បន្ថែម ។​
៙ មិនគួរ​និយាយថា ’​ទេ !” ដោយ​មិនទាន់​បានគិត ឬ​ពិចារណា ពេល​កូន​មកសុំ​អ្វីមួយ​នោះទេ ព្រោះ​អាណាព្យាបាល​គួរ​និយាយថា ’​ទេ​!” នៅពេល​ចាំបាច់​ត្រូវបដិសេធ​ប៉ុណ្ណោះ និង​គួរ​និយាយ​ពាក្យ​ថា “​បាន​” នៅពេល​អាច​ឲ្យ​តាម​ការសុំ​របស់​កូន ។​
៙ មិនគួរ​ជំរុញ​ឲ្យ​កូន​ធ្វើ​នូវ​អ្វីដែល​ហួស​ពី​សមត្ថភាព ឬ​ហួស​ព្រំដែន​ដែល​កូន​អាច​ធ្វើបាន ជាពិសេស​ពេល​កូន​មាន​អារម្មណ៍​នឿយហត់ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1048:2011-02-26-03-33-05&catid=49:family-and-child&Itemid=78

មើល​ទូរទស្សន៍​ច្រើនពេក ខួរក្បាល​កូន​លូតលាស់​យឺត​

កូនតូច ​ដែល​មើល​ទូរទស្សន៍ ៦០ នាទី​ក្នុង​មួយថ្ងៃ ពិសេស​កម្មវិធី​ដែល​ផលិតឡើង​សម្រាប់​មនុស្ស​ធំ ឬ​កុមារ​ធំៗ នឹងមាន​ការលូតលាស់​នៃ​ខួរក្បាល​ផ្នែក​ការគិត និង​ការ​វិវឌ្ឍន៍​ផ្នែក​ភាសា​យឺតយ៉ាវ​ជាង​ធម្មតា  ពេល​អាយុ ១៤ ខែ​ព្រោះថា ក្នុងពេល​មើល​ទូរទស្សន៍​ទាំង​កូនតូច និង​ឪពុកម្តាយ ខ្វះ​ការនិយាយស្តី បង្កើន​ទំនាក់ទំនង ដើម្បី​ជំរុញ​ការរៀនសូត្រ និង​ការគិត​របស់​កូនតូច ដែលជា​កត្តា​សំខាន់​ក្នុងការ​វិវឌ្ឍន៍​របស់​ខួរ ។
ការសិក្សា​ស្រាវជ្រាវ​ពី​សហរដ្ឋអាមេរិក ដោយ​ការតាមដាន​ការប្រព្រឹត្តិ​របស់​គ្រួសារ ដែលមាន​ចំណូល​តិច និង​គ្រួសារ​របស់​ជនជាតិ​អេ​ស្ប៉ា​ញ ចំនួន ២៥៩ គ្រួ​សារបាន​រកឃើញថា ឪពុកម្តាយ​ទាំងនេះ​តែងតែមាន​ទំនាក់ទំនង​គ្នា​តិច (​ដូចជា ការ​អាច​សៀវភៅ​ឲ្យ​កូន​ស្តាប់ ឬ​ការបង្រៀន​កិច្ចការ​ផ្ទះ​ដល់​កូន​) គឺ​តិចជាង​គ្រួសារ​ដែល​មិន​ឲ្យ​កូន​មើល​ទូរទស្សន៍ ។
ការអាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ គឺជា​កត្តា​សំខាន់ ក្នុងការ​បង្កើត​ទំនាក់ទំនង​ក្នុង​គ្រួសារ និង​ជំរុញ​ការ​វិវឌ្ឍន៍​លូតលាស់​របស់​កូន ព្រោះ​ឪពុកម្តាយ​អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​របស់​កូន និង​ធ្វើ​ឲ្យ​កូន​មាន​សេចក្ដីសុខ​កាន់តែច្រើន ។ ក្រៅពីនេះ នៅមាន​ពេល​ក្នុង​ការធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ដូចជា ការទទួល​ទាន​អាហារ​រួមគ្នា ឬ​មាន​ពេល​ងូតទឹក​ឲ្យ​កូន​កាន់តែច្រើន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1038:2011-02-25-03-27-16&catid=49:family-and-child&Itemid=78

តិច​និក​បង្ហាត់​កូន​ឲ្យ​ចូលចិត្ត​ការអាន

ចំណេះដឹង ​ប្រសើរឡើង​នៃ​ការអាន និង​ការទំនាក់ទំនង​ជា​ផ្នែក​ដ៏​សំខាន់ ក្នុងការ​ចម្រើន​លូតលាស់​របស់​កូន ។ ខាងក្រោម​នេះ ជាការ​ណែនាំ​ដើម្បី​ជំរុញ​ការអាន​សៀវភៅ​របស់​កូន .... ។​
- ឪពុកម្តាយ​គួរ​ឲ្យ​កូន​អាន​សៀវភៅ ឬ​ទស្សនារ​ដ្ដី​រួមជាមួយ​ខ្លួន និង​ណែនាំ​ឲ្យ​កូន​អាន​សៀវភៅ ក្បុង​ពេល​រង់ចាំ​ធ្វើ​កិច្ចការ​អ្វីមួយ ឬ​រង់ចាំ​ការ​ណាត់ជួប ។​
- ជំរុញ និង​គាំទ្រ​ឲ្យ​កូន​អាន​សៀវភៅ​ទស្សនាវដ្ដី សៀវភៅ​កាតាឡុក​ម៉ដ្ឋ ឬ​រូបភាព​ផ្សេងៗ រួមទាំង​អ៊ីមែល​ទាំងឡាយ ដែល​ឪពុកម្តាយ​បានទទួល​ផង ។​
- ជំរុញ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ សរសេរ​សំបុត្រ ឬ​ផ្ញើ​អ៊ីមែល​ឲ្យ​កូនតូចៗ ។​
- ជំរុញ​ឲ្យ​កូន​អាច​បញ្ចេញ​សំឡេង ឲ្យ​ឪពុកម្តាយ​ស្តាប់ ក្នុងពេល​ឪពុកម្តាយ​កំពុង​សម្អាត​ផ្ទះសម្បែង ឬ​កំពុងធ្វើការ​ងារ​ផ្ទះ​ផ្សេងៗ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1024:2011-02-24-02-30-56&catid=49:family-and-child&Itemid=78

​របៀប​ថែរក្សា​ទារក​ទើបនឹង​កើត

អាច​ពោល​បាន​ថា ជា​កាតព្វកិច្ច​មួយ ដែល​ស្ដ្រី​ជា​មាតា​ទូទៅ​ត្រូវ​ស្វែងយល់​ក្នុង​រឿង​ខាងលើនេះ ជាពិសេស​ស្ត្រី​ដែល​ទើបនឹង​ក្លាយខ្លួន​ទៅជា​មាតា​ថ្មីថ្មោង​នោះ ។ ខាងក្រោម​នេះ គឺ​វិធី​ណែនាំ​ពី​ការសម្អាត​ទៅលើ​ទារក ដែលមាន ២ វិធី គឺ​ការ​ជូត និង​ការ​ងូតទឹក ។​
- ការ​ជូត​សម្អាតខ្លួន : ក្នុងករណី​ដែល​ទារក​មិនទាន់​ជ្រុះ​ទងផ្ចិត​ទេនោះ អ្នកជា​មាតា​គួរ​សម្អាត​ក្នុង​មួយថ្ងៃ ២ ដង គឺ​ពេលព្រឹក និង​ពេល​ល្ងាច ព្រោះ​ប្រសិនបើ​មិន​ធ្វើការ​ជូត​សម្អាត​គេ​ទេ នឹងធ្វើ​ឲ្យ​ផ្ចិត​សើម​បណ្ដាល​ឲ្យ​មាន​មេរោគ​ជ្រៀតចូល ទៅក្នុង​ទងផ្ចិត​របស់គេ​បាន​យ៉ាង​ងាយ​បំផុត ។​
- ការ​ងូតទឹក : នៅពេល​ទារក​មាន​អាយុ​ចាប់ពី ៧-១០ ថ្ងៃ ទងផ្ចិត​របស់គេ​ចាប់ផ្ដើម​ក្រៀម ហើយ​នៅ​ទីបំផុត​ក៏​របូត​ជ្រុះ ។ ក្រោយពេល​ឈានដល់​ដំណាក់កាល​នេះហើយ គួរ​ប្តូរ​ពី​វិធី​ជូត​សម្អាត​មក​ងូតទឹក​ឲ្យ​គេ​វិញ ដើម្បី​ឲ្យ​រាងកាយ​របស់គេ​កាន់​តែមាន​អនាម័យ ។​
- ការ​កក់​សម្អាត​ក្បាល : មិន​កំណត់ថា ជាការ​ជូត​សម្អាតខ្លួន ឬ​ងូតទឹក​អ្នកជា​មាតា​គួរ​កក់​ជម្រះ​ក្បាល​ឲ្យ​គេ​ក្នុង ១ ថ្ងៃ​ម្ដង តែ​ប្រសិនបើ​អំឡុងពេល​មាន​សីតុណ្ហភាព​ត្រជាក់ អាច​កក់​មួយថ្ងៃ​ខាន​មួយថ្ងៃ ។​
ការ​ងូតទឹក​ឲ្យ​កូន​បាន​ដិតដល់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​បាន​ស្រួលខ្លួន​ប៉ុណ្ណោះ​ទេ ព្រោះ​ការយកចិត្តទុកដាក់​ដោយ​កាយវិការ​ទន់ភ្លន់​រប​ស់​អ្នក វា​ជួយ​ឲ្យ​កូនតូច​របស់​អ្នកទទួលបាន​នូវ​ភាពកក់ក្ដៅ និង​សុវត្ថិភាព​ព្រមទាំង​ជួយ​សាង​ភាពស្អិតល្មួត​បាន​យ៉ាង​ល្អ​បំផុត​ទៀតផង ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=901:2011-01-27-03-32-59&catid=49:family-and-child&Itemid=78

