- ស្លាបមាន់ ១២ ដុំកាត់ជាពីរ
- អំបិល
- ម្រេចខ្មៅ
- ម្សៅពោត ១\៤ កូនពែង
- ប្រេងឆា ៣-៤ កូនស្លាបព្រាកាហ្វេ
- ប័រសាប ៣ កូនស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ១ កូនស្លាបព្រាកាហ្វេ
- ទឹកម្ទេស ៦ កូនស្លាបព្រាកាហ្វេ
- ខ្ទឹមបំពង ១ កូនស្លាបព្រាកន្លះ
- ស្លឹកខ្ទឹម
៙ វិធីធ្វើ
ដំបូងត្រូវកាត់ស្លាបមាន់ជាពីរចំណែក ហើយយកវាទៅប្រលាក់ជាមួយនឹងអំបិល និងម្រេច បន្ទាប់មកយកស្លាបមាន់នោះទៅជ្រលក់នឹងម្សៅពោត ។ រួចយកប្រេងឆាដាក់នៅក្នុងខ្ទះទុកឲ្យក្តៅ ទើបយកស្លាបមាន់ដោះដាក់ចូលហើយបំពង់ចោល២០នាទី ឬក៏ទុកឲ្យស្រួយល្អទើបដួសចេញ ។ នៅក្នុងខណៈនោះត្រូវយកប័រដាក់ចូលក្នុងកូនចាន រួចចាក់ទឹកខ្មេះ ទឹកម្ទេស និងមើមខ្ទឹមចូល ទើបកូរវាឲ្យសព្វ រួចហើយយកស្លាបមាន់ទាំងនោះទៅជ្រលក់ជាមួយនឹងទឹកម្ទេសនោះ ហើយរៀបដាក់នៅក្នុងចោទឲ្យមានរបៀប ដោយរោយស្លឹកខ្ទឹមពីលើបន្តិចជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1039:2011-02-25-03-32-04&catid=37:how-to-cook-food&Itemid=56