ភាពស្និទ្ធស្នាល ជាជំហានដំបូងរវាងបុរស-ស្រ្តី គឺមិនអាចឈាននូវការផ្អើបភ្ជាប់គ្នាយ៉ាងស្អិតល្មួតនៃផ្ទាំង បបូរមាត់ទាំង ៤ ផ្ទាំង ដែលញាំងឲ្យអណ្តាតស្វែងរកបាននូវការពុះកញ្ច្រោលពីដៃគូម្ខាងទៀត នោះឡើយ។ ប៉ុន្តែបើអនុវត្តបានល្អ គឺមិនថ្វីទេ ព្រោះរិតតែធ្វើឲ្យចំណងស្នេហាកាន់តែមានភាពរឹងមាំថែមទៀត ផ្ទុយទៅវិញ បើការ
ថើបនេះធ្វើឲ្យដៃគូម្ខាងទៀតមានការឃ្នើសចិត្ត ឬក៏ធុញទ្រាន់នោះ គឺជារឿងផ្សេងមួយទៀតដែលអាចឈានទៅដល់ប្រេះឆាគ្នាទៀតផង។ការថើបប្រចាំសតវត្សរ៍
ថើប! អាចជាអាថ៍កំបាំងផ្ទាល់ខ្លួន និងអាចផ្តល់ភាពកក់ក្តៅរវាងគូស្វាមីភរិយា ឬគូស្នេហ៍ ប៉ុន្តែការថើបនេះក៏អាចបង្កឲ្យមានការរំផើបរំជួលដែលគេនឹកស្មាន មិនដល់នោះ គឺថ្ងៃទី ១៥ សីហា ១៩៤៥ នៅពេលកងព័ទជប៉ុនសុំចុះចាញ់ដោយឥតលក្ខខណ្ឌ និងនៅទីបំផុតសង្រ្គាមលោកលើកទី២ ត្រូវបានបញ្ចប់នោះ ក៏មានការអបអរសាទរនៅទីធ្លា “សម័យ” នាទីក្រុងញូវយ៉ក ដោយមានកងព័ទជើងទឹកម្នាក់បានចាប់ឱបថើបអ្នកគ្រូពេទ្យមួយរូបដែល ពុំស្គាល់គ្នាទាល់តែសោះ ហើយឈុតឱបថើបនេះ ត្រូវបានទស្សនាវដ្តី “ជីវភាព” ថតផ្តិតយករូបភាពនេះបាន ទើបបានក្លាយជារូបថតដ៏កន្រ្តាក់អារម្មណ៍ជាងគេនាសម័យកាលនោះ។
រំលង បាន ៦០ឆ្នាំ នៅថ្ងៃទី ១៥ សីហា ២០០៥ ដែលជាថ្ងៃរំឮកខួបបញ្ចប់សង្រ្គាមលោកលើកទី២ គម្រប់ ៦០ឆ្នាំនោះ គឺរូបថតឱបថើបគ្នានាសម័យឆ្នាំ១៩៤៥ ក្លាយទៅជារូបចម្លាក់ដាក់តាំងនៅលើទីធ្លា “សម័យ” នាទីក្រុងញូវយ៉កដដែល។ ចំពោះតួអង្គស្រីនៅក្នុងរូបថតនាសម័យនោះ គាត់ជាអ្នកគ្រូពេទ្យឈ្មោះ សាអេន មានវ័យចំណាស់ ៨៧ឆ្នាំហើយ។ នៅក្នុងពិធីរំឮកខួបបញ្ចប់សង្រ្គាមលោកលើកទី២ លោកយាយសាអេន បានរំឮកថាថ្ងៃនោះក្រោយពីផ្សព្វផ្សាយព័ត៌មានស្តីពីកងទ័ពជប៉ុនសុំ ចុះចាញ់ដោយឥតលក្ខណ្ឌនោះ គឺគាប់ជួនពេលនោះលោកយាយបានដើរឆ្លងកាត់តាមទីធ្លា “សម័យ” ហើយទាហានម៉ារីនរូបនោះ ក៏ចាប់ឱបរឹត ព្រមទាំងថើបជញ្ជក់មាត់នៅកណ្តាលហ្វូងមនុស្ស ដើម្បីអបអរដល់ថ្ងៃបញ្ចប់សង្រ្គាម លោកយាយ បានប្រាប់ទៀតថា កាលណោះហាក់ដូចជាមិនមានការប្រឆាំងតបតទៅទាហានម៉ារីននោះឡើយ ព្រោះយល់ថា ពួកគេគួរតែទទូលបានរង្វាន់ដ៏ត្រជាក់ចិត្តបែបនេះ ហើយអ្នកដ៏ទៃទៀតក៏មានការឱបថើបបែបនេះដែរ។
