
ចំណុចកំពូលនោះបាន ។ មូលហេតុទាំងអស់នោះ គឺមកពីគូស្នេហ៍ខ្លះខ្វះការយល់ដឹងអំពីវិធីល្អៗ ឲ្យបានត្រឹមត្រូវសម្រាប់ធ្វើការងារខាងលើនេះ ។
ដើម្បីឲ្យទទួលបានជោគជ័យក្នុងរឿងនេះគូស្នេហ៍ទាំង ២ សូមចងចាំទុកថា មានតែកិច្ចរួមសហការគ្នាតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកទាំងពីរមានភ័ព្វវាសនាទទួលបាននូវរសជាតិប្លែកៗថ្មី ដែលពីមុនមកពុំធ្លាប់បានទទួល ។ ខាងក្រោមនេះជាវិធីណែនាំខ្លះក្នុងវិធីជាច្រើនទៀត សម្រាប់ឈានទៅដល់ចំណុចជោគជ័យ ក្នុងការងារសិចដែលកំពុងរង់ចាំនៅខាងមុខ ។
- ដល់ពេលវេលាបញ្ចប់ឫកពាជាស្ត្រីអាត្មានិយមមិនខ្វល់ពីអារម្មណ៍ អ្នកដទៃ ពេលនឹកចង់ធ្វើអ្វីក៏ធ្វើភ្លែតភ្លាមមួយរំពេច ការធ្វើបែបនេះមិនល្អទេ ។ មធ្យោបាយល្អបំផុតនាងគួរបង្ហាញភ្លើងបៃតង ប្រាប់ពីគោលដៅអ្វីមួយដែលនាងចង់បាន ដើម្បីឲ្យគេបានត្រៀមខ្លួនទុកជាមុន ។
- ជាការពិតណាស់ថា ចំណុចយុទ្ធសាស្ត្រនៅពាក់កណ្តាលខ្លួនរបស់គេ ជាចំណុចសំខាន់ក្តី ក៏នាងមិនគួរមើលស្រាលទៅលើចំណុចភ្ញោចដទៃទៀតរបស់គេ ដូចជាក្បាលដោះ កៀនគុម្ព ត្រចៀក កន្លៀត-ក កំភួនជើង ត្រគាក ខ្នង ដោយគ្រាន់តែប្រើម្រាមដៃអង្អែលថើៗមិនថា ទីណាមួយក៏ដោយ គឺសុទ្ធតែជាការជួយភ្ញោចអារម្មណ៍របស់គេបានទាំងអស់ ។
- ទោះបីបុរសជាភេទដែលចូលចិត្តល្បឿនលឿន និងខ្លាំងក្តី ក៏មិនប្រាកដថា នាំយកចំណុចទាំង២នេះមកប្រើការលើគ្រែបានផលល្អដរាបនោះដែរ តែទាំងអស់នេះបែរជាពឹងផ្អែកទាំងស្រុង ទៅលើទេពកោសល្យរបស់នាង ដែលចេះច្នៃឲ្យមានសកម្មភាពម្តងយឺតម្តងលឿន ដើម្បីឲ្យបានទៅដល់គោលដៅទៅវិញទេ ។
- ខណៈពេលការងារកំពុងដំណើរការរលូនទៅមុខមានគូស្នេហ៍ជាច្រើន បានមើលរំលងរឿងថើប ដើម្បីជួយភ្ញោចអារម្មណ៍ដល់គូស្នេហ៍ ដែលពេលខ្លះទីតាំងមិនអំណោយផលឲ្យក្នុងការថើប ។ ក៏ប៉ុន្តែយើងសូមផ្តាំថា ការឆក់ឱកាសបានថើបខ្លះៗនោះ វា ជួយឲ្យភាគីម្ខាងទៀតមានអារម្មណ៍ដក់ជាប់ក្នុងហ្គេមលើកនេះខ្លាំង បំផុត ។
- ភាពយន្តភ្ញោចអារម្មណ៍ត្រូវបានគេចាត់ទុកថា ជាដៃគូដ៏ល្អសម្រាប់គូស្នេហ៍ ក៏ប៉ុន្តែពេលខ្លះរឿងនេះវាជ្រុលហួសហេតុពេក គឺមិនអាចនាំយកមកអនុវត្តបាន ។ ក្នុងករណីប្រសិនបើនាងមានបំណងចង់ភ្លក្សរសជាតិពិតៗនោះ តោងពិគ្រោះយោបល់ជាមួយគេជាមុនសិន ព្រោះពេលខ្លះអាចប្រឆាំងនឹងអារម្មណ៍របស់គេ ប្រសិនបើគេមិនបានដឹងមុន ។
- គ្មានរូបមន្តមានព្រំដែនណាមួយក្នុងហ្គេមសិច ព្រោះប្រសិនបើនាងជួយចូកជួយចែវឲ្យគេឆាប់បានដល់គោលដៅ ជួនកាលគេអាចមិនសប្បាយចិត្តជាមួយនឹងស្នាដៃរបស់នាងក៏ថាបាន ឬប្រសិនបើយូរពេក គេអាចមានអារម្មណ៍ធុញថប់ទៅវិញក៏ថាបាន ។ ដូច្នេះកត្តាសំខាន់រឿងបែបនេះ វាអាស្រ័យទៅលើការពេញចិត្ត និងភាពយល់ពីជម្រៅចិត្តរវាងគ្នានិងគ្នាទៅវិញទេ ។ ក៏ប៉ុន្តែក្នុងនោះ ក៏នៅមានគូស្នេហ៍ជាច្រើនទៀតដែលយឺតក៏មិនថា លឿនក៏មិនអី សុំត្រឹមតែបានបញ្ចប់ការងារលើកនោះទុកជាការស្រេច ។
- ទោះបីថារយៈកាលកន្លងមកមានគូស្នេហ៍ខ្លះមានចំណូលចិត្តឲ្យដៃគូ របស់ខ្លួនប្រើមាត់ខាំ ឬសង្កត់ខ្លាំងៗ ទៅលើអវយវៈណាមួយខណៈពេលអារម្មណ៍ កំពុងពុះកញ្ជ្រោលដល់កម្រិតក្តី ផ្ទុយទៅវិញប្រសិនបើនាងជ្រុលខាំ ឬញិញខ្លាំងពេកនៅពេលគេមិនទាន់មានអារម្មណ៍គ្រប់គ្រាន់ទេនោះ ក្រែងលោសកម្មភាពបែបនេះ ក្លាយទៅជាការបំផ្លាញអារម្មណ៍គេឲ្យរលត់ទៅវិញក៏ថាបាន ។
- ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ហាមធ្វើខ្លួនជាមនុស្សគ ស្ងៀមស្ងប់ក្នុងពេលធ្វើការងារ ។ មធ្យោបាយដែលល្អបំផុត នាងគួរចេះតបតទៅគេវិញដែល យ៉ាងហោចណាស់ត្រឹមតែប្រើសំឡេងថ្ងួចថ្ងូរ ដើម្បីភ្ញោចអារម្មណ៍របស់គេឲ្យពុះកញ្ជ្រោលបន្តិចក៏មិនទាស់ខុសអ្វី ដែរ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=989:2011-02-19-02-20-08&catid=43:2010-06-18-11-15-44&Itemid=77