២. ធុញអាហារ : បើកូនតូចមិនព្រមដោះថែមទាំងក្អែ ឬក្អួតចេញមក អាចកើតភាពខុសប្រក្រតីទាក់ទងនឹងផ្លូវអាហារដូចជា ហើមឆ្អល់ពោះ អាហារមិនរលាយ បន្ទោបង់លាមករាវជាទឹក ។
៣. អន្ទះអន្ទែងក្នុងចិត្ត : កូនតូចមិនព្រមគេង ហើយស្រែកយំគ្រប់ពេល យំរហូតសំឡេងប្លែកពីមុន មូលហេតុអាចកើតមកពីឈឺពោះ ដកដង្ហើមមិនស្រួលដែលចាំបាច់បំផុត ដើម្បីរកមូលហេតុរបស់អាការទាំងនេះ ។
៤. គ្រុនក្តៅ : សីតុណ្ហភាពធម្មតានៃរាងកាយរបស់ក្មេង គឺប្រហែល ៣៦-៣៧,៥ អង្សាសេ ហើយបើលើសពីនោះបង្ហាញថា ក្មេងគ្រុនក្ដៅដែលតែងតែធ្វើឲ្យក្មេងស្រងូតស្រងាត់ មិនព្រមបៅដោះ ក្មេងខ្លះអាចយំ រហូតដល់អន្ទះអន្ទែងក្នុងចិត្ត ។ ដូច្នេះបើកូនអ្នកគ្រុនក្តៅ ចូរប្រញាប់ជួយដោយការជូតខ្លួនដោយទឹកឧណ្ហៗ ឬបើមិនប្រសើរឡើងទេ គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=970:2011-02-15-03-55-41&catid=49:family-and-child&Itemid=78