​កុមារ​ញ៉ាំ​សាច់​ច្រើន​អាចធ្វើ​ឲ្យ​ខុស​ប្រក្រតី​ពេល​ធំ​ឡើង​

ការទទួល ​ទាន​អាហារ​ប្រភេទ​ប្រូតេអ៊ីន​ច្រើន ក្នុង​វ័យ​កុមារ​នឹងមាន​ឥទ្ធិពល​ដល់​រាងកាយ ចំពោះ​ការ​តបស្នង​ក្នុងការ​ទទួលទាន​អាហារ នាពេល​អនាគត​នៅពេល​ពួកគេ​ក្លាយជា​មនុស្សពេញវ័យ ... ។​
តាម​ការសិក្សា​ទៅលើ​កណ្ដុរ​ពិសោធន៍ ៣ ក្រុម របស់​សាកលវិទ្យាល័យ​កាល់​ហ្គា​រី (University of Calgary) ប្រទេស​កាណាដា​ដោយ​ឲ្យ​កណ្តុរ​មួយក្រុម បានទទួល​ជាតិ​ព្រី​បៃ​អូ​ទិ​ក (Pre-biotic) បរិមាណ​ច្រើន​មួយក្រុម​ទៀត ទទួល​ជាតិ​ប្រូតេអ៊ីន​ច្រើន និង​ក្រុមទី​៣ ចុងក្រោយ​ទទួលទាន​អាហារ​ធម្មតា រហូតដល់​ពួកវា​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គេ​រកឃើញថា កណ្តុរ​ដែល​ទទួលបាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ច្រើន មាន​ទម្ងន់​ខ្លួន និង​ជាតិ​ខ្លាញ់​កើតឡើង​ច្រើន បណ្ដាល​ឲ្យ​វា​មាន​តម្រូវការ​អាហារ​មាន​ថាមពល កាន់តែ​ច្រើនជាង​កណ្តុរ​ក្រុម​ដទៃ ។​
អ្នកជំនាញ​បាន​សរុប​លទ្ធផល​នៃ​ការសិក្សា​ខាងលើ​ថា ការទទួល​ទាន​ជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ច្រើន ដែល​មិនមាន​តុល្យភាព នឹង​ការ​ទទួលទាន​អាហារ​ផ្ដល់​ថាមពល បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​ទម្ងន់​ខ្លួន អ័រម៉ូន និង​ហ្សែ​ន ដែល​ពាក់ព័ន្ធ​នឹង​យន្តការ​ដុតបំផ្លាញ​គ្លុ​ត​កូ​ស និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។ ប៉ុន្ដែ​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន អាចជួយ​បង្ការ​ភាពខុសប្រក្រតី​ទាំងនេះ​បាន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1010:2011-02-22-04-18-16&catid=49:family-and-child&Itemid=78

​ហេតុអ្វី​បានជា​ក្មេង​ចូលចិត្ត​សាច់​ជាង​បន្លែ​ផ្លែឈើ​?

ចំណុច ​នេះ​អាច​ចាត់ទុកថា ជា​ក្តី​ព្រួយបារម្ភ​របស់​បណ្តា​ឪពុកម្តាយ ដែល​មាន​កូនចៅ​មិនសូវ​ចូលចិត្ត​ទទួលទាន​បន្លែ​ផ្លែឈើ ហើយ​បែរជា​ទទួលទាន​សាច់​ច្រើន​ជំនួយ​វិញ​នោះ ។​
បន្លែ​ផ្លែឈើ​គឺជា ប្រភព​បន្តុំ​ទៅ​ដោយ​សារជាតិ​អាហារ​បំប៉ន​រាងកាយ ជំនួស​សុខភាព​យ៉ាងច្រើន ធ្វើឲ្យ​អ្នក​ដែលទ​ទួលទាន​បន្លែ ផ្លែឈើ​ច្រើន​មាន​សុខភាព​រឹងមាំ មិនសូវ​កើតមាន​ជំងឺ​ដូច​អ្នក ដែល​មិន​ចំណូល​ទទួលទាន​នោះ ។​
កន្លង​មក​តើ​លោកអ្នក​ធ្លាប់​សង្ស័យ​ដែរ​ឬ​ទេ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ក្មេងៗ មួយ​ភាគ​ធំ​មិន​សូវ​ចូលចិត្ត​ទទួលទាន​បន្លែ តែ​ក្រោយ​ពេល​គេ​ធំ​ពេញវ័យ ហើយ​អ្នកខ្លះ​បែរជា​មក​ចំណូលចិត្ត តែ​អ្នក​ខ្លះ​ទៀត មិន​ចំណូលចិត្ត​ដដែល​នោះ ។​
មូលហេតុ​ដែល​បណ្តាល​ឲ្យ​បែបនេះ​ព្រោះថា កាល​ពី​ពួកគេ​នៅ​វ័យ​កុមារ អណ្តាត​អាច​ចាប់​រសជាតិ​បាន​ល្អ​ប្រសើរ​ជាង​មនុស្ស​ចាស់ ទើប​ក្មេងៗ​ច្រើន​ប្រាប់ថា បន្លែ​មាន​រសជាតិ​ល្វីង​មិន​ឆ្ងាញ់ ក៏​ប៉ុន្តែ​ក្រោយពេល​គេ​ធំធាត់​ពេញវ័យ​ឡើង អារម្មណ៍​ឆាប់​ចាប់បាន​នឹង​រសជាតិ ទើប​សន្សឹមៗ​ថយ​ចុះ​រហូត​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា បន្លែ​ទាំងនោះ​លែង​មាន​ជាតិ​ល្វីង ។​
ចំណុច​ខាងលើ​នេះ ស្របគ្នា​ទោ​នឹង​ទិន្នន័យ​ស្រាវជ្រាវ​របស់​លោក អា​ដាំ​ឌ្រី​ណូ​សស្គី ជំនួយការ​គ្រោងការ​ចំណីអាហារ​ពី​មហាវិទ្យាល័យ​វ៉ាស៊ីនតោន ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​អធិប្បាយ​ថា រសជាតិ​គឺជា​កត្តា​សំខាន់ ដែល​ធ្វើឲ្យ​មនុស្ស​យើង​ចូលចិត្ត​ទទួលទាន​អាហារ នឹង​មិន​ចូល​ចិត្ត​ប្រភេទ​អាហារ​ខ្លះ ហើយ​រសជាតិ​ការ​ទទួលទាន​នេះ​ក៏​អាច​ប្រែប្រួល ទៅ​តាម​កំរិត​អាយុ​របស់​មនុស្ស​ផងដែរ ។​
មធ្យោបាយ​ដែល​ល្អ​បំផុត គួរ​ហ្វឹកហាត់​ឲ្យ​កុមារ​ចេះ​ទទួលទាន​អាហារ​តាំងពី​វ័យ​តូច​ទៅ ព្រោះ​វ័យ​នេះ​កំពុងតែ​ត្រូវការ​សារជាតិ​បំប៉ន​ជាច្រើន ដើម្បី​ការ​ធំធាត់​របស់​ពួកគេ ប្រកបទៅដោយ​សុខភាព​រាងកាយ​មាំមួន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=939:2011-02-09-02-45-35&catid=49:family-and-child&Itemid=78

