១. បរិភោគបន្លែ : អាហារកូរ៉េប្រភេទដូចជា Bibimbap (បាយញាំកូរ៉េ) Onmyeon (គុយទាវសាច់) មានលាយបន្លែចម្រុះផ្សេងៗជាច្រើន ។ ក្រៅពីនេះអាហារ Bulgogi (សាច់គោប្រឡាក់អាំង) ក៏មានបន្លែផ្សំច្រើនដែរ ។ អាហារទាំងនេះសម្បូរទៅដោយអាហារមានកាកសរសៃ និងមានកាឡូរីទាប ។
២. បរិភោគអាហារមានគ្រឿងទេស : អាហារកូរ៉េមានគ្រឿងច្រើន ដោយក្នុងនោះមានគ្រឿងទេស និងម្ទេសផ្សេងៗដែលសារជាតិទាំងនេះជួយបញ្ចុះទម្ងន់ ព្រោះគ្រឿងទេសជួយជំរុញការដុតបំផ្លាញបានយ៉ាងឆាប់រហ័ស ។
៣. អាហារបួស : អាហារបួសកូរ៉េល្បីឈ្មោះ ដោយភាគច្រើនគេតែងយកស្ពៃក្តោបជ្រក់ ឬស្ពៃក្តោបស្រស់លាយផ្សំជាមួយខ្ញី ម្ទេសម៉ដ្ឋ និងខ្ទឹមស ។ ទោះបីជាវាមានបន្លែចម្រុះ ប៉ុន្តែការយកមកបរិភោគមានរសជាតិឆ្ងាញ់ពិសាគួរសម ។ ក្រៅពីនេះគេជឿជាក់ទៀតថា អាហារបួសកូរ៉េនៅមានកាកសរសៃច្រើនណាស់ ដែលផ្តល់ផលល្អចំពោះប្រព័ន្ធ រំលាយអាហារពិសេសនៅពេលបន្ទោរបង់ មានភាពងាយស្រួលទៀតផង ។
៤. យិស៊ិនកូរ៉េ : ជាច្រើនទសវត្សរ៍មកហើយដែលជនជាតិកូរ៉េអះអាងថា មើមយិនស៊ិនមានគុណសម្បត្តិច្រើនយ៉ាង ក្នុងនោះរួមមានទាំងការបញ្ចុះទម្ងន់ផងដែរ ។ ក្រុមអ្នកជំនាញកូរ៉េសុទ្ធតែអះអាងថា យិនស៊ិនអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ដែលអាចជួយឲ្យយើងមិនចង់បរិភោគជាតិស្ករ ធ្វើឲ្យមិនឆាប់ឡើងទម្ងន់ ។
៥. បរិភោគអាហារយឺតៗ : តាមធម្មតាការបរិភោគអាហារកូរ៉េច្រើនតែរួមផ្សំច្រើនមុខ ទើបការបរិភោគមានលក្ខណៈយឺត ។ ជនជាតិកូរ៉េភាគច្រើនដែលត្រូវការបញ្ចុះទម្ងន់ គេច្រើនអនុវត្តបរិភោគអាហារយឺតៗ ព្រោះក្រៅពីបរិភោគបានតិចហើយ នៅជួយឲ្យរាងកាយបំផ្លាញថាមពលបានល្អដែលជួយមិនឲ្យឡើងទម្ងន់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=974:2011-02-16-03-14-03&catid=34:2010-06-18-06-48-24&Itemid=53