- ក្តាមសក ២ ក្បាល
- ម្សៅបំពង ១ កញ្ចប់
- គ្រឿងបុក (ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, រមៀត, ម្ទេស) ២ ស្លាបព្រាបាយ
- ម្ទេសដៃនាង ៤-៥ គ្រាប់
- ស្លឹកក្រូចសើចហាន់ឆ្មារៗ ៣-៤ សន្លឹក
- ម្ទេសបោកហាន់ចំណិតឆ្មារៗ ២-៣ គ្រាប់
- ត្រប់ពុតលំញង ១ ចានចង្កឹះ
- ជីរនាងវង ១ ចានចង្កឹះ
- ក្បាលខ្ទិះដូង ២-៣ ចានចង្កឹះ
- ទឹកស្អាត កន្លះចានចង្កឹះ
- ម្សៅស៊ុបខ្នរ ១ ស្លាបព្រាបាយ
- ស្ករត្នោត ១ ស្លាបព្រាបាយ
- ប្រេងឆា ឬខ្លាញ់ សម្រាប់បំពង ។
៙ វិធីធ្វើ
១. លាយម្សៅបំពងជាមួយទឹកក្ដៅឧណ្ហៗ លៃឲ្យល្មមនឹងក្តាមបន្ទាប់មកយកក្តាមសកជ្រលក់ជាមួយម្សៅបំពងដែល លាយរួច ហើយយកទៅបំពងរហូតស្រួយដួសដាក់ចានទុកមួយឡែក ។
២. ចាក់ប្រេងឆាចូលក្នុងខ្ទះ រួចឆាគ្រឿងដែលបុករួច រួមជាមួយក្បាលខ្ទិះរហូតឈ្ងុយ សឹមដាក់ត្រប់ពុតលំញងម្ទេសដៃនាង និងម្ទេសប្លោក ហើយបន្ថែមទឹកបន្តិច ដើម្បីកុំឲ្យគ្រឿងស្ងួតពេក ។
៣. ឆាត្រឡប់ចុះឡើងរហូតទឹកគ្រឿងខាប់ រួចបន្ថែមរសជាតិ ដោយទឹកត្រី, ម្សៅស៊ុបខ្នរ និងស្ករត្នោត ហើយភ្លក្សរសជាតិតាមចំណូលចិត្ត ។ ចុងក្រោយបិទភ្លើងដាក់ជីរនាងវងកូរឲ្យចូលគ្នា រួចស្រោចលើក្តាមសកបំពងដែលត្រៀមទុក ជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1001:2011-02-21-02-41-21&catid=37:how-to-cook-food&Itemid=56