
១. ចាប់ផ្ដើមដោយការស៊កបញ្ចូល :
មនុស្សស្រី កើតមានអារម្មណ៍ស្រើបស្រាល ដោយការថើបបឺតមាត់ ។ ប៉ុន្ដែបែរជាមានអារម្មណ៍ផ្លូវភេទថយចុះ នៅខណៈពេលបុរសជាគូស្នេហ៍ ផ្ដោតអារម្មណ៍ទៅលើការរួមភេទតែម្យ៉ាង ដោយមើលរំលងការបោសអង្អែលយ៉ាងថ្នមៗ ប្រកបដោយភាពរ៉ូមែនទិក ។ តិចនិកនៃការថើបបឺតមាត់ ងាយបំផុត គឺចាប់ផ្ដើមលិទ្ធបបូរមាត់ទាំងលើ ទាំងក្រោម របស់នាងយ៉ាងយឺតៗ ថ្នមៗដែលដុតរោលអារម្មណ៍ ។ បន្ទាប់មក សឹមបន្ដជញ្ជក់បបូរមាត់ របស់នាងម្ដងមួយខាងៗ ហើយជុំរុញបន្ថែមទៀត ដោយស្រូបជញ្ជក់អណ្តាតរបស់នាង ខណៈដែលអណ្ដាតរបស់អ្នក លូកចូលទៅក្នុងមាត់របស់នាង ដោយភាពទន់ភ្លន់ ។
២. ក្ដិច ច្របាច់ ឬខាំក្បាលសុដន់ :
ភាគីបុរស មិនត្រូវធ្វើនូវទង្វើនេះ ទៅលើដៃគូស្នេហ៍របស់ខ្លួនជាដាច់ខាត ព្រោះធ្វើឲ្យនាងឈឺ ។ អ្នកត្រូវដឹងថា នៅបរិវេណក្បាលសុដន់ ងាយភ្ញោចអារម្មណ៍ខ្លាំងណាស់ គ្រាន់តែស្ទាបអង្អែលថ្នមៗ ឬប្រើអណ្ដាតលិទ្ធ ក៏អាចដាស់អារម្មណ៍ផ្លូវភេទរបស់នាងបានដែរ ។ តែអ្នកក៏អាចប្រើបបូរមាត់ បឺតជញ្ជក់ក្បាលសុដន់របស់នាង យ៉ាងស្រាលបំផុតក៏បាន ។
៣. ឈ្លីគ្លីតូរីសខ្លាំង :
ការឈ្លីគ្លីតូរីស (Clitoris) អាចបណ្ដាលឲ្យស្ត្រី មានការឈឺចាប់ ដែលនោះគឺជាទង្វើនាំឲ្យនាងកើត នូវអារម្មណ៍ធុញថប់តប់ប្រមល់ ។ បើចង់ប៉ះគ្លីតូរីសរបស់នាង អ្នកគួរតែធ្វើដោយស្រាលដៃបំផុត គឺអូសចង្អុលដៃនៅជុំវិញនោះ ដោយប្រើទឹករំអិលជាជំនួយផង ។
៤. សង្កត់ក្បាលឲ្យធ្វើឱរ៉ាល់សិច :
អ្នកមិនត្រូវចាប់សង្កត់ក្បាលរបស់នាង ដើម្បីឲ្យធ្វើឱរ៉ាល់សិចឲ្យទេ ព្រោះមនុស្សស្រីស្អប់ណាស់ ការបង្គាប់បញ្ជា ។ អ្នកគួរតែប្រើវិធីត្រជាក់ ប្រកបដោយភាពទន់ភ្លន់ ទើបនាងនឹងពេញចិត្តធ្វើឲ្យ ។ នៅពេលដែលនាងសុខចិត្ត ផ្ដល់នូវភាពស្រណុកស្រួលឲ្យអ្នក តាមរយៈការប្រើមាត់ អ្នកក៏មិនត្រូវរុកចូលទៅក្នុងមាត់នាង ដោយកម្លាំងបាយឡើយ ។ យកល្អ ទុកឲ្យនាងជាអ្នកចាត់ការដោយខ្លួនឯង ។
៥. បាញ់ទឹកដាក់មាត់ :
មានស្ត្រីតែមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទទួលយកបានការបៀម ឬលេបទឹកកាមរបស់បុរសជាគូស្នេហ៍ ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវសួរចិត្តនាងជាមុនសិនដែរ ព្រោះទឹកកាមរបស់បុរស ពុំមានរសជាតិផ្អែម ងាយលេបដូចជាភេសជ្ជៈនោះឡើយ ។
៦. ឈប់ពាក់កណ្ដាលទី :
នៅពេលរាងកាយអ្នក និងគូស្នេហ៍រមួលចូលគ្នា ដូចខ្សែពួរហើយនោះ អ្វីដែលអ្នកគួរធ្វើដំបូងគេបង្អស់ គឺចង្វាក់ដោយចាប់ផ្ដើមពីយឺតៗទៅលឿន ឬយ៉ាងណាក៏ដោយ តាមដែលអ្នកទាំងពីរចូលចិត្ត ។ ប៉ុន្ដែអ្វីដែលអ្នកពុំគួរធ្វើទាល់តែសោះនោះ គឺហាមឈប់ពាក់កណ្ដាលទី ព្រោះនាំឲ្យអារម្មណ៍របស់នាងត្រូវអាក់ នាំឲ្យអ្នកត្រូវចាប់ផ្ដើមសាជាថ្មីម្ដងទៀត ។
៧. ចាំបាច់ពោលពាក្យអរគុណ :
មនុស្សស្រីដែលជាគូស្នេហ៍ ភាគច្រើនណាស់ចង់ឮពាក្យថា ‹ស្រលាញ់› ជាជាងពាក្យថា ‹អរគុណ!› ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=940:2011-02-09-02-49-20&catid=43:2010-06-18-11-15-44&Itemid=77