
ចំពោះ ក្មេងតូចៗ ទោះបីជាមិនដឹងថា អ្នកម្តាយនិយាយពីរឿងអ្វី ប៉ុន្ដែពួកគេចូលចិត្ត នៅពេលដែលឪពុកម្ដាយនិយាយទៅរក ។ នៅពេលនោះ កូននឹងបានមើលភ្នែក ដែលប៉ប្រិចទៅមករបស់អ្នក សម្លឹងមើលបបូរមាត់បើកបិទ ដែលកូនៗនឹងរៀនធ្វើតាម ។ លើសពីនេះ កូនតូចនឹងបានរៀនស្គាល់សំឡេងម្ដាយឲ្យច្បាស់ និងមានការសប្បាយចិត្ត ពេលបាននៅជិតម្ដាយ ។
ដូច្នេះអ្នកគួរសម្លឹងមើលមុខកូន រួចនិយាយអំពីរឿងល្អៗ ប្រចាំថ្ងៃឲ្យកូនស្ដាប់ នោះគេនឹងមានការអភិវឌ្ឍន៍ខួរក្បាល និងសតិបញ្ញាដ៏ប្រសើរឡើង ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1004:2011-02-21-03-29-53&catid=49:family-and-child&Itemid=78