តើគួរមានសិចនៅពេលណាដែលស្រើបស្រាលបំផុតនោះ

សិចជា​រឿង​ធម្មជាតិ​ដែល​គេ​ប្រើប្រាស់​ក្នុង​ការ​បន្តពូជ​ ដូច្នេះ​សកម្មភាព​ និង​ពេល​វេលា​នៃ​ការ​មាន​សិច​ក៏​មាន​សារៈ​សំខាន់​មិន​តិច​នោះ​ដែរ។ ព្រោះ​ក្នុង​រយៈពេល​នីមួយៗ​នោះ​ក៏​វា​មាន​រួម​ទាំង​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​នៃ​ភាព​ស័កិ្តសម​ដែល​ខុស​ប្លែក​គ្នា។​ នៅ​ពេល​នេះ​ យើង​ក្រឡេកមក​មើល​ទាំង​អស់គ្នា​ថា​ តើ​សិច​នៅ​ពេល​ណា​ដែល​បង្កើត​បាន​នូវ​ភាព​ស្រៀវស្រើប​និង​រំជើបរំជួល​សម្រាប់​អ្នក​បំផុង​នោះ។

ពេលព្រឹក
ចាត់​ទុក​ថា​ ជា​ពេល​វេលា​ដែល​ស័ក្តិសម​យ៉ាង​ក្រៃលែង​សម្រាប់​មនុស្ស​ដែល​មាន​អារម្មណ៍​តប់​ប្រមល់​។​ ក៏​ប៉ុនែ្ត​ថា​​ វា​ស័កិ្តសម​ជា​មួយ​អ្នក​ដែល​ត្រូវការ​ដាស់​សិច​ឲ្យ​មាន​ភាព​វៀសវៃ​ទាក់ទាញ​ចិត្ត​ដោយ​ភាព​ស្រស់​បស់។​ ការ​មាន​សិច​ក្នុង​ខណៈ​ពេល​ដែល​ពាក់​កណ្តាល​ដេកលក់​ ពាក់​កណ្តាល​ភ្ញាក់​ក៏​មិន​អាក្រក់​ស សន្សឹមៗ​ឲ្យ​ដំណើរ​ទៅ​មួយៗ​។ កុំដាស់​អូសទាញ​គេ​ឲ្យ​ប្រញាប់ប្រញាល់​តោង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​ ព្រោះ​រាងកាយ​គេ​នៅ​រឹង​នៅ​ឡើយ​។​ អ្នក​តោង​តែង​កំដៅ​ម៉ាស៊ីន​ឲ្យ​យឺតៗ​សន្សឹមៗ​ឲ្យ​ក្តៅ​ឡើង​ម្តង​បន្តិចៗ​ដើម្បី​ភ្ញោច​អារម្មណ៍​ទាក់ទាញ​ចិត្ត​ឲ្យ​ល្អ​នោះ​មិន​យូរ​ប៉ុន្មាន​ទាំង​ចៅហ្វាយ​​និង​កូន​ចៅ​ក៏​ចាប់​ផ្តើម​បំពេញ​ការងារ​បាន​ល្អ​ឥត​ខ្ចោះ។
ពេលថ្ងៃ
ពេល​ថ្ងៃ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក់​បែ​ប​នេះ​ ដោយ​អ្នក​និង​ដៃ​គូ​បានទទួល​ទាន​ដំណេក​ឆ្អែត​នៅ​ពេល​ថ្ងៃ​ៗ​នោះ​ហើយ​ ដែល​អ្នក​នឹង​គេ​អាច​នឹង​បន្ថែម​ឱរស​នៅ​លើ​គ្រែ​ដំណេក​ជំនួស​អាហារ​ពេល​ព្រឹក​ ព្រោះ​ការ​មាន​សិច​នៅ​ក្នុង​រយៈពេល​នេះ​វា​នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​ហូរ​បាន​ល្អ។
ពេលរសៀល
បន្ទាប់​ពីអ្នក​ទាំង​ពី​រ​ទើប​នឹង​បាន​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ មិន​យូរ​ប៉ុន្មាន​នោះ​កំឡុង​ពេល​នេះ​រាងកាយ​របស់​អ្នក​កំពុង​តែ​ត្រាំ​ត្រែង​ទៅ​នឹង​ការ​លម្អិត​អាហារ​ ដូច្នេះ​ វា​មិន​មែន​ស័កិ្តសម​នឹង​ការ​មាន​សិច​នោះ​ទេ។
ពេលល្ងាច​ក្រោយ​ពី​ចប់​ម៉ោង​ការងារ
បើយោង​តាម​ការ​ពិសោធន៍​របស់​ក្រុម​ជំនាញ​ គេ​បាន​រក​ឃើញ​ថា​ ក្នុង​ពេល​វេលា​ខាង​លើ​នេះ​ រាង​កាយ​របស់​បុរស​មាន​ការ​ផលិត​ស្ពែម​ចេញ​មក​យ៉ាង​ច្រើន​បំផុត​ ទើប​វា​ក្លាយ​ទៅ​ជា​រយៈ​ពេល​ដែល​បុរស​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក៏អាច​ថា​បាន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​កូន​ អ្នក​អាច​នឹង​បញ្ចូន​សញ្ញា​គ្នា​ក្នុង​ពេល​វេលា​នេះ​ស័កិ្តសម​ជា​ទី​បំផុត។
ពេលក្បាលព្រលប់
ក្នុង​រយៈពេល​នេះ​​ រាងកាយ​ក៏​ផលិត​អ័រម៉ូន​នៃ​ភាព​សុខស្រួល​ចេញ​មក​ច្រើន​ដូចគ្នា​ ទើប​វា​ស័កិ្តសម​ទៅ​នឹង​អារម្មណ៍​ក្នុង​ការ​ប្រលោម​លួង​លោម​បបោសអង្អែល​ឲ្យ​បាន​ច្រើន​បំផុត​។​ អ្នក​គួរ​តែ​ចាប់​ផ្តើម​ដោយ​បរិយាកាស​រ៉ូមែនទិក​ តន្រ្តី​ដែល​មាន​សម្លេង​ស្រាលៗ​និង​ស្ទាប​អង្អែល​ដើម្បី ពន្យុះអារម្មណ៍​របស់​គេ​ឲ្យ​ពុះ​កញ្ច្រោល​ឡើង​ ព្រោះ​វា​ជា​ចន្លោះ​ពេល​ដ៏​ល្អ​ជា​ទី​បំផុត​ក្នុងការ​មាន​សិច​ដែល​បែប​ស្រើបស្រាល​មិន​អាច​បំភ្លេច​មិន​បាន៕
ប្រភពៈ កម្ពុជាថ្មី ដោយៈ សុធារិទិ្ធ

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post