
១- សិចបែបអ័រដឺហ្វ :
អ្នកអាចរៀបចំកម្មវិធីសម្រាប់ ថ្ងៃថ្មីដោយពឹងផ្អែកទៅលើនាឡិកា ដោយកំណត់ពេលវេលាឲ្យវារោទិ៍ ចាក់ជាបទចម្រៀងស្រាលៗ ស្រណុកស្តាប់ដូជាប៊ូសាន់ណាវ៉ា ដើម្បីជាកិច្ចដាស់អារម្មណ៍សិចនៅក្នុងខ្លួនរបស់អ្នកឡើងជាមុនសិន ។ បន្ទាប់មកអ្នកអាចសន្សឹមៗ ភ្ញោចអារម្មណ៍របស់ដៃគូ ដោយប្រើដៃដ៏ស្រឡូនរបស់អ្នកស្ទាបថើៗ នៅត្រង់គល់ភ្លៅរបស់គេ ដែលជាចំណុចនៅក្បែរមូលដ្ឋានកាំភ្លើងធំរបស់គេ ។
រួចហើយចាប់ផ្តើមប្រើម្រាមមេដៃគ្រវាសថើៗ ជារង្វង់មូល ដែលសកម្មភាពបបោសអង្អែល នៅលើបរិវេណស្បែកស្តើងៗបែបនេះ វាជួយភ្ញោចចរន្តឈាម ធ្វើឲ្យអាច្រមក់របស់គេកើតអារម្មណ៍ក្រេវក្រោធ បានដោយងាយ ។
២- សិចបែបប្រញាប់ប្រញាល់ :
ជាការពិតណាស់គ្មាននរណា ម្នាក់ក្លាហានហ៊ានលេចមុខមកហាមាត់បដិសេធទេថា នៅពេលនាំគ្នាធ្វើការងារនេះម្តងៗ ហ៊ានហាមឃាត់មិនឲ្យដៃគូរបស់ខ្លួនថើបនោះឡើយ ។ ក៏ប៉ុន្តែនៅមានចំណុចមួយ ដែលគួរពិចារណាដល់នោះ គឺខ្យល់ដង្ហើមក្រោយពេលនិន្ទ្រាអស់ពេញមួយយប់មកនោះ មិនប្រាកដថា វាមានក្លិន និងរសជាតិមិនគួរឲ្យប៉ងប្រាថ្នាប៉ុន្មាននោះដែរ ។
មធ្យោបាយដែលល្អបំផុតនៅ ពេលនោះយើងសូមណែនាំឲ្យអ្នកក្រោកឡើង ដោយសន្សឹមៗចេញពីគ្រែដំណេកតម្រង់ទៅរកបន្ទប់ទឹក រួចហើយបង្កើនក្លិនក្រអូបប្រហើរដល់ប្រអប់មាត់ដោយការដុសធ្មេញ ជាពិសេសកុំភ្លេចជ្រើសរើសប្រើថ្នាំដុសធ្មេញ ដែលមានលាយជាតិម៉ុងតុល ។ នោះក៏ព្រោះថា ថ្នាំដុសធ្មេញប្រភេទនេះ ក្រៅពីជួយបង្កើនភាពស្រស់ស្រាយ ដោយសារជាតិម៉ុងតុលធ្វើឲ្យមានអារម្មណ៍ ត្រជាក់ប្រហើរហើយនោះ នៅក្នុងថ្នាំដុសធ្មេញប្រភេទនេះទៀតសោត ក៏អាចជួយបង្កើនកម្រិតនៃភាពរំជួលអារម្មណ៍ ដល់ការងារអូរ៉ាល់សិច ដល់អ្នកទៀតផង ព្រោះវាធ្វើឲ្យអាច្រម៉ក់របស់គេរំភើបស្រៀវស្រើបអារម្មណ៍រកថា មិនត្រូវតែម្តង ។
៣- សិចក្តៅៗ :
អាចពោលបានថា ជារឿងធម្មជាតិរបស់បុរសៗ ដែលគ្រប់រូបអាវុធរបស់គេរមែងសម្តែងឬទ្ធី ក្នុងនោះទោះបីជាក្នុងខ្លួនរបស់គេគ្មានអារម្មណ៍រួមភេទដុតរោល ក៏ដោយចុះ ។ ស្ថានភាពបែបនេះ យើងណែនាំឲ្យសុភាពស្ត្រីជាដៃគូទាំងឡាយ គួរប្រើវិធីសាស្ត្រវាយលុក ដោយសកម្មភាពបរបោសអង្អែលបែបថ្នមៗ ។ បន្ទាប់មកប្រើបបូរមាត់របស់អ្នកថើបនៅលើផ្ទៃមុខ របស់គេរួចហើយសន្សឹមៗ សម្រូតចុះទៅរកដងខ្លួន ព្រមទាំងកុំភ្លេចប្រើម្រាមដៃទេពរបស់អ្នកស្ទាបអង្អែល នៅតាមជើងសក់របស់គេ ។
បន្ទាប់មកទៀតអ្នកមិនចាំបាច់រារែក ត្រូវធ្វើខ្លួនជាវីរនារីក្លាហានស្ទុះឡើងពីលើរូបគេ ព្យាយាមបំបោលរហូតដល់ទីផ្តាច់ព្រ័ត្រ ។ លើកនេះធានាថា អ្នកនឹងសម្រេចចិត្តភាគច្រើនជ្រើសរើសយកការងារមួយនេះ នៅពេលព្រឹកច្រើនជាងពេលព្រលប់ជាមិនខាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=593:2010-12-03-02-26-48&catid=43:2010-06-18-11-15-44&Itemid=77