ទឹកដោះគោ និង​ទឹកដោះ​ម្តាយ ផល​ល្អ និង​ផល​អាក្រក់​

មាតាបិតា ​មួយចំនួន​បានដឹងហើយថា ការជ្រើសរើស វី​ធី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ឬ​ទឹកដោះ​ម្តាយ វា​មាន​ភាពខុសគ្នា​ដូច​មេឃ និង​ដី ។ ផ្ទុយទៅវិញ​មាតាបិតា​មួយចំនួន នៅតែ​ជ្រើសរើស​វី​ធី​បំបៅ​ដោះ​កូន ដោយ​ទឹកដោះគោ​ប្រចាំ បើ​ទោះបី​ដឹងថា កុមារ​អាច​មាន​ជម្ងឺ​ច្រើន ប្រសិនបើ​បៅ​ទឹកដោះគោ​ក៏ដោយ ។ ព្រោះ​ទឹកដោះគោ​មិន​មាន​ជាតិ​អ្វី​ជួយ​ទប់ស្កាត់​នូវ ជម្ងឺ ដែល​បាន​កើតមាន​ឡើង​ទៅលើ​កុមារ​ឡើយ ។ ចំណែក​ទឹកដោះ​ម្តាយ មាន​សារជាតិ​ទប់ស្កាត់ អាច​ជួយ​បន្ថយ​នូវ​អាការ​ជម្ងឺ​មួយ​ចំនួន ដែល​មាន​បំណង​យាយី​លើ​កុមារ​បាន​ច្រើន​ផង​ដែរ ។
ផល​ល្អ​ចំពោះ​កុមារ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​
ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​មាន​ប្រយោជន៍​ច្រើនយ៉ាង ដូចជា ជួយ​ការពារ​ទារក​ទប់ទល់​នឹង​ជម្ងឺ​អាលែកហ្ស៊ី ការពារ​ទារក​ទប់ទល់​ជម្ងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ជាដើម ។ មិនតែប៉ុណ្ណោះ​វិធី ជ្រើសរើស​ដែល​ល្អ​នោះ ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​មួយ​មុខ​គត់ យ៉ាងហោច​ណាស់​បាន​រយៈ​ពេល ៦ ខែ​ទើប​សមល្មម ។ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន​រហូតដល់ ១២ ខែ វា​កាន់តែ​ល្អ​សម្រាប់​ទារក វា​ធ្វើឲ្យ​កុមារ​នោះ​មាន​បញ្ញា​ឈ្លាសវៃ​ទៀតផង ។
សារៈប្រយោជន៍ របស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​
១- ការ​បំបៅ​ដោះកូន​មានប្រយោ​ជន៍ជួយ​ទប់ទល់​នឹង​ជម្ងឺឆ្លង​តាមរយៈ ប្រព័ន្ធ​ការពារ​ដែល​គេ​ហៅថា ’​អង់ទីគ័​រ​” ដែល​មាន​នៅក្នុង​ទឹកដោះ​ម្តាយ ។ វា​អាច​ការពារ​ជម្ងឺឆ្លង​បាន​ច្រើនយ៉ាង ដូចជា ជម្ងឺ​រលាក​ត្រចៀក ជម្ងឺរាក ជម្ងឺ​រលាក​ផ្លូវដង្ហើម កាត់បន្ថយ​ជម្ងឺរលាកស្រោមខួរ​ក្បាល ។​ល​។​
២- ការពារ​ទប់ទល់​អាលែកហ្ស៊ី ការពារ​ជម្ងឺហឺត ការពារ​ជម្ងឺ​ទឹកនោម​ផ្អែម ការពារ​ជម្ងឺ​ធាត់​តិចជាង​ក្មេង​បៅ​ទឹកដោះគោ ។ ទាំងអស់នេះ វា​ធ្វើឲ្យ​កាត់បន្ថយ​ចំនួន​ថ្ងៃ​កើត​ជម្ងឺ​របស់​ក្មេង ដោយសារ​ក្មេង​ដែល​បៅ​ទឹក​ដោះ ម្តាយ​មិន​សូវ​បង្ហាញ​អាការ​ជម្ងឺ​ដូច​ក្មេង​បៅ​ទឹកដោះគោ ។
៣- ទឹកដោះ​ម្តាយ​ផ្តល់​នូវ​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​យក​បាន​ល្អ​ជាង​ទឹកដោះគោ ។ មានន័យ​ថា កុមារ​បៅ​ទឹកដោះ​ម្តាយ​ងាយ​រលាយ​អាហារ មិន​បណ្តាល​ឲ្យ​ទារក​ឈឺ​ពោះ ឬ​ហើម ពោះ​រាក​នោះទេ ។​
៤- ទឹកដោះ​ម្តាយ​មិនចាំបាច់​ចំណាយ​ប្រាក់​កាក់ ហើយ​ជួយ​សន្សំ​ប្រាក់​ថែម​ទៀត ទៅលើ​បញ្ហា​ចំណាយ​លើ​ជម្ងឺ​ឈឺ​ថ្កាត់​ផ្សេងៗ ។ ព្រោះ​ទឹកដោះ ម្តាយ ជួយ​កាត់បន្ថយ​ជម្ងឺ​បាន​ច្រើន ។​
៥- ទឹកដោះ​ម្តាយ​មាន​រសជាតិ​គ្រប់បែបយ៉ាង ធ្វើឲ្យ​កុមារ​ទទួលបាន​វីតាមីន និង​ថាមពល​គ្រប់គ្រាន់ ។ ហើយ​រសជាតិ​នៃ​ទឹកដោះ​ម្តាយ​នោះ បាន​ផ្លាស់ប្តូរ​គ្រប់​រសជាតិ ទៅតាម​ចំណីអាហារ ដែល​ម្តាយ​ទទួលទាន ។ ដូច្នេះ​ហើយ​កុមារ​ភាគច្រើន ចូលចិត្ត​បៅ​ទឹកដោះ​ម្តាយ​ជាង​ទឹកដោះគោ ដោយសារ​តែ​ទឹកដោះគោ​មាន​រសជាតិ​តែមួយ​មុខ ។
៦- មាន​លក្ខណៈ​ងាយស្រួល ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ច្រើន​ជា​បំបៅ​ដោយ​ទឹកដោះគោ​ម្សៅ ។ ការ​បំបៅ​ដោយ​ដោះ​ម្តាយ​មិន​ចាំបាច់​មាន​កំប៉ុង មិន​ចាំបាច់​មាន​ក្បាលដោះ និង​មិន​ចាំបាច់​លាង​សម្អាត ឬ​ស្ងោរ​អនាម័យ​ឡើយ ។ ទឹកដោះ​ម្តាយ​គ្រាន់តែ​លាង​ដោះ​ឲ្យ​ស្អាត ជា​ញឹកញាប់​មុន​ពេល​បំបៅ​ជា​ការ​ស្រេច ។
៧-​ទឹកដោះ​ម្តាយ​ការពារ​ជម្ងឺ​ធាត់​ទៅលើ​ទារក និង​ការពារ​ម្តាយ​មិន​ឲ្យ​ធាត់​ផងដែរ ហើយ​មិន​អាច​វិល​ទៅ​រក​ទម្ងន់​មុន​ពេល​ពពោះ ។​
៨- ទារក​បំបៅ​ដោះ​ម្តាយ​មាន​បញ្ញា​ឈ្លាសវៃ ជាង​ទារក​បៅ​ទឹកដោះគោ​ម្សៅ ។ មិនតែប៉ុណ្ណោះ​សុខភាព​ផ្លូវចិត្ត​របស់​ទារក​ល្អ និង​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ម្តាយ និង​មាន​ទឹកចិត្ត​ស្រឡាញ់​ឪពុកម្តាយ​ផងដែរ ។​
៩- ទារក​បៅដោះ​ម្តាយ​ជួយ​ឲ្យ​ម្តាយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ជម្ងឺ​បេះដូង  និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​លើស​គី​ឡូ ព្រមទាំង​ផ្តល់​ឲ្យ​ម្តាយ​មាន​មធ្យោបាយ​ការពារ​កំណើត​មួយ ’​កម្រ​មាន​ផ្ទៃពោះ​” និង​កាត់បន្ថយ​អត្រា​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​ក្រពេញ និង​កាត់បន្ថយ​ជម្ងឺមហារីក​ផ្សេងៗ​ទៀត ។​
គុណវិបត្តិ​របស់​ទារ​ក​បំបៅ​ទឹកដោះ​ម្តាយ​
១- អាច​ធ្វើ​ឲ្យ​ម្តាយ​ពិបាក​ងើប​អង្គុយ​បំ​បៅដោះ នៅពេល​ដែល​ទារក​យំ​ម្តងៗ បណ្តាល​ឲ្យ​ម្តាយ​ឈឺ​ឆ្អឹងឆ្អែង ចុក​ខ្នង មិន​ស្រួលខ្លួន ។
២- បំបៅ​ដោះ​ម្តាយ ត្រូវបំ​បៅដោះ​ញឹកជាប់​ជាង​ទឹកដោះគោម្សៅ ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​ជាង​ទឹកដោះគោ​ម្សៅ ។
៣- ម្តាយ​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ត្រូវតែ​ទទួល​ទាន​អាហារ ដោយ​មាន​ការប្រុងប្រយ័ត្ន មិន​អាច​ទទួល​ទាន​ផ្តេសផ្តាស​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ទា​រកមាន​ជម្ងឺ​ផ្សេងៗ ។
៤- ទារក​ជួប​ផល​លំបាក​នៅពេលដែល​ម្តាយ​មាន​ជម្ងឺ ឬ​មាន​បញ្ហា​អ្វីមួយ ដូចជា ពេល​ប្រើប្រាស់​ថ្នាំ​ច្រើន គឺ​ធ្វើឲ្យ​ទារ​កមិន​អាច​បៅយក​ទឹកដោះ​ពី​ម្តាយ​បានឡើយ ព្រោះ​វា​អាច​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់​ទារក ។​
ចំណុច​ល្អ​របស់​ការ​បំបៅ​ទឹកដោះគោ​ម្សៅ​
ចំពោះ​ការ​បំបៅ​ទឹកដោះគោ​ម្សៅ មាតា​មួយចំនួន​មិនសូវ​ចង់​ប៉ុន្មាន​នោះទេ តែ​វា​ជា​ការ​ចាំបាច់​មួយ​ចំពោះ​ម្តាយ​ណា ដែល​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់ សម្រាប់​បំបៅ​ទារក​ពេល​ប្រើប្រាស់​ថ្នាំ ឬ​ម្តាយ​មាន​ជម្ងឺ​ប្រចាំកាយ ។ ម្តាយ​ខ្លះទៀត គ្មាន​ពេលវេលា​សម្រាប់​បំបៅ​ដោះ​កូន រវល់​ធ្វើ​ការងារ ដើម្បី​ដោះស្រាយ​ជីវភាព ។ ដូច្នេះហើយ​ជម្រើស​របស់​គាត់​ត្រូវ​ជ្រើសរើស ទឹកដោះគោ​ម្សៅ ។ ទឹកដោះគោ​ម្សៅ​ថ្វីត្បិតតែ​មិនសូវ​មាន​ការណែនាំ ពី​គ្រូពេទ្យ​ក៏ដោយ តែ​វា​ក៏​មាន​ផលប្រយោជន៍​ដែរ សម្រាប់​ករណី​ដែល​មាតា​មួយចំនួន​ចៀសវាង​មិន​បាន ។
សារៈប្រយោជន៍​របស់​ទឹកដោះគោ​
១- សម្រាប់​ជំនួស​ទឹកដោះ​ម្តាយ ក្នុងករណី​ដែល​ម្តាយ​អត់​មាន​ទឹកដោះ ឬ​គាត់​មិន​អាច​បំបៅ​ដោះកូន​ដោយ​ដោះ​គាត់​បាន ។
២- មាន​ករណី​ខ្លះ​ទារក​ត្រូវការ​វីតាមីន​បន្ថែម​មួយចំនួន ដែល​លើស​ពី​ធម្មតា ដែល​ទារក​ត្រូវកា​រហើយ ខ្វះខាត​វីតាមីន​អ្វីមួយ​ច្រើន ព្រោះ​នៅក្នុង​ទឹកដោះគោ​ម្សៅ​នោះ អាច​មាន​បរិមាណ​ជួយ​បន្ថែម​វីតាមីន​បាន ។​
៣- អ្នកខ្លះ​បំបៅ​ដោះកូន​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​ស្ត្រេ​ស ក៏​ជ្រើសរើស​យក​ទឹកដោះគោ​ម្សៅ​នេះ​តែម្តង ។​
៤- ការ​បំបៅ​ទឹកដោះគោ​ម្សៅ​ស្រួល​ម្យ៉ាងដែរ ព្រោះ​មិន​ចាំបាច់​ម្តាយ​ផ្ទាល់​នោះទេ សូម្បី​តែ​ក្មួយ ម្តាយក្មេក ម្តាយបង្កើត ឬ​បងប្អូន​ក៏​អាច​ឲ្យ​បៅ​បានដែរ ។
៥- ការ​បំបៅ​ទារក ដោយ​ទឹកដោះគោ​ម្សៅ​បានយូរ​ជាង​បំបៅ​ទឹកដោះ​ម្តាយ ព្រោះ​ម្សៅ​ទឹកដោះគោ​ក្រ​រំលាយ​អាហារ ដូច្នេះ​ហើយ​វា​នៅ​តឹង​ពោះ​ហើយ​បានយូរ មិនសូវ​បៅ​ញឹកញាប់​ជាង​ទឹកដោះ​ម្តាយ ។​
៦- ម្តាយ​ដែល​បំបៅ​ទឹកដោះគោ​ម្សៅ មិនចាំបាច់​តមចំណី​អាហា​រ​នោះទេ ម្តាយ​ទទួលទាន​ចំណីអាហារ​អ្វី​ក៏បាន ។
គុណវិបត្តិ​របស់​ការ​បំបៅ​ដោះ​ដោយ​ទឹកដោះគោ​
១- ទឹកដោះគោ​ម្សៅ​មិន​អាច​មាន​ប្រព័ន្ធ​ការពារ ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ ហើយ​ប្រសិនបើ​ក្រុមគ្រួសារ​ប្រើប្រាស់​ឧបករណ៍​បំបៅ​នោះ មិន​បាន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​ទា​រកមាន​ជម្ងឺ ។​
២- ចំណាយលុយ​ច្រើន​លើ​ទឹកដោះគោ​ម្សៅ​
៣-​ធ្វើ​ឲ្យ​ក្មេង​មិន​ស្រួល​ពោះ ហើម​ពោះ តឹង​ពោះ រា​ក ជួន​លាមក​ក្តៀន​
៤- ទឹកដោះគោ​ម្សៅ​មិន​អាច​ជំនួស​ទឹកដោះ​ម្តាយ​បាន​មួយរយ​ភាគរយ​ទេ ។
ដំបូន្មាន​អ្នកជំនាញ​
មាតាបិតា​អាណាព្យាបាល​ទាំងអស់ គប្បី​ត្រូវ​បំបៅ​ដោះ​កូន​ដោយ ទឹកដោះ​ម្តាយ​ជានិច្ច យ៉ាងហោចណាស់​ក៏​មាន​រយៈពេល ៦ ខែ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្តាយ​នេះ លើសពី ៦​ខែ ទៅ ១២ ខែ​កាន់​ប្រសើរ ព្រោះ​វា​ជួយ​កាត់បន្ថយ​ជម្ងឺ​ផ្សេងៗ ដល់​កុមារ ឲ្យ​ជៀសផុត នូវ​ជម្ងឺ​រលាក​ផ្សេងៗ ។ ម្យ៉ាងទៀត ម្តាយ​ដែល​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ក៏​ទទួលបាន​នូវ​ផលប្រយោជន៍​ច្រើន​ផង​ដែរ គឺ​កាត់​បន្ថយ​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​លើស​គី​ឡូ និង​ជម្ងឺមហារីក​ផ្សេងៗ ផងដែរ ។ ដូច្នេះ ហើយ​មាតា​គ្រប់រូប​គួរ​ជ្រើសរើស​វី​ធី​បំបៅ​ដោះដោយ​ទឹកដោះ​ម្តាយ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=908:2011-01-28-03-04-39&catid=49:family-and-child&Itemid=78

