តាមការសិក្សាទៅលើកណ្ដុរពិសោធន៍ ៣ ក្រុម របស់សាកលវិទ្យាល័យកាល់ហ្គារី (University of Calgary) ប្រទេសកាណាដាដោយឲ្យកណ្តុរមួយក្រុម បានទទួលជាតិព្រីបៃអូទិក (Pre-biotic) បរិមាណច្រើនមួយក្រុមទៀត ទទួលជាតិប្រូតេអ៊ីនច្រើន និងក្រុមទី៣ ចុងក្រោយទទួលទានអាហារធម្មតា រហូតដល់ពួកវាមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជាតិស្ករក្នុងឈាមខ្ពស់ គេរកឃើញថា កណ្តុរដែលទទួលបានប្រូតេអ៊ីនក្នុងបរិមាណច្រើន មានទម្ងន់ខ្លួន និងជាតិខ្លាញ់កើតឡើងច្រើន បណ្ដាលឲ្យវាមានតម្រូវការអាហារមានថាមពល កាន់តែច្រើនជាងកណ្តុរក្រុមដទៃ ។
អ្នកជំនាញបានសរុបលទ្ធផលនៃការសិក្សាខាងលើថា ការទទួលទានជាតិប្រូតេអ៊ីន ក្នុងបរិមាណច្រើន ដែលមិនមានតុល្យភាព នឹងការទទួលទានអាហារផ្ដល់ថាមពល បណ្ដាលឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ទម្ងន់ខ្លួន អ័រម៉ូន និងហ្សែន ដែលពាក់ព័ន្ធនឹងយន្តការដុតបំផ្លាញគ្លុតកូស និងជាតិខ្លាញ់ក្នុងឈាម ។ ប៉ុន្ដែការទទួលទានអាហារដែលមានជាតិកាកសរសៃច្រើន អាចជួយបង្ការភាពខុសប្រក្រតីទាំងនេះបាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1010:2011-02-22-04-18-16&catid=49:family-and-child&Itemid=78