១- ស្លឹកម្លូ
មូរស្លឹកម្លូមួយសន្លឹកឲ្យដូចជាបារី រួចញីចុងម្ខាងឲ្យបែក ហើយស៊កចុងដែលញីនោះចូលទៅក្នុងរន្ធច្រមុះ ដែលកំពុងហូរឈាម ទុកចោលមិនយូរប៉ុន្មានជាតិថ្នាំពីស្លឹកម្លូ ដែលមានប្រសិទ្ធភាពក្នុងការឃាត់ឈាម និងផ្សះរបួសនឹងធ្វើឲ្យឈាមឈប់ហូរ ។
២- មើមឆៃថាវ
មើមឆៃថាវដែលនៅក្នុងទូទឹកកកប្រើជាថ្នាំឃាត់ឈាមបាន ដោយគ្រាន់តែយកវាមកលាងទឹកឲ្យស្អាត រួចបុកឲ្យម៉ដ្ឋ ពូតយកទឹកមកបន្តក់ចូលទៅក្នុងរន្ធច្រមុះប្រមាណ ១-២ តំណក់ ។ ប្រសិទ្ធភាពក្នុងការផ្សះដំបៅរបស់មើមឆៃថាវនឹងធ្វើឲ្យសរសៃឈាម ដែលប្រេះផ្សះភ្ជិតបានយ៉ាងឆាប់រហ័ស ។
៣- ទឹកក្រូចឆ្មារ
ច្របាច់ទឹកក្រូចឆ្មារកន្លះកែវលាយជាមួយទឹកក្តៅឧណ្ហៗ ១កែវ ដាក់អំបិលចូលកន្លះស្លាបព្រាកាហ្វេ ស្ករ ១ ស្លាបព្រាបាយ រួចឆុងផឹកមុនអាហារមួយថ្ងៃមួយកែវ ។ ពេលនោះវីតាមីន C នឹងជួយឲ្យសរសៃឈាមរបស់អ្នករឹងមាំ ការពាររោគឈាមចេញតាមជើងធ្មេញ រោគរាក់ស៊ីធ្មេញ និង អាការឈាមច្រមុះ ។
៤- ស្លឹកត្របែក
គ្រាន់តែយកស្លឹកត្របែក ៣-៤ សន្លឹកមកលាងទឹកឲ្យស្អាតដាំជាមួយទឹក ១ លីត្រឲ្យពុះ រួចត្រងយកតែទឹកមកផឹកមុនអាហារព្រឹក-ល្ងាចឲ្យបានជាប្រចាំ រាល់ថ្ងៃ ពេលនោះសរសៃឈាមរបស់អ្នកនឹងរឹងមាំ មិនមានអាការឈាមច្រមុះតទៅទៀត ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1065:2011-03-02-01-53-43&catid=51:2010-12-10-02-41-42&Itemid=79