សម្រាប់ពេលវេលា ខែឆ្នាំនៃប្រភពកំណើតដើមនិយាយពីកៅអីនេះ និងបុគ្គលអ្នកច្នៃប្រឌិតបង្កើនវាឡើងនោះ គេពុំទាន់ឃើញមានការកត់ត្រាទុកជាប្រវត្តិណាមួយឲ្យបានច្បាស់លាស់ទេ តែអ្វីដែលគូសបញ្ជាក់នោះ គឺកៅអីនេះជាការសាយភាយវប្បធម៌មួយមកពីប្រទេសចិន ដែលគេនិយមប្រើវាអង្គុយទទួលទានអាហារជួបជុំគ្នា ។ ក៏ប៉ុន្ដែកាលពីដើមឡើយ កៅអីគ្មានបង្អែកនោះទេ ភាគច្រើនមានភិនភាគដូចជា កៅក្នុងខ្សែភាពយន្ដបុរាណចិននោះឯង ។
ក៏ប៉ុន្ដែរាប់រយឆ្នាំក្រោយមក ដោយភាពរីកចម្រើនខាងចំណេះដឹងរបស់មនុស្ស ទើបកៅអី ឬជើងម៉ា ក៏អភិវឌ្ឍន៍ពីកៅអីគ្មានបង្អែកទៅជាកៅអីមានបង្អែក ដែលផលិតពីលោហៈធាតុ ឬពីឈើប្រណិតៗ ព្រមទាំងមានការច្នៃរចនាម៉ូដគួរឲ្យទាក់ទាញទៀតផង ។ តែទោះជាយ៉ាងណាក្ដី ក៏នៅតាមតំបន់ដាច់ស្រយាលខ្លះមិនទាន់ មានការរីកចម្រើន ក៏គេនៅតែឃើញមានកៅអី ទម្រង់បុរាណដូចបានពោលមកខាងលើនេះ នៅតែប្រើប្រាស់នៅឡើយដែរ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=977:2011-02-16-03-42-27&catid=36:2010-06-18-07-24-41&Itemid=55