
តាមអ្នកវិទ្យាសាស្ត្រពេទ្យខាងគ្រឿងសម្អាង និងវត្ថុគ្រោះថ្នាក់បានឲ្យដឹងថា តាមការត្រួតពិនិត្យគ្រឿងសម្អាងក្នុងទីផ្សារ ទាំងផលិតនាំចូល និងផលិតក្នុងស្រុក ដូចជា ក្រែមលាបត្របកភ្នែក ចេលលាបភ្នែក ម៉ាស្ការ៉ា ខ្មៅដៃទឹកគូសរឹមភ្នែក និងផលិតផលលាងសម្អាតគ្រឿងសម្អាងជុំវិញភ្នែករួម ១០៨ តួយ៉ាង មាន ៧ គំរូ ដែលមានបាក់តេរីមេដំបែ និងមេរោគផ្សិត នៅលាយឡំ លើសពីកម្រិតមាត្រដ្ឋាន ដែលអាចធ្វើឲ្យស្បែកងាយឆ្លងមេរោគ កើតការរលាក ដែលអាចរហូតដល់ខ្វាក់ភ្នែកបាន ។
ដូចនេះ អ្នកប្រើប្រាស់គួរវៃឆ្លាតក្នុងការជ្រើសរើសគ្រឿងសម្អាង ដែលអាចទុកចិត្តបាន មើលពីអ្នកផលិត ថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់ឲ្យច្បាស់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=953:2011-02-11-03-21-54&catid=34:2010-06-18-06-48-24&Itemid=53