- ផ្កាឡៃហ៊ាង ក្ដិចពីចង្អោម ៤ ចានចង្កឹះ
- សាច់បង្គាស្រុសឆ្អិន ៣០០ ក្រាម
- ខ្ទឹមស ហាន់ជាចំណិតស្ដើង ៥ កំពឹស
- ម្ទេសដៃនាងហាន់ ៦-៨ គ្រាប់
- ដូងលីង ២ ស្លាបព្រាបាយ
- ទឹកម្ទេស ២ ស្លាបព្រាបាយ
- សណ្ដែកដីលីង ១ ស្លាបព្រាបាយ
- ទឹកស្អាត ៤ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ៤ ស្លាបព្រាបាយ
- ស្ករត្នោត ៣ ស្លាបព្រាបាយ
៙ វិធីធ្វើ
១. ស្រុសផ្កាឡៃហ៊ាង កូរស្ករត្នោតជាមួយទឹកត្រី និងទឹកក្រូចឆ្មារឲ្យចូលគ្នា រួចបន្ថែមទឹកម្ទេសចូល កូរឲ្យចូលគ្នាសព្វ ភ្លក្សរសជាតិតាមចំណូលចិត្ត ។
២. យកផ្កាឡៃហ៊ាង ច្របល់ជាមួយបង្គាស្រុស ម្ទេស សណ្ដែកដី ដូងលីង និងខ្ទឹមក្រហមជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=892:2011-01-25-03-01-37&catid=37:how-to-cook-food&Itemid=56