​បើ​ចង់​ចងចាំ​ច្បាស់​គួរ​រៀន​មុនពេល​ចូលដេក​

សាស្ត្រ ​ចា​រ្យ​ពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ហា វ៉ាត ដ៏​ល្បីល្បាញ​របស់​អាមេរិក​បាន​ណែនាំ​ថា ប្រសិនបើ​ចងចាំ​អ្វី​ឲ្យ​បាន​រហ័ស និង​បានយូរ ណែនាំ​ឲ្យ​រៀន​មុនពេល​ចូលដេក ។​
កម្រង​ឯកសារ​ចំណេះដឹង​ទូទៅ​ឈ្មោះ កោសិកា​ជីវវិទ្យា​បាន​ប្រាប់ថា ពួកគេ​រកឃើញ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត ហើយ​ឃើញថា ការប្រព្រឹត្ត​បែប​ខាងលើនេះ វា​ជួយ​ឲ្យ​មានការ​ចងចាំ​បាន​រហ័ស និង​យូរ​ទៀតផង ។​
វេជ្ជបណ្ឌិត រ៉ូបឺត ស្ទីក​ខ្លូត អ្នក​រៀបរៀង​របាយការណ៍​បាន​និយាយថា ការ​យល់សប្ដិ​អាច​ជាការ​បង្ហាញថា ខួរក្បាល​នៅត្រង់​ចំណែក​មួយ សម្រាប់​ការចងចាំ​វា​អាចជួយ​ត្រឹះ​រិះ​គិតពី​បញ្ហា នៃ​ការងារ​ពិបាកៗ​ផងដែរ ។ ការ​យល់សប្ដិ​អាច​ប្រាប់​ឲ្យ​ដឹង​ទៀតថា ខួរក្បាល​ក៏​ព្យាយាម និង​ស្វែងរក​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ការចងចាំ ដែល​អាច​នឹង​ប្រើ​ប្រយោជន៍​នូវ​អនាគត​បាន ។​
ស្របពេល​គ្នា​នោះដែរ វេជ្ជបណ្ឌិត អេ​រី​ន វ៉ាន​ស្លី អ្នក​រួម​ការងារ​ម្នាក់​ដែរនោះ បាន​ប្រាប់​បន្ថែមថា ខួរក្បាល​ត្រង់​ចំណែក​ការគិត វា​ធ្វើ​ការងារ​ទៅក្នុង​អ្វីដែល​មើលឃើញថា សំខាន់បំផុត ។ សព្វថ្ងៃនេះ យើង​ទទួលបាន​ទិន្នន័យ និង​បទពិសោធន៍​ថ្មីៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ប្រៀបដូចជា ការ​យល់សប្ដិ​របស់​យើង ។​
អ្នកវិទ្យាសាស្ត្រ​បាន​យល់ឃើញថា ជាម​ធ្យោ​បាន​ដែល​យើង​នឹង​យក​បទពិសោធន៍​មក​ប្រើ​កែសម្រួល ក្នុងការ​សិក្សា​រៀនសូត្រ និង​ការចងចាំ​របស់​មនុស្ស​បាន ។ ដូចជា គួរប្រើ​ពេលវេលា​មុន​ដេក​រៀន​ឲ្យ​បាន​ច្រើន ឬក៏​ក្រោយពី​រៀន​រួច ហើយ​នៅពេល​ល្ងាច​គួរ​សម្ងំ​ធ្មេច​មួយស្របក់​ដែរ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1002:2011-02-21-02-51-14&catid=36:2010-06-18-07-24-41&Itemid=55

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post