​ថែ​ស្បែក​បំបាត់​ភាព​ជ្រីវជ្រួញ

ស្ត្រី ​ភាគច្រើន​ប្រហែលជា​បានដឹង​ច្បាស់​រួចមកហើយ​ថា ទាំង​ទឹកដោះគោ​ជូរ និង​ទឹកឃ្មុំ​មិនមែន​គ្រាន់តែ​ជា​អាហារ ដែល​យើង​នាំយកមក​ទទួលទាន​ប៉ុណ្ណោះ​ទេ ។ នៅក្នុង​ទឹកដោះគោ​ជូរ និង​ទឹកឃ្មុំ​អាច​សម្បូរ​ទៅដោយ​វិ​តា​មីន និង​ធាតុ​រ៉ែ​ជាច្រើន​សន្ធឹកសន្ធាប់ ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ទាំង​ជាតិ អង់​ទី​អុក​ស៊ី​ឌែ​ន វីតាមីន​B អាស៊ីដ អា​មី​ណូ ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព និង​ជួយ​ពន្យារ​ការចុះ​ខ្សោយ​នៃ​កោសិកា​របស់​យើង​បាន ហើយ​អាច​នាំយក​គុណប្រយោជន៍​ទាំងអស់នេះ មក​ប្រើ​ក្នុងការ​បំប៉ន​ស្បែក​មុខ​បាន ។ ក្នុងនោះ​មាន​ចាប់តាំងពី​ការសម្អាត​ស្បែក​បង្ហាប់​រន្ធ​រោម បំប៉ន​ស្បែក​ឲ្យ​មាន​សំណើម និង​ការពារ​ការកើត​ស្នាម​ជ្រីវជ្រួញ ។
វិធី​នេះ​មិន​ពិបាក​ទាល់តែសោះ ដោយ​គ្រាន់តែ​ប្រើ​ទឹកដោះគោ​ជូរ​មួយ​ពែង​ផ្សំ​ជាមួយនឹង ទឹកឃ្មុំ​សុទ្ធ ២ ស្លាបព្រា​កាហ្វេ ។ សម្រាប់​មនុស្ស​ដែលមាន​ស្បែក​ខ្លាញ់ គួរ​បន្ថែម​ក្រូចឆ្មារ​ចូល​បន្តិច ដើម្បី​ជួយ​ផ្តិត​យកជាតិ​ខ្លាញ់​ដែល​លើស​ផ្សំ​ឲ្យ​ចូលគ្នា​បានល្អ រួច​នាំមក​បិទ​បំពោក​ឲ្យ​ពេញ​ផ្ទៃមុខ និង​ដើម​-​ក ។ លើកលែងតែ​បរិវេណ​ជុំវិញ​ត្របក់ភ្នែក ទុកចោល​រយៈពេល ១៥​នាទី រួច​លាង​ចេញ​ដោយ​ទឹកស្អាត​បន្ទាប់​ជូត​ផ្តិត​ឲ្យ​ស្ងួត ។ គួរ​អនុវត្តន៍​បែបនេះ ១ សប្តាហ៍ ១-២ ដង ។
រូបមន្ត​នេះ ក្រៅពី​ជួយ​សម្អាត​ស្បែ​កមុខ ហើយ​អាស៊ី​ឡេ​ក​ទិ​ក​នៅក្នុង​ទឹកដោះគោ​ជូ​ក៏​អាចជួយ​បំប៉ន​ស្បែក​ឲ្យ​ទន់​ ស្អាត ។ ចំណែក​ទឹកឃ្មុំ​វា​ជួយ​បង្កើន​ភាព​សំណើម​ដល់​ស្បែក ធ្វើ​ឲ្យ​ស្បែក​បាន​ស្រស់​ក្មេង​ជាង​វ័យ​មិន​ចាស់​ជ្រីវជ្រួញ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1036:2011-02-25-03-19-01&catid=34:2010-06-18-06-48-24&Itemid=53

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post