​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ការពារ​មហារីក​ស្បែក

ការប្រើ ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ដើម្បី​ការពារ​មហារីក​ស្បែក គឺជា​រឿង​ធម្មតា ដែល​គេ​បានដឹង​ជាទូទៅ​ហើយ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ នៅមាន​ការវិភាគ​វែកញែក​គ្នា អំពី​ប្រសិទ្ធភាព​នៃ​ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ និង​ការពារ​មហារីក​ប្រជ្រុយ​នៅឡើយ ។
ហេតុនេះ ទើប​អ្នកស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ គ្លី​ន​ស៍ឡែ​ន​ដ៍ (The Queensland Institute of Medical Research) ប្រទេស​អូស្ត្រាលី ធ្វើការ​សិក្សា​ទៅលើ​អ្នករស់នៅ​ក្នុង​រដ្ឋ​គ្វី​ន​ស៍ឡែ​ន​ដ៍ ចំនួន ១.៦២១ នាក់ ដោយ​ចំនួន​ពាក់កណ្តាល ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ រៀងរាល់ថ្ងៃ និង​ពាក់កណ្តាល​ទៀត ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ តាម​ធម្មតា ដែល​ខ្លួន​ធ្លាប់ប្រើ ។ រយៈពេល ១៥ ឆ្នាំ​ក្រោយមក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ចំនួន​អ្នក​កើត​ជំងឺមហារីក​ប្រជ្រុយ ពី​ក្រុម​អ្នក​ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ តាម​ធម្មតា មាន​ច្រើនជាង​អ្នក​ដែល​ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ​រាល់ថ្ងៃ​ ខ្ពស់ ដល់​ទៅ ២ ដង ។ អាស្រ័យហេតុនេះ ទើប​អ្នកស្រាវជ្រាវ​ធ្វើការ​សន្និដ្ឋានថា ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​រាល់ថ្ងៃ នឹង​ជួយ​ការពារ​ជំងឺមហារីក​ប្រជ្រុយ​បាន ។
ក្រៅពីនេះ អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ នឹង​អាចជួយ​បង្ការ​ជំងឺមហារីក​ស្បែ​កបាន ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត គួរប្រើ​ឲ្យ​បាន​ពេញ​មួយថ្ងៃ និង​រាល់ថ្ងៃ​ផង ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=962:2011-02-14-02-33-30&catid=34:2010-06-18-06-48-24&Itemid=53

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post