តិច​និក​សម្រាប់​បុរស​ចង់​រួមភេទ​បានយូរ

រាល់ពេល ​រួមភេទ​សម្ព័ន្ធ​ម្ដងៗ បុរស​ខ្លះ​អាច​បានយូរ ឯ​បុរស​ខ្លះ​ទៀត​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ក៏​ដល់ត្រើយ​ទៅហើយ ទុកចោល​ស្ត្រី​ជា​ដៃគូ​ឲ្យនៅ​ហេ​លហាល កណ្ដាល​សាគរ​តែម្នាក់ឯង ។ ប៉ុន្ដែ​តិច​និក​ខាងក្រោម អាច​ជួយ​ឲ្យ​ការ​រួមភេទ​សម្ព័ន្ធ ប្រព្រឹត្តទៅ​បាន​យូរ​ឡើង​បាន​... ។​
ឆាប់​ចេញ​ទឹកកាម ជា​ភាវៈ​ដែល​មនុស្ស​ប្រុស​ពុំ​អាច​គ្រប់គ្រង​អារម្មណ៍ នៅពេល​រួមភេទ​កុំ​ឲ្យ​ឆាប់​ចេញ​ទឹកកាម ។ ជា​ធម្មតា​របស់​បុរស ក្នុងការ​រួមភេទ គិត​ចាប់ពី​វិនាទី​ដំបូង រហូត​ឈានដល់​ចំណុច​កំពូល នៃ​ភាព​ស្រណុក​ស្រួល មាន​រយៈពេល ៣-៣ នាទី ។ បើ​ដល់ត្រើយ​មុន​រយៈពេល​នេះ ចាត់ទុកថា ឆាប់​ចេញ​ទឹកកាម តែ​ទោះជា​យ៉ាងណា មាន​វិធី​ងាយៗ ដើម្បី​ពន្យារពេល​រួមភេទ ឲ្យ​យូរ​ឡើងបាន​... ។​
១. សុ​រា : ការ​ពិសារ​ស្រា​ក្រឡុក (Cocktail) ១-២ កែវ អាច​ជួយ​កាត់បន្ថយ​ការ​តបស្នង ចំពោះ​សព៌ាង្គកាយ ឲ្យ​វា​ដំណើរការ​យឺត​ជាង​មុន​បាន គិត​រួម​ទាំង​ការបញ្ចេញ​ទឹកកាម​ផង ។ ប៉ុន្ដែ​ពុំ​គួរ​ពិសារ​ញឹកញាប់​ពេក​ឡើយ ព្រោះ​នាំឲ្យ​កើត​អាការស៊ាំ និង​នាំឲ្យ​មាន​ផលអា​ក្រ​ក់​ច្រើន​ជាង​ផល​ល្អ ចំពោះ​ជីវិត​សិច ។​
២. Cock Ring ឬ​កង​រឹត​អង្គជាត ត្រូវបាន​ប្រើ​សម្រាប់​ពាក់​នៅ​ត្រង់​បរិវេណ​គល់​លិង្គ ដើម្បី​ជួយ​ទប់​នូវ​លំហូរ​របស់​ឈាម ឲ្យមាន​អាការ​ស្ពឹក រឹង​បានយូរ និង​នៅ​ពេល​បញ្ចេញ​ទឹកកាម ជួយ​ឲ្យ​កើត​មាន​អារម្មណ៍​ស្រៀវ​ស្រើប​យ៉ាងខ្លាំង ។ ជាពិសេស ប្រើ​កង​មាន​សភាព​គ្រើម (Screaming O Ring) កាន់តែ​ប្រសើរ ព្រោះ​មិន​ត្រឹម​ជួយ​ពន្យារ ការបញ្ចេញ​ទឹកកាម​ដល់​ភាគី​បុរស​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​បង្កើន​ភាព​ស្រណុក​ស្រួល ដល់​ភាគី​ស្ត្រី​ជា​ដៃគូ​ផងដែរ ។​
៣. តិច​និក​ច្របាច់ : តិច​និក​នេះ ប្រើ​នៅ​ខណៈ​ដែល​បុរស​មាន​អារម្មណ៍​ជិត​ចេញ​ទឹកកាម ដោយ​ប្រើ​ម្រាម​មេដៃ និង​ម្រាម​ចង្អុល ច្របាច់​ត្រង់​បរិវេណ​គល់​អង្គជាត និង​ក្បែរៗ​ខ្សែ​វណ្ឌ​ក្បាល​អង្គជាត ប្រមាណ ២០ វិនាទី ស៊ឹម​បន្ធូរដៃ​បន្ដិច​ម្ដងៗ ហើយ​ចាប់ផ្ដើម​រួមភេទ​បន្ដទៀត ។ ធ្វើ​ដូច្នេះ មិន​ត្រឹម​ជួយ​ពន្យារ​ឲ្យបាន​យូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បង្កើន​សេចក្ដីសុខ នៅពេល​ឈានដល់​ចំណុច​កំពូល​ទៀត​បាន ។​
៤. ប្រើ​ស្រោមអនាម័យ : ស្រោមអនាម័យ​ដែល​មាន​សភាព​ក្រាស់ អាច​ជួយ​កាត់បន្ថយ​ការជំរុញ​អារម្មណ៍​ផ្នែក​ផ្លូវភេទ បាន​មួយកម្រិត នាំ​ឲ្យ​អាចពន្យារ​ការបញ្ចេញ​ទឹកកាម​បាន ។​
