- ពេលយើងគ្រុន ស្លឹកជីរអង្កាមស្រស់ៗ នឹងជួយឲ្យធូរស្បើយ ជួយបញ្ចេញញើស បំបាត់ផ្ដាសាយ បំបាត់ហើមពោះ ឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ក្នុងក្រពះទៀតផង ។
- ចំពោះអ្នកដែលកំពុងតែមានបញ្ហាក្លិនមាត់ សូមសាកល្បងអត់ដង្ហើមទំពារស្លឹកជីរអង្កាមស្រស់ៗ ប្រមាណ ២-៣ សន្លឹក នោះខ្យល់ដង្ហើមដែលធ្លាប់ធ្វើឲ្យមិត្តភ័ក្ដសន្លប់ នឹងប្តូរជាក្លិនក្រអូបប្រហើរភ្លាមតែម្ដង ។
- ស្លឹកជីរអង្កាមដាក់ក្នុងម្ហូបញាំមួយចាន វានឹងជួយឲ្យស្ត្រីធ្វើការដែលហត់នឿយពេលមួយថ្ងៃ មកស្រស់ស្រាយឡើង មិនតែប៉ុណ្ណោះថែមទាំងជួយស្ដារសភាពភ្នែក ដែលហត់នឿយ ដោយសារប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង ។
- ប្រសិនបើមានសមាជិកក្នុងគ្រួសារ ណាម្នាក់ឈឺក្បាល ឈឺធ្មេញ ឈឺ-ក ឈឺមាត់ ឈឺអណ្តាតនោះត្រូវស្ងោរស្លឹកជីរអង្កាម ៥ ក្រាម ជាមួយនឹងទឹកមួយកូនចាន ដាក់អំបិលបន្ដិចយកមកផឹកមួយថ្ងៃពីរដង ។
- ជីរអង្កាមអាចបំបាត់ពិសសត្វល្អិតទិចខាំបាន ដោយយកជីរអង្កាមមកបុកឲ្យម៉ដ្ឋ រួចយកមកបំពោកត្រង់កន្លែងសត្វល្អិតទិចខាំនោះ វានឹងជួយឲ្យការឈឺចាប់ផ្សាក្ដៅថយចុះ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1034:2011-02-25-03-10-19&catid=51:2010-12-10-02-41-42&Itemid=79