- ប្រេងឆា
- ដើមគីនឆាយ
- ខ្ទឹមស
- ខ្ញី
- ម្រេច
- ទឹកប្រេងខ្យង
- ទឹកស៊ុបមាន់
- ទឹកសណ្តែកសៀង
- ស្រាអង្ករ
- ងាវ
៙ វិធីធ្វើ :
យកខ្ទះដាក់ឲ្យក្តៅរួចចាក់ប្រេងឆាចូល ទើបយកដើមគីនឆាយកាត់ជាកង់ៗ ឆារហូតដល់ឡើងពណ៌ត្នោត ទើបដួសចេញ ។ បន្តមកថែមប្រេងឆាចូលបន្តិចទៀត ហើយយកខ្ញី ខ្ទឹមស ម្រេចឆាជាមួយគ្នាដោយទុកចោល ៣០ វិនាទីទើបដួសចេញ ។ បន្ទាប់មកយកងាវ ប្រេងខ្យង និងស្រាសឆាជាមួយគ្នាប្រហែលជា ៣ នាទី ឬរហូតដល់ងាវបើកសម្បក រួចហើយ ដួសវាចេញទុកមួយផ្នែក បន្តមកទើបយកឆ្នាំងថ្មីដាក់ប្រេងឆា រួចហើយយក គីនឆាយ ខ្ញី និង ងាវដែលឆាហើយនោះដាក់ចូលកូរឲ្យសព្វ ទើបដាក់ប្រេខ្យង និងម្សៅស៊ុបមាន់ចូលកូរឲ្យសព្វភ្លក្សមើលតាមការចូលចិត្តជាការ ស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1022:2011-02-23-03-26-17&catid=37:how-to-cook-food&Itemid=56