៥. ប្រើ​ថ្នាំ : ថ្នាំ​ពន្យារ​ឲ្យបាន​យូរ ជា​ផលិតផល​ពី​ធម្មជាតិ ១០០% ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ ពី​គ្រូពេទ្យ​ជំនាញ​រួចរាល់​ហើយ ។ ថ្នាំ​ប្រភេទ​នេះ ចូល​ទៅ​សម្រួល​កម្រិត​នៃ​សារធាតុ​សេរ៉ូ​ថូនី​ន (Serotonin) និង​ដូ​ផាមីន (Dopamine) ដែល​ជា​បច្ច័យ​ដ៏​សំខាន់ ក្នុង​ការ​កំណត់​ពេលវេលា នៃ​ការបញ្ចេញ​ទឹកកាម​របស់​បុរស ។​
៦. ប្រើ​ក្បាច់​ស្រី​នៅ​ពីលើ : ក្បាច់​នេះ ជួយ​ឲ្យ​ភាគី​បុរស មាន​ភាព​ធូរស្បើយ​ច្រើន ឯ​ការគ្រប់គ្រង​ការបាញ់​ទឹកកាម​ឲ្យបាន​យូរ វា​រឹតតែ​មាន​ភាពងាយស្រួល​ទ្វេ​ឡើង ។​
៧. ជួយ​ខ្លួនឯង : ការសម្រេច​កាមគុណ ដោយ​វិធី​ជួយ​ខ្លួនឯង (Masturbation) គឺជា​ការគ្រប់គ្រង​អារម្មណ៍​កម្រិត​កំពូល ។ នៅ​ពេល​ជិត​ដល់​ចំណុច​កំពូល ត្រូវ​ផ្អាក​មួយស្របក់​សិន ទម្រាំរ​សាយ​អារម្មណ៍​ទៅវិញ សឹម​ចាប់ផ្ដើម​បន្ដទៀត ។ ហាត់​ធ្វើ​ដូចនេះ​ដែលៗ​ឲ្យបាន ៣-៤ ដង ដោយ​នៅ​ពេល​ហាត់​អនុវត្ត​ម្ដងៗ ត្រូវ​ព្យាយាម​ទាំ​ឲ្យដល់​ចំណុច​កំពូល តាម​ដែល​អាច​ធ្វើទៅបាន ។ ការហាត់​ដូចនេះ ជួយ​ឲ្យ​បុរស​អាច​គ្រប់គ្រង​ទៅ​លើ​ការពន្យារ មិន​ឲ្យ​ឆាប់​ចេញ​ទឹកកាម​បាន និង​ជួយ​ឲ្យ​អាច​ធ្វើការ​រួម​ភេទបា​ន​យូរ​ទៀតផង ។​
៨. ការហាត់​ខ្ជឹប : ការធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ នៅត្រង់​បរិវេណ​ត្រគាក ដោយ​វិធី​ប្រឹក​ខ្ជឹប​គូទ​ញឹកញាប់ អាច​ជួយ​ឲ្យ​គ្រប់គ្រង​ទៅ​លើ​ការបញ្ចេញ​ទឹកកាម​បាន ។ វិធី​គឺ​ខ្ជឹប​លែងៗ ជា​ចង្វាក់​យឺតៗ​ប្រមាណ ៣០ ដង ហើយ​សម្រាក​មួយស្របក់​សឹម​បន្ដទៀត ។ ក្នុង​មួយ​ថ្ងៃ​គួរហា​ត់​ឲ្យ​បាន ៤-៥ ដង ហើយ​ម្ដងៗ​ឲ្យបាន​យូរជាង ៣០ ដង នោះ​នឹង​អាចជួយ​ធ្វើ​ការពន្យារ​ការបញ្ចេញ​ទឹកកាម​បាន ។ ក្រៅពី​តិច​និក​ខាងលើនេះ នៅ​មាន​វិធី​ជួយ​ឲ្យ​បុរស​បញ្ចេញ​ទឹកកាម តាមចិត្ត​ដែល​ខ្លួនឯង​កំណត់​បាន​ទៀង​ផង គឺ​អ្នក​ទាំង​ពីរ គួរតែ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយគ្នា មុននឹង​ចាប់ផ្ដើម​ធ្វើការ​រួម​ភេទ ដែល​វិធី​នេះ​ធ្វើឲ្យ​ភាគី​ស្ត្រី​មាន​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍ ងាយ​កើតមាន​ចំណង់​សិច និង​ឆាប់​ទៅដល់​ចំណុចកំពូល ។ រីឯ​ភាគី​បុរស​វិញ នៅពេល​មាន​អារម្មណ៍​ថា ជិត​ដល់​ចំណុចកំពូល​ត្រូវ​ផ្អាក​ធ្វើ​ចលនា​មួយ​ស្របក់ ដោយ​បែរ​មក​ជួយ​ធ្វើ​ឱ​រ៉ាល់​សិច ឲ្យ​ស្រី​ជា​ដៃគូ​រហូត​ទាល់តែ​អារម្មណ៍​ស្រើបស្រាល របស់​ខ្លួនឯង​វិល​ក​ភាព​ធម្មតា​វិញ​ស សឹម​បន្ដ​ដំណើរការ​ទៀត ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=931:2011-02-08-03-15-27&catid=43:2010-06-18-11-15-44&Itemid=77

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post