​ទឹកដោះ​ម្តាយ​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម

តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ឈ្មោះ រោគរាតត្បាត​វិទ្យា និង​សុខាភិបាល​សាធារណៈ សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា អ្នក​ពិសោធន៍​ម្នាក់​ឈ្មោះ វែល បាន​ប្រើប្រាស់​អស់​រយៈពេល ២០​ឆ្នាំ ហើយ​រកឃើញថា ការ​ទទួលទាន​ទឹកដោះ វា​ជួយ​ការពារ​រោគ​ទឹកនោម​ផ្អែម និង​រោគ​បេះដូង ដោយសារបិ​ភោគ​ផលិតផល​ទឹកដោះគោលា​យ​បរ័ វា​ជួយ​កាត់បន្ថយ​ឱកាស​ក្លាយទៅជា​អ្នក​ល្មោភ​ស៊ី និង​រោគ​ដែល​ពាក់​ពន្ធ័​ជាមួយ​នឹង​រោគ​ដ៏ទៃទៀ​ត ជាច្រើន ។​
អ្នក​ពិសោធន៍​ពី​សាកល​វិទ្យា​លយ័កា​ឌី​ហ្វ បាន​ស្រាវជ្រាវ​ទៅលើ​បុរស​ចំនួន ២៣៧៥ នាក់ អាយុ ៤៥ ដល់ ៥៩ ឆ្នាំ ដែល​អ្នក​ទាំង​នោះ​សុទ្ធសឹង​កើតរោគ​ល្មោភស៊ី និង​រោគ​ទឹកនោ​ផ្អែម ព្រមទាំង​រោគ​កម្រិត​ខ្លាញ់​ឡើង​ខ្ពស់​ផង​ដែរ ។​
លោក​សាស្ត្រ​ចារ្យ ពី​ទ​រ័ អែល​វុត ប្រធាន​ក្រុម​ដឹកនាំ​ស្រាវជ្រាវ​បាន​ប្រាប់ថា គេ​បាន​រកឃើញ​បុរស​ដែល​ផឹក​ទឹកដោះគោ​ក្នុង ១​ថ្ងៃ មិនទាន​ជា​ង ៤៧៣ សេ​សេ នោះ មិនសូវ​កើតរោគ​ខាងលើ នេះ​រហូតដល់ ៦២ ភាគរយ​ឯណោះ ។ ប្រសិនបើ​អ្នក​បរិភោគ​ផលិតផល​ទឹកដោះ​បរ័​ដ៏ទៃទៀត តែ​មិនមែន​ជា​ប្រភេទ​ទឹកដោះ ក៏​លទ្ធផល​បង្ហាញ​ថា នៅតែ​មាន​ឱកាស​ឃ្លាតឆ្ងាយ ពី​រោគ​ខាងលើ​នេះ​បាន​រហូត​ទៅ ៥៦ ភាគរយ​ផង​ដែរ ។​
លោក​បាន​បញ្ជាក់ទៀតថា ការរក្សា​ទម្រង់​ខ្លូនឲ្យបាន​សមរម្យ​ដោយ​អាហារ​ទទូលទាន និង​ការ​ហាត់ប្រាណ​ចាត់ទុកថា មាន​ចំណែក​យ៉ាងសំខាន់ ក្នុង​ការកាត់បន្ថយ​អត្រា​ប្រឈម​ជាមួយនឹង​រោគ​ទឹកនោមផ្អែម ប្រភេទ​ទី​ពីរ​ទៀត​ផង​៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=941:2011-02-09-02-52-54&catid=49:family-and-child&Itemid=78

​វិធី​ផ្ងូត​ទឹក​ឲ្យ​កូនតូច

ជាដំបូង ត្រូវ​ត្រៀម​របស់របរ​ដែល​ត្រូវ​ប្រើ ដាក់ឲ្យ​នៅ​ជិត​ដៃ ។ ចាក់ទឹក​ក្ដៅ​ឧណ្ហៗ​ក្នុង​ផើង ឲ្យបាន​ប្រហែល ៣ ថ្នាំងដៃ តែ​អ្នក​ម្ដាយ​ត្រូវ​លាងដៃ​ឲ្យ​ស្អាត និង​ជ្រលក់​កែងដៃ​ក្នុង​ទឹក​មើលថា មិន​ក្ដៅ ឬ​ត្រជាក់​ពេក មុន​នឹង​ងូតទឹក​ឲ្យ​កូន​... ។​
១. ដោះ​សម្លៀក​បំពាក់​កូន​ចេញ រុំ​ខ្លួន​ដោយ​កន្សែងពោះគោ ។​
២. ប្រើ​សំឡី​ជ្រលក់​ទឹក​សើម​ល្មម ជូត​ពី​គល់​ភ្នែក​ទៅដល់​កន្ទុយភែ្នក​ទាំងសងខា​ង ប្ដូរ​សំឡី ជូត​ថ្ងាស ថ្ពាល់ គន្លាក់​ក និង​ក្រោយ​គុម្ពត្រចៀក ។ ប្រើ​សំឡី​ដុំ​ធំ ជូត​មុន​កូន​ឲ្យ​ស្ងួត ដើម្បី​កុំឲ្យ​ឆ្លង​មេរោគ ។​
៣. រុំ​ខ្លួន​កូន ដើម្បី​ត្រៀម​កក់សក់ ។​
៤. ដាក់​ក្មេង​លើ​កម្រាល​កន្សែងពោះគោ រួច​ប្រើ​សំឡី​ជ្រលក់​ទឹក​សាប៊ូ ជូត​ប្រដាប់ភេទ ពីមុខ​រហូត​ដល់​ក្រោយ ។​
៥. សម្អាត​សាប៊ូ​ខាងមុខ រួច​ត្រឡប់​ខ្លួន​ដុស​សាប៊ូ​ខាងក្រោយ​វិញ ប៉ុន្ដែ​កុំឲ្យ​យូរពេក ខ្លាច​ទារក​រងា រូ​ច​ប្រើអេ​ប៉ុង​ជ្រល​ក់ទឹក ជូត​ស្មា ក្លៀក និង​ដើមដៃ​កូន ។​
៦. ប្រើ​ដៃ​ឆ្វេង​ទ្រ​កូន​ក្រោម​-​ក និង​ស្មា ឯ​ដៃស្ដាំ​ក្បង់ទឹក​ដាក់​លើ​ខ្លួន​កូន​ស្រាលៗ ។​
៧. ប្ដូរ​ដៃស្ដាំ​ត្រឡប់​កូន​ផ្កាប់​លើ​ដៃ​ម្ដាយ រួច​ក្បង់ទឹក​លាង​ខ្នង​កូន​ឲ្យ​ស្អាត កុំ​ទុក​កូន​ត្រាំ​ទឹក​យូរពេក ។​
៨. ប្រើ​កន្សែងពោះគោ រុំ​កូន​មួយសន្ទុះ​សិន មុន​នឹង​ជូត​ឲ្យ​ស្អាត ។​
៩. ធ្វើ​ការសម្អាត​ផ្ចិត និង​ប្រើ​សំឡី​ជូត​គូទ​ឲ្យ​ស្ងួត ។​
១០. លាប​ឡេ ឬ​ម្ស៉ៅ​កូន​ក្មេងស្រាលៗ ដោយ​យក​មក​ញី​លើ​ដៃ​ម្ដាយ​រួច​ទើប​លាប​លើ​ខ្លួន​កូនតូច ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=933:2011-02-08-03-25-37&catid=49:family-and-child&Itemid=78

ទឹកដោះ​ម្តាយ​ជួយ​ដល់​ពោះវៀន​កូន

ទឹកដោះ ​ម្តាយ​មាន​ប្រយោជន៍​ជាច្រើន និង​សមស្រប​សម្រាប់​ការចិញ្ចឹម​កូន​ច្រើនជាង​ទឹកដោះ​ដទៃ ។ កាលពីពេល​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​សារធាតុ​ប្រូ​បៃ​អូ​ទិ​ក (Probiotic) ក្នុង​ទឹកដោះ​ម្តាយ ដែល​ជួយ​បន្ថយ​អាការ​ឈឺចាប់​ផ្សេងៗ ក្នុង​ពោះវៀន​បាន ។
តាម​ការសាកល្បង​ប្រើ​បាក់តេរី​ប្រភេទ​នេះ និង​ការធ្វើការ​ក្នុង​ពោះវៀន​របស់​កណ្តុរ ពិសោធន៍​បាន​រកឃើញថា  ពោះវៀន​កណ្តុរ​ដែល​បានទទួល​សារធាតុ​ប្រូ​បៃ​អូ​ទិ​ក មាន​ភាព​ធូរស្រាល និង​មាន​ភាពយឺត​ល្អ ។​
បាក់តេរី​ប្រូ​បៃ​អូ​ទិ​ក អាច​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកដោះ​ម្តាយ ដែល​ការបានទទួល​ប្រូ​បៃ​អូ​ទិ​ក នឹង​ជួយ​បន្ថយ​អាការ​ផ្សេងៗ​របស់​ពោះវៀន​ដូចជា អាការ​ពោះវៀន​ប្រែប្រួល​, រលាក​ពោះវៀន ឬ​អាការ​ទល់លាមក​បាន ។ ដូច្នេះ​មាតា​គ្រប់រូប​គួរ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​របស់ខ្លួន ជាការ​ប្រសើរ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1016:2011-02-23-02-57-43&catid=49:family-and-child&Itemid=78

