អាហារ​៧​ប្រភេទ ជួយ​រក្សា​ចង្កេះ​ឲ្យ​មូល​ស្អាត​


សូម​ណែនាំ អាហារ ៧ ប្រភេទ ដែលមាន​ជាតិ​សរសៃ​ច្រើន ហើយ​អ្នក​អាច​ទទួលទាន​តាមចិត្ត​ក៏​វា​នៅតែ​ជួយ​រក្សា​ចង្កេះ​អ្នក​ឲ្យ​នៅ​ មូល​ស្អាត​ព្រមទាំង​មាន​ប្រយោជន៍​ដល់​សុខភាព ។​
១-​ដំឡូងបារាំង : នៅក្នុង​ដំឡូងបារាំង​ស្រស់​ចំនួន ១០០​ក្រាម មាន​សារជាតិ​ខ្លាញ់​ប្រមាណ ០.២ ក្រាម ដោយ​វា​បង្កើតបាន​កាឡូរី​ស្មើនឹង ១​ភាគ​៣ បើ​ធៀប​នឹង​អង្ករ ដូច្នេះ​វា​ល្អ​សម្រាប់​សុខភាព ។ ក្រៅពីនេះ​ដំឡូងបារាំង​ក៏​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែលមាន​ប្រយោជន៍​ដល់​ ពោះវៀន ជួយ​រំលាយ​អាហារ និង បណ្តេញ​ជាតិពុល​ពី​រាងកាយ ។​
២-​ផ្លែ​ប៉ោម : ក្នុង​ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​រលាយ Pectin ពិសេស ដូច្នេះ​នៅពេល​ទទួលទាន​ផ្លែ​ប៉ោម អ្នក​គួរ​ហូប​ទឹក​បន្ថែម វា នឹងមាន​អារម្មណ៍​ថា​ឆ្អែត ។ ទន្ទឹមនឹងនេះ​ជាតិ​សរសៃ​ច្រើន​ដែលមាន​នៅក្នុង​ផ្លែ​ប៉ោម​ក៏​ជួយ​ឲ្យ​ពោះវៀន និង ក្រពះ​ធ្វើ​សកម្មភាព​បានល្អ​ដើម្បី​បញ្ចេញ​ជាតិពុល​ពី​រាងកាយ ។​
៣-​ ស្រូវ​សាលី : ស្រូវ​សាលី​មិន​ត្រឹមតែ​សម្បូរ​ជាតិ​សរសៃ​នោះទេ តែ​វា​ក៏មាន​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​កម្តៅ​ដែល​បញ្ចូល​ទៅក្នុង​រាងកាយ និង ហូប​តិច​ងាយ​ឆ្អែត ។ ក្រៅពីនេះ វា​ក៏​អាចជួយ​បន្ថយ​ពេលវេលា​នៃ​សារធាតុ​កាកសំណល់​នៅក្នុង​ពោះវៀនធំ ជួយ​ឲ្យ​ពោះវៀនធំ​មិនអាច​ស្រូបយក​ជាតិពុល​ក្នុងអំឡុងពេល​រំលាយ​អាហារ ។​
៤- ​ទំពាំង : ទំពាំង​មានគុណ​ប្រយោជន៍​ពីរ​យ៉ាង គឺ​សម្បូរ​ជាតិ​សរសៃ និង មាន​កម្តៅ​ទាប ហើយ​វា​ក៏​ជា​អាហារ​ដែល​អាចជួយ​ឲ្យ​ចង្កេះ​តូច​ស្អាត​ផងដែរ ។​
៥-​ផ្លែ​ទទឹម : ទទឹម​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការបញ្ចុះ​ទម្ងន់ ។ សម្បក​របស់​ផ្លែ​នេះ​មាន​ជាតិ​បំប៉ន​ច្រើន ដូច្នេះ​នៅពេល​ទទួលទាន អ្នក​មិនគួរ​ទទួលទាន អ្នក​មិនគួរ​ចោល​សម្បក​ឡើយ ។ បើ​អ្នក​គិតថា​សម្បក​របស់​វា​មាន​ជាតិ​ថ្នាំ អ្នក​អាច​ត្រាំ​វា​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​រយៈពេល ១០ នាទី ក្រោយមក​លាង​វា​ឲ្យ​ស្អាត​ដោយ​ទឹក​ហូរ ។​
៦-​ភ្លៅកង្កែប : ភ្លៅកង្កែប​មិន​ត្រឹម​តែមាន​ជាតិ​ទឹក និង ជាតិ​សរសៃ​ច្រើន​ប៉ុណ្ណោះ​ទេវា​ក៏មាន​សារជាតិ​មួយ​ប្រភេទ​ដែល​ជួយ​ជំរុញ​ឲ្យ ​ដំណើរការ​រលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ប្រព្រឹត្តទៅ​បានល្អ ។ ដូច្នេះ​ភ្លៅកង្កែប​ត្រូវបាន​គេ​មើលឃើញថា ជា​ប្រភេទ​បន្លែ​ជួយ​សម្រក​ទម្ងន់ ។​
៧-​ផ្សិត Lentinula edoles : ផ្សិត​ប្រភេទ​នេះ មិន​ត្រឹម​តែមាន​សារជាតិ​សរសៃ​ច្រើន​សម្បូរបែប​ប៉ុណ្ណោះ វា​ក៏មាន​ជាតិ​ស័ង្កសី​ជួយ​បង្កើន​កម្លាំង​ទប់​ទល់នឹង​មេរោគ​ផងដែរ ។ ផ្សិត​នេះ​គឺជា​អាហារ​ដ៏​ល្អ​ចំពោះ​សុខភាព ។


Source:http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1090:04-04-2011&catid=34:2010-06-18-06-48-24&Itemid=53

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post