ព្យាបាល​រោគ​អង្គែ​ក្បាល​ដោយ​វត្ថុ​ធម្មជាតិ​

១- ​ក្រូចឆ្មារ : ប្រើ​ស៊ុត​ពណ៌​ក្រហម​វាយ​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ក្បាល​ឲ្យ​សព្វ ទុកចោល​មួយស្របក់ បន្ទាប់មក​លាង​ចេញ​ឲ្យ​ស្អាត ។ ប្រើ​ទឹកក្រូច​ឆ្មារ​ប្រមាណ​មួយ​ស្លាបព្រា​កាហ្វេ​បាយ​លាយ​ជាមួយ​ទឹក​ធម្មតា ​មួយ​កូនចាន​ចង្កឹះ​យកមក​កក់សក់​ដើម្បី​លាងជម្រះ​សារជាតិ​ដែល​នៅពេល​សេសសល់​ បង្ក​ឲ្យ​កើតរោគ​អង្កែ​ក្បាល ។​
២-​ក្រូចសើច : ប្រើ​សាប៊ូកក់សក់​ប្រភេទ​ខ្សោយ កក់​សម្អាត​សក់​ជាមុនសិន បន្ទាប់មក​ប្រើ​ក្រូចសើច​ប្រមាណ ១-២​ផ្លែ​ស្ងោរ​ក្នុង​ទឹក​ចំណុះ​ប្រហែល​៣-៥​កែវ​ដាំ​ឲ្យ​ពុះ និង​ទុក​ឲ្យ​ក្តៅ​ឧណ្ហៗ​ទើប​ឈ្លី​បំបែក​ផ្លែក្រូច​ជាមួយ និង​ទឹក​ស្ងោរ​នោះ ។ បន្ទាប់មក​ត្រង​យក​ទឹក​ដែល​ចម្រាញ់​បានមក​លាប​លើស​ក់​ក្បាល ឈ្លី​ឲ្យ​ជោក​ទុកចោល​ពី​៥-១០​នាទី ទើប​លាងជម្រះ​ចេញ ។ គួរ​ធ្វើបែបនេះ​ក្នុង​មួយ​សប្តាហ៍ ៣ ដង ។​
៣-​ប្រទាល​កន្ទុយក្រពើ : ចិត​សម្បក​ខាងក្រៅ​ចេញ​ឲ្យ​ស្អាត​យកតែ​សាច់​ដូច​ចាហួយ​នៅ​ខាងក្នុង​ប្រមាណ​ ជាមួយ​ចានចង្កឹះ​មក​កិន ឬ ឈ្លី​វា​ឲ្យ​បែក​ល្អ ទើប​យកមក​លាប​ផ្អាប់​លើ​សក់​ក្បាល​ទុកចោល​រយៈពេល ៣០ នាទី​ទើប​លាង​សម្អាត​ចេញ ។​
៤-​ទឹក​លាង​អង្ករ : រក្សាទុក​ទឹក​លាង​អង្ករ​ចោល​ឲ្យ​រង​កករ ទើប​ច្រោះ​យក​ទឹកថ្លា​ខាងលើ ប្រើ​លាង​ឈ្លី​លើ​សរសៃសក់​ក្រោយពេល​កក់សក់​រួច ហើយ​ទុកចោល​រយៈពេល ១៥ នាទី ទើប​លាងជម្រះ​ចេញ នឹងធ្វើ​ឲ្យ​សរសៃសក់​រលោង​ហើយ​គ្មាន​អង្កែ​ទៀតផង ។​
៥- ​ស្លឹកគ្រៃ : ប្រើ​ស្លឹកគ្រៃ​ចំនួន ៣ ដើម ដំ​ឲ្យ​បែក ត្រាំ​ចោល​នៅក្នុង​ទឹក​មួយ​លីត្រ ប្រមាណ ១០​នាទី ទើប​ចាប់ផ្តើម​ប្រើ​ដៃ​ច្របាច់​ឈ្លី​ឲ្យ​ស្លឹកគ្រៃ​ចេញ​ជាតិ ។ បន្ទាប់មក​ប្រើ​ទឹក​នោះមក​លាប​លើ​សក់​ចោល​ប្រមាណ ១០ នាទី​ទើប​ប្រើ​ទឹក​លេង​សម្អាត​តាម​ក្រោយ ។ វិធី​នេះ​ណែន​នាំ​ឲ្យ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ទើប​ឃើញ​លទ្ធផល ។​


Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1094:05-04-2011&catid=34:2010-06-18-06-48-24&Itemid=53

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post