- សាច់មាន់
- ម្ទេសប្លោកក្រហមហាន់ស្តើងៗ
- ម្ទេសក្រហម ១ ផ្លែ ឬម្ទេសម៉ដ្ឋ ១ កូនស្រាបព្រាកាហ្វេ
- គល់ខ្ទឹម ៣ ដើម
- ទឹកម្ទេស ១ កូនស្លាបព្រាកាហ្វេ
- ប្រេងល្ង ១ កូនស្លាបព្រាកាហ្វេ
- ប្រេងសណ្តែក ១ កូនកែវកន្លះ
៙ ទឹកជ្រលក់ :
- ទឹកប្រេងខ្យងស ១ កូនស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ១ កូនស្លាបព្រាកាហ្វេ
- ម្សៅប៉េងប៉ោះ ១/២ កូនស្លាបព្រាកាហ្វេ
- ទឹកស៊ុប ៣ កូនស្លាបព្រាកាហ្វេ
៙ វិធីធ្វើ :
ដំបូងត្រូវកាត់សាច់មាន់នោះជាដុំតូចៗល្មម រួចហើយទុកវាចោល ។ បន្ទាប់មកយកគ្រឿងធ្វើទឹកជ្រលក់ទាំងអស់ដាក់ចូលគ្នា ដោយកូរឲ្យសព្វ ។ ចំណែកទឹកប្រលាក់ក៏ដាក់ផងដែរ ។ រីឯម្ទេសប្លោក ម្ទេសស្រស់ ត្រូវវះយកគ្រាប់ចេញ ហើយកាត់ចំណីតស្តើងៗល្មម ទុកមួយឡែកសិន ។ ចំណែកសាច់មាន់ត្រូវយកគ្រឿងមកប្រលាក់វាឲ្យសព្វ ទុកវាចោលប្រហែលជា ១០ នាទី ទើបយកខ្ទះដាក់ប្រេងល្ង ដាក់សាច់មាន់ មកឆាប្រហែលជា ៣០ វិនាទី ទើបដាក់់ចុះទុកមួយឡែកសិន ។ រួចទើបយកខ្ទះថ្មី ដោយដាក់ប្រេងឆាចូលម្តងទៀត រួចហើយដាក់ម្ទេសប្លោក ម្ទេសស្រស់ គល់ខ្ទឹម ចូលបំពងវាឲ្យឡើងក្តៅឈ្ងុយ ទើបយកសាច់មាន់មកឆាជាមួយគ្នា ឲ្យឆ្អិនល្អ ហើយដាក់ទឹកជ្រលក់ចូលជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1053:2011-02-28-02-24-40&catid=37:how-to-cook-food&Itemid=56