មេរៀននៃការថើប
១-សញ្ញានៃសរីរាង្គៈ នៅ ពេលដែលមនុស្សនឹកឃើញចង់ថើបភ្លាមៗនោះ គឺរាងកាយនឹងបង្កើតបានជាប្រតិកម្មនៃសរីរាង្គ ហើយផ្ទាំងបបូរមាត់ចាប់ផ្តើមឡើងប៉ោងបន្តិចបន្តួច ហើយពណ៌សម្បុរបបូរមាត់ក៏ចាប់ផ្តើមប្រែស្លេកមកជាំក្រម៉ៅ (មិនខុសគ្នាពីប្រតិកម្មនៃប្រដាប់ភេទ) ដែលត្រេតត្រអាលនោះឡើយ។
២-ហ្វឹកហាត់ក្នុងការថើបៈ គ្មាន នរណាម្នាក់កើតមកហើយក៏ក្លាយជាអ្នកថើបដ៏កំពូលនោះឡើយ ដូច្នេះ តិច ឬច្រើន ត្រូវតែមានការហ្វឹកហាត់ ទើបមានជំនាញខាងថើប។
៣-ផ្អៀង ២៥ អង្សាៈ ប្រសិន បើមានទំនុកចិត្តថាដៃគូម្ខាងទៀតយល់ព្រមឲ្យអ្នកលៀនអណ្តាតចេញ មក ទើបអាចធ្វើយ៉ាងដូច្នេះ ដោយទាញក្បាលផ្អៀងឲ្យបាន ២៥អង្សា ហើយត្រូវងាកមកផ្ទុយគ្នា ទើបមិនទង្គិចទៅនឹងច្រមុះ ត្រូវសើចញញឹមដាក់គ្នាតែបនិ្តច ក៏ជាវិធីដ៏ល្អសម្រាប់បង្កភាពកក់ក្តៅ។
៤-បិទភ្នែកព្រឺមៗ មុ ននឹងឱបថើបគ្នា គឺភ្នែកទាំង ៤ ត្រូវសម្លក់សំលឹងគ្នាបនិ្តច។ លុះផ្ទាំងបបូរមាត់ផ្អឹបជាប់គ្នា ហើយត្រូវបិទភ្នែកព្រឺមៗ វិធីនេះក្រៅពីការទទួលបានអារម្មណ៍ល្អក្នុងការថើបក៏អាចចៀសវាង នូវការមិនមានសេចក្តីសុខដោយសារតែកែវភ្នែកទាំងគូ។
៥-ប្រយ័ត្នក្លិនមាត់ ៈ ក្លិន មាត់ស្អុយជាត្រណមនៃការថើប។ ដើម្បីចង់ដឹងថា តើក្លិនមាត់ស្អុយ ឬមិនស្អុយនោះ គឺអាចលិទ្ធលើខ្នងដៃ ហើយហិតមើលក្លិន តើល្អ ឬអាក្រក់? នៅក្រោយពេលទទួលទានអាហាររួច ប្រសិនបើគ្មានមធ្យោបាយដុសធ្មេញទេនោះ អាចទាញស្ករកៅស៊ូដើម្បីបំបាត់ក្លិនអាក្រក់។ ក្រៅពីនោះជារៀងរាល់ថ្ងៃត្រូវផឹកទឹកឲ្យបានច្រើន ទើបអាចរក្សានូវជាតិសើមនៅក្នុងមាត់ និងបង្កើតល្បឿនក្នងការបញ្ចេញទឹកមាត់ ដើម្បីការាពារមិនឲ្យមានក្លិនមាត់ស្អុយ។
ប្លែកៗនៃការថើប
១-ថើបគឺជាកីឡាៈ នៅពេលដែល មនុស្សពីរនាក់កំពុងតែឱបថើនគ្នានោះ គឺមានសាច់ដុំចំនួន ៣០ បំណែកគួបផ្សំដែរ ដោយក្នុងចំណោមនោះមាន ១២ បំណែកសម្រាប់គ្រប់គ្រងលើចលនាបបូរមាត់ ១១បំណែកគ្រប់គ្រងលើចលនាអណ្តាត។ ម៉្យាងទៀត បន្ថែមលើពេលកំពុងតែឱបថើបនោះ ដំណើរជីពចរក៏អាចបង្កើតល្បឿនដែរ ដោយក្នុង ១នាទីចាប់ពី ៧០ដង គឺកើនដល់ទៅ ១៥០ដង។