កុមារ​ខ្វះ​ភាពកក់ក្ដៅ​អាច​ងា​ចរក​អបាយមុខ​

អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅលើ​កុមារ​ចំនួន​ជាង ៣.៥០០ នាក់ អាយុ​ពី ១១-១៤ ឆ្នាំ​ពី​សាលារៀន​ចំនួន ១៥ កន្លែង​នៅ​ភាគ​ឥសាន​ប្រទេស​អង់គ្លេស គេ​រកឃើញថា កុមារ​អាយុ ១៣ ឆ្នាំ ដែល​តែងតែ​ផឹក​ភេសជ្ជៈ​ដែលមាន​សមាសធាតុ​ផ្សំ​របស់​ជាតិ​ស្រវឹង តែងតែមាន​ឱកាស​មាន​ភេ​ទស​ម្ព័​ន​មិន​សម​នឹង​វ័យ ដោយ​ផឹក​កាន់តែច្រើន ឱកាស​មាន​ភេទ​សម្ព័ន្ធ​របស់​ពួកគេ គឺ​កាន់តែច្រើន​ដែរ ។​
ក្រៅពីនេះ អ្នកស្រាវជ្រាវ​ក៏បាន​សិក្សា​គ្របដណ្ដប់​ទៅលើ​អារម្មណ៍​របស់​កុមារ ដែល​ប្រើប្រាស់​ជីវិត​រស់នៅក្នុង​ផ្ទះ និង​សាលារៀន ដោយបាន​សាកសួរ​អារម្មណ៍​របស់​កុមារ ពាក់ព័ន្ធ​នឹង​ភាពកក់ក្ដៅ​នៅក្នុង​គ្រួសារ ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​រួមទាំង​អារម្មណ៍​ដែល​ប្រើប្រាស់​ជីវិត​ក្នុង​ សាលារៀន ទំនាក់ទំនង​ក្នុង​ការរៀន និង​ការបង្រៀន រវាង​គ្រូ​និង​សិស្ស និង​អារម្មណ៍​ចំពោះ​ច្បាប់ វិន័យ​ផ្សេងៗ​នៅក្នុង​សាលារៀន ។​
លទ្ធផល​បាន​បង្ហាញថា កុមារ​ដែល​មិន​ចូលចិត្ត​សាលារៀន មានឱកាស​ច្រើនជាង ២ ដង ក្នុងការ​មាន​ភេទ​សម្ព័ន្ធ​មិន​សម​នឹង​វ័យ និង​មាន​ទំនោរ​ក្លាយជា​អ្នក​ផឹក​យ៉ាង​ជោកជាំ ។ ក្រៅពីនេះ​គេ​រកឃើញថា កុមារ​ដែលជា​អ្នក​ផឹក និង​មាន​ភេទ​សម្ព័ន្ធ​មិន​សម​នឹង​វ័យ​បែបនេះ តែងតែ​ខ្វះ​ភាពកក់ក្ដៅ​ទាំង​ក្នុង​គ្រួសារ និង​ការប្រើប្រាស់​ជីវិត​នៅក្នុង​សាលារៀន ។ ដូច្នេះ​មូលដ្ឋានគ្រឹះ​សំខាន់​របស់​កុមារ គឺ​ការ​មាន​ក្រុមគ្រួសារ​ដ៏​កក់ក្ដៅ និង​ឋិត​ក្នុង​បរិយាកាស​សាលារៀន​ដ៏​សមស្រប ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1000:2011-02-21-02-20-49&catid=49:family-and-child&Itemid=78

