នៅពេលដែលយើងប្រើខ្សែភ្នែកខ្លាំង នឹងធ្វើឲ្យភ្នែកហត់នឿយ និងថមថយប្រសិទ្ធភាពបានយ៉ាងងាយ ។ អ្នកត្រូវបំប៉នខ្សែភ្នែកដោយបន្លែពណ៌បៃតង ឲ្យបានច្រើនមុខ ។ ប៉ុន្ដែសម្រាប់អ្នកដែលមិនចូលចិត្តទទួលទានបន្លែ អាចងាកមកទទួលទានស្វាយជំនួសបាន ព្រោះស្វាយមានសារធាតុបំប៉នភ្នែកដែលល្អបំផុត ជាពិសេសចំពោះមនុស្សវ័យចំណាស់ ។ ស្វាយសម្បូរទៅដោយវីតាមីន C និង E និងបេតា-ខូរ៉ូទីន (Beta-carotine) ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ការពារមិនឲ្យភ្នែកចុះខ្សោយ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1056:2011-02-28-02-36-50&catid=51:2010-12-10-02-41-42&Itemid=79