
១- ទឹករំអិលកើនឡើង : ស្រី្តភេទកាលបើឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោលខ្លាំងគឺអាចសម្គាល់ បានថា ទឹករំអិលមានការកើនឡើង ហើយជ្រាបចេញមកក្រៅប្រដាប់ភេទទៀតផង ។
២- ការឡើងប៉ោងនៃបប្រដាប់ភេទ : តាមធម្មតាគេតែងសង្កេតឃើញថា មុននឹងឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោលខ្លាំងគឺមានតែអង្គជាតរបស់ បុរសតែប៉ុណ្ណោះដែលឡើងរឹង ប៉ុន្តែចំពោះស្រី្តភេទនៅពេលឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោលខ្លាំង គឺប្រដាប់ភេទរបស់នាងក៏អាចឡើងប៉ោង និង រឹងដែរ ។
៣-ឡើងក្រហម : ក្នុងពេលឥណ្ហាឡើងដល់កំពូល ផ្ទៃមុខ ផ្នែក-ក និង ស្រទាប់ស្បែកនៅពីមុខដើមទ្រូងរបស់នាងឡើងក្រហម ។ ជួនពេលខ្លះស្រទាប់ស្បែកពាសពេញលើរាងកាយក៏ឡើងក្រហមដែរ ។
៤- ការដកដង្ហើម និង ចង្វាក់បេះដូងលោកបង្កើនល្បឿង : នៅពេលស្រី្តភេទឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោលខ្លាំង អាចលេចចេញករណីខ្លះដូចជា ការដកដង្ហើមញាប់ ថ្តួចថ្ងូរ និង រសាប់រសល់ ។ នៅពេលពួកនាងឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោល ល្បឿងនៃការដង្ហើមអាចកើនដល់ ៤០ ដង ក្នុងមួយនាទី និងចង្វាក់បេះដូងលោតអាចកើនដល់ ១២០ ដង ក្នុងមួយនាទី ។ ម្យ៉ាងទៀតក៏មានស្រី្តខ្លះចង្វាក់បេះដូងលោតអាចកើនដល់ទៅ ១៥០ និង ១៦០ ដង ក្នុងមួយនាទីទៀតផង ។
៥-ដើមទ្រូងប្រែប្រួល : នៅពេលឈានចូលក្នុងដំណាក់កាលពុះកញ្ជ្រោលខ្លាំង កន្សោមសុដន់ប្រែប្រួលជាដុំសាច់ជុំរឹង ហើយផ្នែកខាងក្រៅអាចក្រែក្តៅប៉ោងធំ ចុងសណ្តង់សុដន់ប្រែមកជារឹង ។
៦-កន្ទ្រាក់សាច់ដុំ : នៅពេលជិតដល់ចំណុចកំពូល សាច់ដុំដៃជើងរបស់ស្ត្រីកន្ត្រាក់ និង រមួល ។
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1085:02-04-2011&catid=43:2010-06-18-11-15-44&Itemid=77