ទឹកដោះគោ និង​ទឹកដោះ​ម្តាយ ផល​ល្អ និង​ផល​អាក្រក់​

មាតាបិតា ​មួយចំនួន​បានដឹងហើយថា ការជ្រើសរើស វី​ធី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ឬ​ទឹកដោះ​ម្តាយ វា​មាន​ភាពខុសគ្នា​ដូច​មេឃ និង​ដី ។ ផ្ទុយទៅវិញ​មាតាបិតា​មួយចំនួន នៅតែ​ជ្រើសរើស​វី​ធី​បំបៅ​ដោះ​កូន ដោយ​ទឹកដោះគោ​ប្រចាំ បើ​ទោះបី​ដឹងថា កុមារ​អាច​មាន​ជម្ងឺ​ច្រើន ប្រសិនបើ​បៅ​ទឹកដោះគោ​ក៏ដោយ ។ ព្រោះ​ទឹកដោះគោ​មិន​មាន​ជាតិ​អ្វី​ជួយ​ទប់ស្កាត់​នូវ ជម្ងឺ ដែល​បាន​កើតមាន​ឡើង​ទៅលើ​កុមារ​ឡើយ ។ ចំណែក​ទឹកដោះ​ម្តាយ មាន​សារជាតិ​ទប់ស្កាត់ អាច​ជួយ​បន្ថយ​នូវ​អាការ​ជម្ងឺ​មួយ​ចំនួន ដែល​មាន​បំណង​យាយី​លើ​កុមារ​បាន​ច្រើន​ផង​ដែរ ។
ផល​ល្អ​ចំពោះ​កុមារ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​
ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​មាន​ប្រយោជន៍​ច្រើនយ៉ាង ដូចជា ជួយ​ការពារ​ទារក​ទប់ទល់​នឹង​ជម្ងឺ​អាលែកហ្ស៊ី ការពារ​ទារក​ទប់ទល់​ជម្ងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ជាដើម ។ មិនតែប៉ុណ្ណោះ​វិធី ជ្រើសរើស​ដែល​ល្អ​នោះ ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​មួយ​មុខ​គត់ យ៉ាងហោច​ណាស់​បាន​រយៈ​ពេល ៦ ខែ​ទើប​សមល្មម ។ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន​រហូតដល់ ១២ ខែ វា​កាន់តែ​ល្អ​សម្រាប់​ទារក វា​ធ្វើឲ្យ​កុមារ​នោះ​មាន​បញ្ញា​ឈ្លាសវៃ​ទៀតផង ។
សារៈប្រយោជន៍ របស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​
១- ការ​បំបៅ​ដោះកូន​មានប្រយោ​ជន៍ជួយ​ទប់ទល់​នឹង​ជម្ងឺឆ្លង​តាមរយៈ ប្រព័ន្ធ​ការពារ​ដែល​គេ​ហៅថា ’​អង់ទីគ័​រ​” ដែល​មាន​នៅក្នុង​ទឹកដោះ​ម្តាយ ។ វា​អាច​ការពារ​ជម្ងឺឆ្លង​បាន​ច្រើនយ៉ាង ដូចជា ជម្ងឺ​រលាក​ត្រចៀក ជម្ងឺរាក ជម្ងឺ​រលាក​ផ្លូវដង្ហើម កាត់បន្ថយ​ជម្ងឺរលាកស្រោមខួរ​ក្បាល ។​ល​។​
២- ការពារ​ទប់ទល់​អាលែកហ្ស៊ី ការពារ​ជម្ងឺហឺត ការពារ​ជម្ងឺ​ទឹកនោម​ផ្អែម ការពារ​ជម្ងឺ​ធាត់​តិចជាង​ក្មេង​បៅ​ទឹកដោះគោ ។ ទាំងអស់នេះ វា​ធ្វើឲ្យ​កាត់បន្ថយ​ចំនួន​ថ្ងៃ​កើត​ជម្ងឺ​របស់​ក្មេង ដោយសារ​ក្មេង​ដែល​បៅ​ទឹក​ដោះ ម្តាយ​មិន​សូវ​បង្ហាញ​អាការ​ជម្ងឺ​ដូច​ក្មេង​បៅ​ទឹកដោះគោ ។
៣- ទឹកដោះ​ម្តាយ​ផ្តល់​នូវ​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​យក​បាន​ល្អ​ជាង​ទឹកដោះគោ ។ មានន័យ​ថា កុមារ​បៅ​ទឹកដោះ​ម្តាយ​ងាយ​រលាយ​អាហារ មិន​បណ្តាល​ឲ្យ​ទារក​ឈឺ​ពោះ ឬ​ហើម ពោះ​រាក​នោះទេ ។​
៤- ទឹកដោះ​ម្តាយ​មិនចាំបាច់​ចំណាយ​ប្រាក់​កាក់ ហើយ​ជួយ​សន្សំ​ប្រាក់​ថែម​ទៀត ទៅលើ​បញ្ហា​ចំណាយ​លើ​ជម្ងឺ​ឈឺ​ថ្កាត់​ផ្សេងៗ ។ ព្រោះ​ទឹកដោះ ម្តាយ ជួយ​កាត់បន្ថយ​ជម្ងឺ​បាន​ច្រើន ។​
៥- ទឹកដោះ​ម្តាយ​មាន​រសជាតិ​គ្រប់បែបយ៉ាង ធ្វើឲ្យ​កុមារ​ទទួលបាន​វីតាមីន និង​ថាមពល​គ្រប់គ្រាន់ ។ ហើយ​រសជាតិ​នៃ​ទឹកដោះ​ម្តាយ​នោះ បាន​ផ្លាស់ប្តូរ​គ្រប់​រសជាតិ ទៅតាម​ចំណីអាហារ ដែល​ម្តាយ​ទទួលទាន ។ ដូច្នេះ​ហើយ​កុមារ​ភាគច្រើន ចូលចិត្ត​បៅ​ទឹកដោះ​ម្តាយ​ជាង​ទឹកដោះគោ ដោយសារ​តែ​ទឹកដោះគោ​មាន​រសជាតិ​តែមួយ​មុខ ។
៦- មាន​លក្ខណៈ​ងាយស្រួល ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ច្រើន​ជា​បំបៅ​ដោយ​ទឹកដោះគោ​ម្សៅ ។ ការ​បំបៅ​ដោយ​ដោះ​ម្តាយ​មិន​ចាំបាច់​មាន​កំប៉ុង មិន​ចាំបាច់​មាន​ក្បាលដោះ និង​មិន​ចាំបាច់​លាង​សម្អាត ឬ​ស្ងោរ​អនាម័យ​ឡើយ ។ ទឹកដោះ​ម្តាយ​គ្រាន់តែ​លាង​ដោះ​ឲ្យ​ស្អាត ជា​ញឹកញាប់​មុន​ពេល​បំបៅ​ជា​ការ​ស្រេច ។
៧-​ទឹកដោះ​ម្តាយ​ការពារ​ជម្ងឺ​ធាត់​ទៅលើ​ទារក និង​ការពារ​ម្តាយ​មិន​ឲ្យ​ធាត់​ផងដែរ ហើយ​មិន​អាច​វិល​ទៅ​រក​ទម្ងន់​មុន​ពេល​ពពោះ ។​
៨- ទារក​បំបៅ​ដោះ​ម្តាយ​មាន​បញ្ញា​ឈ្លាសវៃ ជាង​ទារក​បៅ​ទឹកដោះគោ​ម្សៅ ។ មិនតែប៉ុណ្ណោះ​សុខភាព​ផ្លូវចិត្ត​របស់​ទារក​ល្អ និង​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ម្តាយ និង​មាន​ទឹកចិត្ត​ស្រឡាញ់​ឪពុកម្តាយ​ផងដែរ ។​
៩- ទារក​បៅដោះ​ម្តាយ​ជួយ​ឲ្យ​ម្តាយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ជម្ងឺ​បេះដូង  និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​លើស​គី​ឡូ ព្រមទាំង​ផ្តល់​ឲ្យ​ម្តាយ​មាន​មធ្យោបាយ​ការពារ​កំណើត​មួយ ’​កម្រ​មាន​ផ្ទៃពោះ​” និង​កាត់បន្ថយ​អត្រា​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​ក្រពេញ និង​កាត់បន្ថយ​ជម្ងឺមហារីក​ផ្សេងៗ​ទៀត ។​
