សកម្មជន វីរៈ សំ ក្វាម ឃី ត និង លេខា របស់ គាត់ នាង រ៉ា ទ្រី ភិ ផាតា ណា ផៃ ប៊ូ ន ។ នៅក្នុង តុលាការ កម្ពុជា វីរៈ សំ ក្វាម ឃី ត មិន ដែល បាន សារភាពថា ខ្លួន គេ ចូល ក្នុង កម្ពុជា ដោយ ខុស ច្បាប់ ទេ ដូច្នេះ ការ ដែល បុរស នេះ ប្រុង សុំ កម្ពុជា លើកលែងទោស វា ហាក់ដូចជា គ្មាន ទោស ណា ត្រូវ លើកលែង អោយ សោះ ពី ព្រោះ ខ្លួន គាត់ ចចេស ថា គ្មាន ទោស
ភ្នំពេញ: មុនចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា គ្មានការលើកលែងទោសឱ្យ វីរៈ ស៊ុមខ្វាមឃីត និងអ្នកស្រីរ៉ាទ្រី ដែលកំពុងជាប់ពន្ធនាគារព្រៃសនោះឡើយ។ លោកបញ្ជាក់ថា អ្នកទោសឧក្រិដ្ឋត្រូវជាប់ទោសពីរភាគបីសិនតាមច្បាប់កម្ពុជាទើប និយាយពីការលើកលែងទោសជាក្រោយ។
ប្រមុខការទូតកម្ពុជាឱ្យដឹងទៀតថា លិខិតសុំលើកលែងទោសនោះត្រូវបានបញ្ជូនត្រឡប់ទៅស្ថានទូតថៃវិញហើយ។
សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាបានទទួលលិខិតសុំព្រះរាជទានទោសជនជាតិថៃ ២ នាក់ កាលពីល្ងាចម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៦ មីនា ឆ្នាំ២០១១។ ក្រោយមក ក្រសួងបានផ្ញើលិខិតនោះទៅក្រសួងយុត្តិធម៌។ ឥឡូវនេះ លិខិតនោះត្រូវបានបញ្ជូនត្រឡប់ទៅកន្លែងដើមវិញហើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាញឹកញាប់ក្នុងវេទិកានានាថា សម្តេច មិនរវល់នឹងការស្នើសុំលើកលែងទោសឡើយ ពោលគឺជនជាតិថៃនោះ ត្រូវជាប់ឃុំតាមច្បាប់កម្ពុជា យ៉ាងតិច ២ ភាគ ៣ នៃទោសជាប់ពន្ធនាគារ ជាមុនសិន។
ជនជាតិថៃពីរនាក់ ដែលជាបណ្តាញក្រុមអាវលឿងថៃ លោក វីរៈស៊ុមខ្វាមឃីត ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទចារកម្ម និងឆ្លងចូលទឹកដីកម្ពុជា ដោយខុសច្បាប់។ ចំណែកស្ត្រីថៃម្នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទល្មើសដូចគ្នានេះ៕
Source: http://www.camnews.org/