​ឆា​សាច់គោ​ជាមួយ​ស្នៀតពោត​


៙​គ្រឿងផ្សំ :
-​ស្នៀតពោត​ខ្ចី ៨០ ក្រាម​
-​សាច់គោ (​សាច់​ចំឡក​) ១៦០ ក្រាម​
-​ដើម​ឃិនឆាយ​បារាំង​បន្តិចបន្តួច​
-​ការ៉ុត ៣ បន្ទះ​
-​ទំពាំង​ខ្ចី​កន្លះ​មើម​
-​គ្រាប់​ផ្លែឈើ​ហា​វៃ ២ សា្ល​ប​ព្រា​បាយ
-​មើម​ខ្ទឹមក្រហម ២ កំពឹស​
៙​គ្រឿង​សម្រាប់​ប្រឡាក់សាច់ :
-​ស្ករ ១ ស្លាបព្រា​កា​ហេ្វ​
-​អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
-​ប្រេងខ្យង កន្លះ​ស្លាបព្រា​កាហ្វេ​
-​ម្សៅ​ឆា កន្លះ​ស្លាបព្រា​កាហ្វេ​
-​ប្រេងល្ង​បន្តិចបន្តួច​
៙​វិធី​ធ្វើ :
១-​ហាន់សាច់​គោ​ជា​បន្ទះ​ក្រាស់​ល្មម ដាក់​ត្រប​ល់​ចូលក្នុង​គ្រឿង​សម្រាប់​ប្រឡាក់សាច់​ដោយ​ផ្អាប់​ទុក​មួយ​សន្ទះ ។​
២- ​ស្នៀង​ពោត ដើម​ឃិនឆាយ និង​លាង​ទំពាំង​ឲ្យ​ស្អាត រួចហើយ​ហាន់​ជា​ចម្រៀក​វែង (​ប្រហែល ៣ មិល្លីម៉ែត្រ​)​បកសម្បក​ខ្ទឹម ក្រហម​ចេញ និង ហាន់​ជា​បន្ទះ​ស្តើងៗ ។​
៣-​ដាក់​ខ្លាញ់ ២ វែក​ចូលក្នុង​ខ្ទះ រួចហើយ​ចាក់​សាច់គោ​ចូល​ឆា​ត្រឡប់​ចុះឡើង​មួយស្របក់  ទើប​ដួស​ទុក​ប្រើការ ។ ក្នុង​ខ្ទះ​ដដែល​ចាក់​ខ្ទឹមក្រហម​ចូល​បំពង បន្ទាប់​មកចាក់​ស្នៀតពោត ដើម​ឃិនឆាយ និង ការ៉ុត​ចូល ឆា​មួយសន្ទុះ ទើ​មចាក់​គ្រាប់​ផ្លែ​ហា​វៃ និង សាច់គោ​ចូល​ឆា ហើយ​ជា​ចុងក្រោយ​ចាក់​គ្រឿង​ទឹក​ខាប់​ចូល និង រម្ងាស់​ឲ្យ​ពុះ ហើយ​ដួស​ដាក់​ចាន ទុក​ជាការ​ស្រេច ។


 Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1083:2011-04-02-02-37-11&catid=37:how-to-cook-food&Itemid=56

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post