គុណវិបត្តិ​របស់​ទារ​ក​បំបៅ​ទឹកដោះ​ម្តាយ​
១- អាច​ធ្វើ​ឲ្យ​ម្តាយ​ពិបាក​ងើប​អង្គុយ​បំ​បៅដោះ នៅពេល​ដែល​ទារក​យំ​ម្តងៗ បណ្តាល​ឲ្យ​ម្តាយ​ឈឺ​ឆ្អឹងឆ្អែង ចុក​ខ្នង មិន​ស្រួលខ្លួន ។
២- បំបៅ​ដោះ​ម្តាយ ត្រូវបំ​បៅដោះ​ញឹកជាប់​ជាង​ទឹកដោះគោម្សៅ ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​ជាង​ទឹកដោះគោ​ម្សៅ ។
៣- ម្តាយ​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ត្រូវតែ​ទទួល​ទាន​អាហារ ដោយ​មាន​ការប្រុងប្រយ័ត្ន មិន​អាច​ទទួល​ទាន​ផ្តេសផ្តាស​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ទា​រកមាន​ជម្ងឺ​ផ្សេងៗ ។
៤- ទារក​ជួប​ផល​លំបាក​នៅពេលដែល​ម្តាយ​មាន​ជម្ងឺ ឬ​មាន​បញ្ហា​អ្វីមួយ ដូចជា ពេល​ប្រើប្រាស់​ថ្នាំ​ច្រើន គឺ​ធ្វើឲ្យ​ទារ​កមិន​អាច​បៅយក​ទឹកដោះ​ពី​ម្តាយ​បានឡើយ ព្រោះ​វា​អាច​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់​ទារក ។​
ចំណុច​ល្អ​របស់​ការ​បំបៅ​ទឹកដោះគោ​ម្សៅ​
ចំពោះ​ការ​បំបៅ​ទឹកដោះគោ​ម្សៅ មាតា​មួយចំនួន​មិនសូវ​ចង់​ប៉ុន្មាន​នោះទេ តែ​វា​ជា​ការ​ចាំបាច់​មួយ​ចំពោះ​ម្តាយ​ណា ដែល​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់ សម្រាប់​បំបៅ​ទារក​ពេល​ប្រើប្រាស់​ថ្នាំ ឬ​ម្តាយ​មាន​ជម្ងឺ​ប្រចាំកាយ ។ ម្តាយ​ខ្លះទៀត គ្មាន​ពេលវេលា​សម្រាប់​បំបៅ​ដោះ​កូន រវល់​ធ្វើ​ការងារ ដើម្បី​ដោះស្រាយ​ជីវភាព ។ ដូច្នេះហើយ​ជម្រើស​របស់​គាត់​ត្រូវ​ជ្រើសរើស ទឹកដោះគោ​ម្សៅ ។ ទឹកដោះគោ​ម្សៅ​ថ្វីត្បិតតែ​មិនសូវ​មាន​ការណែនាំ ពី​គ្រូពេទ្យ​ក៏ដោយ តែ​វា​ក៏​មាន​ផលប្រយោជន៍​ដែរ សម្រាប់​ករណី​ដែល​មាតា​មួយចំនួន​ចៀសវាង​មិន​បាន ។
សារៈប្រយោជន៍​របស់​ទឹកដោះគោ​
១- សម្រាប់​ជំនួស​ទឹកដោះ​ម្តាយ ក្នុងករណី​ដែល​ម្តាយ​អត់​មាន​ទឹកដោះ ឬ​គាត់​មិន​អាច​បំបៅ​ដោះកូន​ដោយ​ដោះ​គាត់​បាន ។
២- មាន​ករណី​ខ្លះ​ទារក​ត្រូវការ​វីតាមីន​បន្ថែម​មួយចំនួន ដែល​លើស​ពី​ធម្មតា ដែល​ទារក​ត្រូវកា​រហើយ ខ្វះខាត​វីតាមីន​អ្វីមួយ​ច្រើន ព្រោះ​នៅក្នុង​ទឹកដោះគោ​ម្សៅ​នោះ អាច​មាន​បរិមាណ​ជួយ​បន្ថែម​វីតាមីន​បាន ។​
៣- អ្នកខ្លះ​បំបៅ​ដោះកូន​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​ស្ត្រេ​ស ក៏​ជ្រើសរើស​យក​ទឹកដោះគោ​ម្សៅ​នេះ​តែម្តង ។​
៤- ការ​បំបៅ​ទឹកដោះគោ​ម្សៅ​ស្រួល​ម្យ៉ាងដែរ ព្រោះ​មិន​ចាំបាច់​ម្តាយ​ផ្ទាល់​នោះទេ សូម្បី​តែ​ក្មួយ ម្តាយក្មេក ម្តាយបង្កើត ឬ​បងប្អូន​ក៏​អាច​ឲ្យ​បៅ​បានដែរ ។
៥- ការ​បំបៅ​ទារក ដោយ​ទឹកដោះគោ​ម្សៅ​បានយូរ​ជាង​បំបៅ​ទឹកដោះ​ម្តាយ ព្រោះ​ម្សៅ​ទឹកដោះគោ​ក្រ​រំលាយ​អាហារ ដូច្នេះ​ហើយ​វា​នៅ​តឹង​ពោះ​ហើយ​បានយូរ មិនសូវ​បៅ​ញឹកញាប់​ជាង​ទឹកដោះ​ម្តាយ ។​
៦- ម្តាយ​ដែល​បំបៅ​ទឹកដោះគោ​ម្សៅ មិនចាំបាច់​តមចំណី​អាហា​រ​នោះទេ ម្តាយ​ទទួលទាន​ចំណីអាហារ​អ្វី​ក៏បាន ។
គុណវិបត្តិ​របស់​ការ​បំបៅ​ដោះ​ដោយ​ទឹកដោះគោ​
១- ទឹកដោះគោ​ម្សៅ​មិន​អាច​មាន​ប្រព័ន្ធ​ការពារ ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ ហើយ​ប្រសិនបើ​ក្រុមគ្រួសារ​ប្រើប្រាស់​ឧបករណ៍​បំបៅ​នោះ មិន​បាន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​ទា​រកមាន​ជម្ងឺ ។​
២- ចំណាយលុយ​ច្រើន​លើ​ទឹកដោះគោ​ម្សៅ​
៣-​ធ្វើ​ឲ្យ​ក្មេង​មិន​ស្រួល​ពោះ ហើម​ពោះ តឹង​ពោះ រា​ក ជួន​លាមក​ក្តៀន​
៤- ទឹកដោះគោ​ម្សៅ​មិន​អាច​ជំនួស​ទឹកដោះ​ម្តាយ​បាន​មួយរយ​ភាគរយ​ទេ ។
ដំបូន្មាន​អ្នកជំនាញ​
មាតាបិតា​អាណាព្យាបាល​ទាំងអស់ គប្បី​ត្រូវ​បំបៅ​ដោះ​កូន​ដោយ ទឹកដោះ​ម្តាយ​ជានិច្ច យ៉ាងហោចណាស់​ក៏​មាន​រយៈពេល ៦ ខែ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្តាយ​នេះ លើសពី ៦​ខែ ទៅ ១២ ខែ​កាន់​ប្រសើរ ព្រោះ​វា​ជួយ​កាត់បន្ថយ​ជម្ងឺ​ផ្សេងៗ ដល់​កុមារ ឲ្យ​ជៀសផុត នូវ​ជម្ងឺ​រលាក​ផ្សេងៗ ។ ម្យ៉ាងទៀត ម្តាយ​ដែល​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ក៏​ទទួលបាន​នូវ​ផលប្រយោជន៍​ច្រើន​ផង​ដែរ គឺ​កាត់​បន្ថយ​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​លើស​គី​ឡូ និង​ជម្ងឺមហារីក​ផ្សេងៗ ផងដែរ ។ ដូច្នេះ ហើយ​មាតា​គ្រប់រូប​គួរ​ជ្រើសរើស​វី​ធី​បំបៅ​ដោះដោយ​ទឹកដោះ​ម្តាយ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=908:2011-01-28-03-04-39&catid=49:family-and-child&Itemid=78

