វិធីទទួលទានផ្លែទុរេន ដើម្បីជួយទំលាក់ព្រូនក៏មិនស្មុគស្មាញពិបាកណាស់ណាដែរ ដោយគ្រាន់តែខណៈពេលក្រោកពេលព្រឹកម៉ោងប្រមាណ ៥ ទៀបភ្លឺទទួលទាន ២-៣ ក្លែប ឬអាចច្រើនជាងនេះបន្តិចទៅតាមទំងន់របស់ខ្លួន ។
បន្ទាប់មានធាតុក្តៅនៅក្នុងសារជាតិស្ពាន់ធ័រធម្មជាតិ និងកាកសរសៃនៃសាច់ទុរេន វានឹងបញ្ចេញឥទ្ធិពលទំលាក់ព្រូនផ្សេងៗបាន ហើយថែមទាំងជួយលាងជំរះវត្ថុស្មោកគ្រោកនៅក្នុងពោះវៀនចេញទៀតផង ។ ក៏ប៉ុន្តែសំរាប់អ្នកកើតរោគលើសឈាម រោគបេះដូង រោគទឹកនោមផ្អែម តោងប្រយ័ត្នក្នុងរឿងទទួលទានទុរេនបន្តិច បើពុំដូច្នេះទេជំនួសបានការទំលាក់ព្រូន វាបែរជាភ្ញោចជំងឺខាងលើជំនួសវិញក៏ថាបាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1025:2011-02-24-02-38-17&catid=51:2010-12-10-02-41-42&Itemid=79