-បង្គាធុនល្មម ៤០០ ក្រាម
-មីសួ ៤០ ក្រាម
-ម្ទេសបូកគោ ២ ផ្លែ
-ប៉េងប៉ោះទុំ ៨០ ក្រាម
-ម្នាស់១ បន្ទះ
-ខ្ទឹមបារាំង(ហាន់ល្អិតៗ)២ ស្លាបព្រាបាយ
-ខ្ទឹមស ១ស្លាបព្រាកាហ្វេ
-ខ្ទឹមក្រហមចិញ្ច្រំ ១ស្លាបព្រាកាហ្វេ
៙គ្រឿងផ្សំរសជាតិ:
-ទឹកប៉េងប៉ោះខាប់ ២ ស្លាបព្រាបាយ
-ទឹកខ្មេះកន្លះស្លាបព្រាកាហ្វេ
-ស្ករកន្លះកន្លះស្លាបព្រាកាហ្វេ
-អំបិលកន្លះស្លាបព្រាកាហ្វេ
-ខ្ទឹមសចិញ្ច្រំកន្លះស្លាបព្រាកាហ្វេ
-ទឹក ៥ កែវ ។
៙គ្រឿងទឹកខាប់
-ម្សៅឆាៗស្លាបព្រាបកាហ្វេ
-ទឹកស៊ីអីវកន្លះកាហ្វេ
-ទឹក ៣ស្លាបព្រាបាយ ។
៙វិធីធ្វើ
១-ដាក់ត្រាំមីសួឲ្យទន់ ពុះម្ទេសបូកគោយកគ្រាប់ចេញ និងហាន់ជាដុំំៗហាន់ម្នាស់ និង ប៉េងប៉ោះជាដុំតូចៗ។
២-កាត់ព្រុយបង្គា និងឆូតយកអាចម៍ចេញ លាងទឹកឲ្យស្អាត និងដាក់បំពងទាំងសម្បក ហើយស្រង់ចេញទុកប្រើការ ។
៣- ដាក់ខ្លាញ់ ៣ ស្លាបព្រាបាយចូលក្នុងឆ្នាំងដី ចាក់ខ្ទឹមទាំងបីមុខចូលបំពង ។ បន្ទាប់មកដាក់ប៉េងប៉ោះ ម្នាស់ ម្ទេសបូកគោ មីសួចូសឆាត្រឡប់ចុះឡើង ទើបដាក់តម្រៀបបង្គាបំពងពីលើ រួចហើយចាក់គ្រឿងផ្សំរសជាតិចូល និងគ្របគម្របឆ្នាំងរម្ងាស់ទាល់តែពុះ ។ ចុងក្រោយចាក់គ្រឿងទឹកខាប់ចូល ហើយរម្ងាស់បន្តិចទៀតទើបដួសដាក់ចានទុកជាការសស្រេច ។
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1084:02-04-2011&catid=37:how-to-cook-food&Itemid=56