មឹកស្រស់ ១ ប្រហែលជា ៣០០ ក្រាម, ក្រូចពោធិ៍សាត់ ៣ ផ្លែ, ដើមខ្ទឹម ១ ដើម ហាន់ជាកង់ៗ, ខ្ញី ២ បន្ទះ និងម្សៅមី ៣ ស្លាបព្រាបាយ ។
៙ គ្រឿងផ្សំសំរាប់ប្រឡាក់សាច់
ស្រា ១ ស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាកាហ្វេ និងម្សៅម្រេចម៉ដ្ឋបន្ដិចបន្តួច ្
៙ វិធីធ្វើ
១. ធ្វើមឹកស្រស់ឲ្យហើយ និងលាងទឹកឲ្យស្អាត រួចហើយហាន់ជាម្រៀកធំៗ ។ បន្ទាប់មកដាក់ច្របល់ចូលក្នុងគ្រឿងសម្រាប់ប្រឡាក់សាច់ ដោយផ្អាប់ទុក ២០ នាទី ទើបយកទៅប៉ាតជាមួយនឹងម្សៅមីទុកប្រើការ ។
២. ចិតសម្បកក្រូចពោធិ៍សាត់ និងពុះជាពីរ រួចហើយច្របាច់យកទឹកទុកប្រើការ ។
៣. ដាក់ខ្លាញ់ ៤ ពែង និងដាក់មឹកចូលបំពង ហើយនៅពេលវារមូលចូលគ្នាឆាប់ស្រង់ចេញទុកប្រើការ ។
៤. ដួសខ្លាញ់ចេញខ្លះ និងទុកខ្លះ រួចហើយចាក់ទឹកក្រូចពោធិ៍សាត់, ខ្ញី, ដើមខ្ទឹម និងមឹកបំពងចូលស្ងោររំងាស់ទាស់តែពុះ ទើបដួសដាក់ចានទុកជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=870:2011-01-19-03-09-36&catid=37:how-to-cook-food&Itemid=56