១- ផ្តើមដោយការសំអាតស្បែកមុខឲ្យបានស្អាត បន្ទាប់មកបំពេញសំណើមដោយប្រើម៉យជឺរ៉ៃសឺ និងការពារមួយជាន់ទៀតដោយប្រើឡេការពារកម្តៅថ្ងៃ ។
២- សម្រួលស្ថានភាពស្បែកមុខឲ្យរាបរលោង ដោយការប្រើម្សៅទ្រនាប់ស្តើងៗ ឲ្យសព្វពេញផ្ទៃមុខ បន្ទាប់មកទើបប្រើម្សៅម៉ដ្ឋតាមក្រោយ ។
៣- ប្រើជក់គូចិញ្ចឹម និងលាបឲ្យឆេដូពណ៌កូឡាបដេញតាមទម្រង់ចិញ្ចើមស្តើងៗ រហូតមើលឃើញថា ចិញ្ចើមលេចចេញជារាងរៅត្រដែត ។
៤- ចាប់ផ្តើមបន្ថែមសម្រស់ឲ្យត្របកភ្នែក ដោយចាប់ផ្តើមពីពណ៌រាងស្រស់បន្តិចលាបឲ្យសព្វត្រង់ផ្នត់ ត្របកភ្នែក ។ បន្ទាប់មកពណ៌ចាស់បន្តិចលាបដេញតាមបរិវេណដោយត្របកភ្នែក និងជ្រុងកន្ទុយភ្នែក ដើម្បីឲ្យត្របកភ្នែកលេចធ្លោ ។ ចុងក្រោយគេប្រើពណ៌ភ្លឺបំផុត លាបនៅត្រង់ដើមភ្នែក និងគល់ចិញ្ចើមដើម្បីជួយលើកពន្លឺនៅត្រង់រង្វង់ភ្នែក ។
៥- លាបអាយលឺណឺរ ពណ៌ខ្មៅនៅត្រង់បរិវេណត្របកភ្នែកទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម ដើម្បីជួយបន្ថែមភាបលេចធ្លោដល់រង្វង់ភ្នែកទាំង ២ ដួង ឲ្យកាន់តែមានមន្តស្នេហ៍គួរឲ្យទាក់ទាញថែមទៀត ។
៦- ពត់រោមភ្នែកឲ្យពើង-ង បន្ទាប់មកប្រើម៉ាស្ការ៉ា សង្កត់ទាំងរោមភ្នែកផ្នែកខាងលើ និងផ្នែកខាងក្រោមប្រមាណ២-៣លើក ។
៧- សាកល្បងប្រើ ប្លាស់អន ដែលមានលាយពន្លឺគជ់ខ្យងផាត់ថើៗនៅត្រង់បរិវេណថ្ពាល់ថ្ងាស ច្រមុះ និងចង្កាដោយប្រើជក់កាន់តែធំកាន់តែល្អ ព្រោះវាជួយធ្វើឲ្យស្បែកមុខរបស់អ្នកមានពណ៌ក្រហមព្រឿងៗ បែបធម្មជាតិ ។
៨- ប្រសិនបើអ្នកជ្រើសរើសតុបតែងត្របកភ្នែកដោយពណ៌ចាស់ៗ ដូចជា Smoky Eyes ណែនាំឲ្យលាបនៅបបូរមាត់ដោយក្រែមពណ៌ស៊ីជម្ពូខ្ចី ឬពណ៌ធម្មជាតិ ឬបើចង់ឲ្យសិចស៊ីដល់កម្រិតគួរលាបក្រែមពណ៌ក្រហមតែម្តងក៏បាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1026:2011-02-24-03-12-28&catid=34:2010-06-18-06-48-24&Itemid=53