២. សម្រួលចង្វាក់បេះដូង : អំបិល មានប្រសិទ្ធិភាពខ្លាំងណាស់ ក្នុងការសម្រួលជីពចរឲ្យនៅប្រក្រតី ។ អ្នកគ្រាន់តែពិសាទឹក ១-២ កែវ រោយអំបិលបន្ដិច នឹងជួយកាត់បន្ថយអាការបេះដូងលោតញាប់ បានយ៉ាងឆាប់រហ័ស ហើយនៅក្នុងរយៈពេលវែង អាចជួយកាត់បន្ថយសម្ពាធឈាម តែត្រូវពិសាទឹកឲ្យបានច្រើន ដើម្បីលាងជម្រះអំបិលដែលលើសចេញផងដែរ ។
៣. ជាថ្នាំប្រឆាំងនឹង Histamine : កាតបន្ថយអាការហឺត ដោយការពិសាទឹក ១-២កែវ និងលាបអំបិលលើអណ្ដាត ជំនួសឲ្យថ្នាំបាញ់ (ជួយឲ្យគេងលក់ស្រួល) ។ ក្រៅពីនេះ នៅជួយកាត់បន្ថយអាការក្អកស្ងួត ធ្វើឲ្យប្រព័ន្ធដកដង្ហើមគ្មានសំបោរ ជាពិសេសចំពោះអ្នកដែលកើតជំងឺហឺត ឬថង់ខ្យល់ប៉ោង អំបិល ក៏មានគុណប្រយោជន៍ជាថ្នាំសម្លាប់មេរោគបានទៀតផង ។
៤. អំបិលជួយបំបាត់ភាពតានតឹង : អំបិល ជួយរក្សាកម្រិតសារធាតុ បញ្ជូនឆ្លងកាត់ប្រសាទ នៅក្នុងខួរក្បាល ដែលជាថ្នាំប្រឆាំងនឹងជំងឺសោកសៅតាមធម្មជាតិ ដូចជា សារធាតុសេរ៉ូថូនីន, មេឡាថូនីន និងទ្រីពតាមីន ។
៥. កាត់បន្ថយជាតិអាស៊ីតនៅក្នុងរាងកាយ : អំបិលសំខាន់ណាស់ ចំពោះការនាំយកអាស៊ីតដែលលើស ចេញពីកោសិកាជាពិសេសកោសិកាខួរក្បាល ។ បើគ្មានអំបិលទេ អាចនឹងធ្វើឲ្យកើតជំងឺវង្វេងវង្វាន់ ហើយរាងកាយនឹងមានអាស៊ីដច្រើនឡើង ព្រោះតម្រងនោមមិនអាចច្រោះអំបិល ដែលលើសចេញមកតាមទឹកនោមបាន ។
បើបរិភោគអំបិលតិចពេក អាចធ្វើឲ្យសាច់ដុំកន្ត្រាក់ជីពចរលោតខុសចង្វាក់ ដល់ថ្នាក់បាត់បង់ជីវិតបាន ។ ប៉ុន្ដែការបរិភោគអំបិលច្រើនពេក អាចធ្វើឲ្យលើសឈាម (បរិមាណអំបិលដែលគួរទទួលទាន គឺ ៤០០-១.៤៧០ មិល្លីក្រាម ក្នុងមួយថ្ងៃ) ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1045:2011-02-26-02-49-46&catid=51:2010-12-10-02-41-42&Itemid=79