​កង្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​កូនតូច​ស្លេកស្លាំង

កង្វះ ​ជាតិ​ដែក​ក្នុង​វ័យ​ទារក នឹង​ជះឥទ្ធិពល​ដល់​ការវិវឌ្ឍ​ន៍​ផែ្ន​ក​រាងកាយ ការប្រព្រឹត្តិ និង​ចិត្តគំនិត​របស់​កូន ថែមទាំង​ឈានទៅរក​ជំងឺ​ស្លេកស្លាំង​ទៀតផង ។ អ្នកជំនាញ​បាន​ណែនាំ​វិធី​ជួយ​ឲ្យ​កូន បានទទួល​ជាតិ​ដែក​ពី​អាហារ​បាន​គ្រប់គ្រាន់​ដូចខាងក្រោម ..... ។​
- មិនគួរ​បណ្ដោយ​ឲ្យ​កូនបៅ​ទឹកដោះគោ ក្នុង​បរិមាណ​ច្រើន​លើស​ភាពចាំបាច់​នោះទេ គួរ​ឲ្យ​កូនបៅ​ទឹកដោះគោ​ប្រមាណ ១៦-២៤ លេខ ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ។​
- ឲ្យ​កូន​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ដែក យ៉ាង​គ្រប់គ្រាន់​ដូចជា សាច់​ត្រី សាច់សត្វ សណ្ដែក និង​តៅហ៊ូ ។​
- ឲ្យ​កូន​មានឱកាស​ទទួលទាន​ចំណីអាហារ ដែល​បង្កើន​ជាតិ​ដែក ។​
- ឲ្យ​កូន​បានទទួល​ទាន​ធ​ញ្ញ​ហារ ដែលមាន​ការបង្កើន​ជាតិ​ដែក ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=949:2011-02-11-02-26-41&catid=49:family-and-child&Itemid=78

​វិធី​បំបៅ​ដោះ​ឲ្យ​កូន​ពេញចិត្ត

នៅពេល​កូនតូច​របស់​អ្នក មាន​អារម្មណ៍​ឃ្លាន​កូនតូច​នឹង​មួម៉ៅ​យំ​កិកកុក​រក​បៅ​ទឹកដោះ អ្នក​អាចជួយ​កូនតូច​ឲ្យ​បៅដោះ​ដោយ​ការពេញចិត្ត ដូចខាងក្រោម ៖
- ទ្រ​ក្បាល​របស់​កូន ឲ្យ​ចូលមក​កៀក​នឹង​ដោះ​របស់ខ្លួន និង​លើក​ដោះ​ឡើង​រង់ចាំ ។​
- ឲ្យ​ក្បាលដោះ ទៅ​ប៉ះ​បបូរមាត់​ក្រោម​របស់​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​បៀម​ក្បាលដោះ ។​
- បញ្ចូល​ក្បាលដោះ​ទៅក្នុង​មាត់​របស់​កូន នោះ​កូន​នឹង​ពេញចិត្ត​ចំពោះ​ការជួយ​របស់​អ្នក ដោយ​មិនត្រូវ​ទុក​ឲ្យ​កូន​ប្រើ​មាត់​រាវរក​ក្បាលដោះ​ម្តាយ​នោះទេ ។​
- លើក​ក្បាល​កូន​ឡើង​បន្តិច ដើម្បី​ឲ្យ​មាត់​របស់​កូន​ផ្អឹ​ម​ជាប់​នឹង​ក្បាលដោះ និង​បៀម​រហូតដល់​រង្វង់​ក្បាលដោះ ដើម្បី​ឲ្យ​កូន​ជញ្ជក់​យក​ទឹកដោះ​បានល្អ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=965:2011-02-14-02-48-32&catid=49:family-and-child&Itemid=78

៤ វិធី​សង្កេត​អាការ​កូនតូច​កំពុង​ឈឺ​

១. កើត​អាការ​ស្រងូតស្រងាត់ : ក្មេង​តូចៗ ត្រូវការ​ស្វែងយល់​ពីអ្វី​ថ្មីៗ ដែល​នៅ​ជុំវិញ​ខ្លួនគេ​ជា​ដរាប ធ្វើ​ឲ្យ​គេ​រហ័សរហួន​ស្រស់ថ្លា​ជានិច្ច ។ ប៉ុន្ដែ​បើ​ពេលណា​ដែល​កូនតូច​មិន​លេង មិន​ចាប់អារម្មណ៍​បរិស្ថាន​ជុំវិញខ្លួន គិតតែ​គេង​តែ​ម្យ៉ាង​នោះ អាចជា​សញ្ញា​ដំបូង​ប្រាប់ថា ប្រាកដ​ជាមាន​អ្វី​ខុស​ប្រក្រតី​កើតឡើង ចំពោះ​កូនតូច​របស់​អ្នក​មិន​ខាន ។​
២. ធុញ​អាហារ : បើ​កូនតូច​មិន​ព្រម​ដោះ​ថែមទាំង​ក្អែ ឬ​ក្អួត​ចេញមក អាច​កើត​ភាពខុសប្រក្រតី​ទាក់ទង​នឹង​ផ្លូវអាហារ​ដូចជា ហើម​ឆ្អល់ពោះ អាហារ​មិន​រលាយ បន្ទោបង់​លាមក​រាវ​ជា​ទឹក ។​
៣. អន្ទះអន្ទែង​ក្នុង​ចិត្ត : កូនតូច​មិន​ព្រម​គេង ហើយ​ស្រែកយំ​គ្រប់ពេល យំ​រហូត​សំឡេង​ប្លែក​ពីមុន មូលហេតុ​អាច​កើត​មកពី​ឈឺពោះ ដកដង្ហើម​មិន​ស្រួល​ដែល​ចាំបាច់​បំផុត ដើម្បី​រក​មូលហេតុ​រប​ស់អា​ការ​ទាំងនេះ ។​
៤. គ្រុនក្តៅ : សីតុណ្ហភាព​ធម្មតា​នៃ​រាងកាយ​របស់​ក្មេង គឺ​ប្រហែល ៣៦-៣៧,៥ អង្សា​សេ ហើយ​បើ​លើសពីនោះ​បង្ហាញថា ក្មេង​គ្រុនក្ដៅ​ដែល​តែងតែ​ធ្វើ​ឲ្យ​ក្មេង​ស្រងូតស្រងាត់ មិន​ព្រម​បៅដោះ ក្មេង​ខ្លះ​អាច​យំ រហូតដល់​អន្ទះអន្ទែង​ក្នុង​ចិត្ត ។ ដូច្នេះ​បើ​កូន​អ្នក​គ្រុនក្តៅ ចូរ​ប្រញាប់​ជួយ​ដោយ​ការ​ជូត​ខ្លួន​ដោយ​ទឹក​ឧណ្ហៗ ឬ​បើ​មិន​ប្រសើរឡើង​ទេ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ត្រួតពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=970:2011-02-15-03-55-41&catid=49:family-and-child&Itemid=78