អ្នកស្រាវជ្រាវបានអះអាងថា បបូរមាត់ក្រោមមានភាពលេចធ្លោ និងជាទីទាក់ទាញចំណាប់អារម្មណ៍ពីភេទផ្ទុយ និងបើសិនជាវែកញែកឲ្យច្បាស់ថា អ្នកណាអាយុប៉ុន្មាន ដោយពិចារណាតាមរយៈបបូរមាត់ គឺពិបាកនឹងវែកញែកបានណាស់ ។
ការសិក្សាលើកនេះ ក្រុមការងារបានធ្វើការសិក្សាទៅលើផ្ទៃមុខ ចំនួន ១០២ គូ នៃស្ត្រីភ្លោះជនជាតិដាណឺម៉ាក អាយុចន្លោះពី ៥៨-៨១ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេស ចំនួន១៦២នាក់ ដែលមានអាយុពី៤៥-៧៥ឆ្នាំ គេរកឃើញថា ស្នាមជ្រីវជ្រួញការត្រូវបំផ្លាញដោយកម្តៅថ្ងៃ និងស្នាមអុជៗខ្មៅ សុទ្ធតែបានទទួលឥទ្ធិពលពីហ្សែន និងបរិស្ថានជុំវិញ ក្នុងបរិមាណស្មើៗគ្នា ប៉ុន្តែ ការវិវឌ្ឍន៍នៃសក់ស្តើង សក់ស្កូវ និងស្នាមជ្រួញនៃបបូរមាត់សុទ្ធតែកើតចេញពីហ្សែនទាំងអស់ ៕
Source: http://knowledge.cen.com.kh