
២. បង្កើតបរិយាកាស : ប្រយ័ត្នកុំឲ្យអាការរំភើបរបស់អ្នកបង្ហាញចេញមក ឲ្យបុរសឃើញច្បាស់ពេក ត្រូវចាប់ផ្ដើមដោយធ្វើខ្លួនជាគ្នាឯង និងឈរក្បែរៗគេ រកពេលប្រសព្វកែវភ្នែក និងរំកិលខ្លួនចូលជិតងើយមុខឡើងញញឹមដាក់គេ ចេញពីបេះដូង បើគេចង់និយាយអ្វីចេញមកត្រូវបញ្ឈប់គេ ដោយការហៅឈ្មោះ គេថ្នមៗនោះគេនឹងថើបអ្នកយ៉ាងពេញចិត្ត ។
៣. ថើបឲ្យចិត្តរំភើបដក់ក្នុងអារម្មណ៍ : បង្ហើបបបូរមាត់បន្ដិច ពេលមាត់ប៉ះគ្នា សង្កត់បបូរមាត់ចូលគ្នាយ៉ាងទន់ភ្លន់ផ្លៀងក្បាលបន្ដិច ដើម្បីកុំឲ្យច្រមុះជល់គ្នា ។ ចំណុចបន្ដទៀត គឺអាស្រ័យលើប្រភេទនៃការថើប ថាតើវាជាគ្រាន់តែជាការថើបខ្លីៗ រួចបញ្ចប់ ឬជាការថើបរបៀបអឺរ៉ុប ។
៤. ថើបរបៀបអឺរ៉ុប : ជាការថើបដែលត្រូវប្រើអណ្តាត ដោយប្រើបង្ហើបបបូរមាត់ រួចរុញអណ្តាតចូលក្នុងមាត់ភាគីម្ខាងទៀត ដោយគ្រលៀសអណ្តាតក្នុងមាត់គេ ឆ្លាស់គ្នាទៅមក ។
៥. ការថើប និងចំណុចបន្ដទៀត : ការថើប ធ្វើឲ្យមានអារម្មណ៍ល្អ ប៉ុន្ដែជាធម្មតាពេលការថើបកាន់តែពុះកញ្ច្រោល ធ្វើឲ្យអ្នកទាំងពីរកើតអារម្មណ៍ភ្លើតភ្លើន ហើយអាចឈានទៅរកការរួមភេទបាន ។ ចំណុចនេះ ស្ត្រីទាំងឡាយគួរប្រយ័ត្នព្រោះអាចថ្លោះថ្លោយកាយ ដោយសារការថើបនេះបាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=969:2011-02-14-03-22-57&catid=43:2010-06-18-11-15-44&Itemid=77