
៙ បង្កើនអារម្មណ៍សិចស៊ីគ្រប់ពេលវេលា :
កុំគិតថា សិចកើតឡើងដោយខ្លួនឯង ដោយមិនចាំបាច់ព្យាយាម ប៉ុន្ដែអ្នកត្រូវបង្កើនអារម្មណ៍សិចស៊ីឲ្យកើតឡើងផងដែរ ។ ការស្រាវជ្រាវបង្ហាញថា អ្នកគួរបង្រៀនខ្លួនឯងឲ្យមានអារម្មណ៍កាន់តែសិចស៊ី និងត្រូវការមានសិចជាមួយដៃគូរបស់អ្នក ឲ្យបានញឹកញាប់ ដោយហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យកើតអារម្មណ៍រាល់ថ្ងៃដូចជា ការងូតទឹក នឹងបង្កើនអារម្មណ៍កាន់តែរំភើប បើអ្នកដុសសាប៊ូឲ្យខ្លួនឯងតាមបែប ដែលគូស្នេហ៍របស់អ្នកធ្លាប់ធ្វើឲ្យ ។ អ្នកកាន់តែគិតដល់រឿងសិចកម្រិតណា អ្នកនឹងកើតអារម្មណ៍ច្រើនតាមនោះដែរ ហើយមិនមែនជាតួនាទីរបស់ដៃគូតែម្នាក់ទេ ក្នុងការធ្វើឲ្យអ្នកកើតអារម្មណ៍នោះ ។ ប៉ុន្ដែវាក៏ជាតួនាទីរបស់អ្នកផងដែរ ។
៙ ប្រើសារធាតុរំអិល :
បុរសភាគច្រើនអវយវៈភេទអាចងើបរឹងបានក្នុងមួយប៉ប្រិចភ្នែក ប៉ុន្ដែសម្រាប់ស្ត្រីត្រូវការពេលវេលា ដើម្បីឲ្យទ្វារមាសរីកមាឌ និងមានជាតិសំណើម ។ ប៉ុន្ដែការរួមភេទបែបតក់ក្រហល់ ធ្វើឲ្យអ្នកទាំងពីរត្រូវប្រព្រឹត្តឲ្យបានរហ័ស ដូច្នេះការបន្ថែមសារធាតុរំអិលអាចជួយសម្រួលភាគីស្ត្រីបានច្រើន ក្នុងការរួមភេទ ។
៙ ឈប់គិតថា សិចត្រូវតែមានការរួមភេទ :
សាកល្បងគិតថា សិច គឺជាអ្វីក៏បាន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាល ការបបោសអង្អែល ការដាស់អារម្មណ៍គ្រប់ផែ្នករបស់រាងកាយ រួចបណ្ដោយឲ្យវាឆេះងំរហូតកើតចំណង់ និងក្តីសង្ឃឹមចំពោះសិចកាន់តែខ្លាំងឡើង ទាំងនេះចាត់ទុកជាសិចទាំងអស់ ។ សាកល្បងស្វែងយល់ពីការសប្បាយដោយការប៉ះពាល់តែដៃ អណ្តាត ដើមទ្រូង អវយវៈភេទយ៉ាងមានសេចក្ដីសុខ ។
៙ បណ្ដោយចិត្តកាយកុំតានតឹង :
សិចបែបតក់ក្រហល់ មិនមែនជារឿងងាយស្រួល ឬរ៉ូម៉ែនទិក ប៉ុន្ដែប្លែកអារម្មណ៍ ។ បើអ្នករវល់តែគិតច្រើន អាចធ្វើឲ្យសិចដែលបានត្រៀមទុកបែរជាគ្មានជាតិ មិនដូចចិត្តក៏ថាបាន ។
៙ កុំផ្ដោតអារម្មណ៍តែរឿងដល់ចំណុចកំពូល :
បើអ្នកកាន់តែរួមភេទបែបតក់ក្រហល់ច្រើនប៉ុនណា តម្រូវការផ្លូវភេទរបស់អ្នកក៏ឡើងខ្ពស់ដែរ ។ ប៉ុន្ដែការសង្ឃឹមថា ឈានដល់ចំណុចកំពូលគ្រប់ពេល គឺមិនអាចទៅរួចឡើយ ហើយការដែលអ្នកទាំងពីរមិនឈានដល់ចំណុចកំពូល ក៏មិនមានន័យថា វាគ្មានសេចក្ដីសុខឡើយ ប៉ុន្ដែវាដូចជាការកម្ដៅសាច់ដុំ ឲ្យអ្នកបានក្ដៅរោលរាល និងត្រៀមសម្រាប់ឆាកស្នេហ៍ ដែលរោលរាលជាងនេះទៀត ។
៙ ស្វែងយល់ពីសិចបែបលួចលាក់ :
សម្រាប់គូស្នេហ៍ដែលរស់នៅជាមួយគ្នាយូរអង្វែង អាចមានការរួមភេទបែបដដែលៗ ទោះបីមានភាពកក់ក្ដៅ ប៉ុន្ដែមិនសូវរំភើប ។ ដូច្នេះអ្នកទាំងពីរអាចនាំគ្នាទៅបង្កាត់ភ្លើងស្នេហ៍នៅខាងក្រៅផ្ទះ បែបលួចលាក់ដូចគូស្នេហ៍ថ្មី អាចជួយដាស់អារម្មណ៍ពុះកញ្ជ្រោលឡើងបាន ។
៙ រួមបញ្ចូលការរួមភេទបែបតក់ក្រហល់ជាមួយសិចធម្មតា :
ការរួមភេទនៅទីកន្លែងថ្មី ក្រៅពីបន្ទប់គេងរបស់ខ្លួន អាចបង្កាត់ឲ្យអ្នកសាកល្បងក្បាច់ថ្មី និងវិធីជំរុញអារម្មណ៍ប្លែកៗ ។ ប៉ុន្ដែត្រូវចាំថា សិចដ៏ល្អគឺត្រូវមានតុល្យនឹងតម្រូវការបែ្លកៗ ដើម្បីបំប៉នអារម្មណ៍របស់ខ្លួនឯង និងដៃគូឲ្យស្កប់ស្កល់ចិត្តបាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=984:2011-02-17-03-54-30&catid=43:2010-06-18-11-15-44&Itemid=77