២- ឯតទគ្គកម្មពិភពលោកៈ ប្រវត្តិនៃការថើប មានរយៈពេលយូរជាងគេគឺ ១៧ថ្ងៃ ១០ ម៉ោង និង៣០នាទី ហើយត្រូវបានកត់ត្រានៅក្នុងសៀវភៅឯតទគ្គកម្មពិភពលោក (Guinness Book) ប៉ុន្តែគូសេ្នហ៍មួយគូនេះក្រោយពេលថើបចប់ ត្រូវបានបញ្ជូនទៅកាន់មនី្ទរពេទ្យ ព្រោះពួកគេបានបាត់បង់នូវកម្លាំងពលំអស់ពីខ្លួន។ តែក្រោយពេលមានសុខភាពល្អជាវិញគ៏ពុំទាន់មានគូសេ្នហ៍ណាមួយ អាចបំបែកឯតទគ្គកម្មខាងលើនេះបានឡើយរហូតមកដល់ពេលនេះ។
៣-ចំណង់ចំណូលចិត្តដោយឡែកពីគ្នាៈ មានបុរសលើសពី ៦៧% យល់ស្របថា ការថើបផ្អឹបរវាងបបូរមាត់និងបបូរមាត់នោះ គឺជារបៀបថើបដ៏សាមញ្ញជាទីបំផុត។ ចំពោះបុរស ២៦% យល់ឃើញថា ការថើបត្រង់ប្រដាប់ភេទរបស់ស្រ្តី គឺទទួលបានអារម្មណ៍ល្អ។ រីឯបុរស ត្រឹមតែ ១% ប៉ុណ្ណោះ ដែលយល់ស្របក្នុងការថើបម្រាមជើង។
៤-មិនចេះថើបអាចច្រានទ្រូងចេញៈ មាន ស្រ្តីចំនួនពាក់កណ្តាលបានយល់ឃើញថា ប្រសិនបើមិត្តប្រុសរបស់នាង ពេលកំពុងតែឱបថើបដោយមិនដឹងខ្យល់អី គឺពួកនាងត្រៀមខ្លួនចែកផ្លូវជាមួយពួកគេ។ ក្នុងពេលថើបជញ្ជក់មាត់ ប្រសិនបើអណ្តាតរបស់មិត្តប្រុស មិនមានភាពរស់រវើកទេនោះ នឹងធ្វើឲ្យពួកនាងមានការធុញថប់ជាទីបំផុត។
៥-ការថើប និង ទឹកមាត់ៈ បុរស ៤% និងស្រ្តីភេទ ៤៨% បានពោលថា នៅពេលកំពុងថើបគួរគប្បីប្រើវិធីទន់ភ្លន់បនិ្តច ហើយការថើបបឹតមាត់ដោយញក់ញីខ្លាំងៗ គឺមិនអាចទទួលយកបានឡើយ។ ចំពោះស្រ្តីភេទ ៣ភាគ៩ គឺមិនចូលចិត្តបុរសណា ដែលសម្បូរទៅដោយទឹកមាត់។ ផ្ទុយទៅវិញ ករណីដូចគ្នានេះដែរ គឺខាងបុរសមានត្រឹមតែ ២ភាគ៣ ប៉ុណ្ណោះ។ នៅពេលដែលមានសំណួរចាទសួរថា តើអ្វីជាចំណុចសំខាន់នៃការថើប? ស្រាប់តែមានបុរស ៥៤% ពោលថា «គឺថើបជាមួយនឹងស្រីណាដែលខ្លួនមិនចូលចិត្ត»។
៦-ការថើបផ្តល់ផលប្រយោជន៍ដល់សុខភាពៈ នៅ ក្នុងប្រអូមមាត់របស់បុរសមានមេរោគជាង ២០០ប្រភេទ ហើយនៅពលេដែលមនុស្សពីរនាក់ថើបជញ្ជក់មាត់គ្នា គឺមេរោគក្នុងបរិមាណច្រើនអាចឆ្លងពីម្នាក់ទៅម្នាក់។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ ការថើបអាចធ្វើឲ្យប្រព័ន្ធការពារជំងឺនៅក្នុងរាងកាយទាំងសងខាង ផលិតបានបដិបក្ខប្រាណធម្មជាតិដោយអាចពង្រឹងប្រព័ន្ធការពារខ្លួនឯង ផ្ទាល់ ហើយនៅក្នុងរាងកាយទាំងសងខាងអាចបង្កើតបាននូវប្រព័ន្ធប្រឆាំងទៅនឹង ជំងឺ និងមេរោគផ្សេងៗនៅក្នុងរាងកាយ៕
ប្រភពៈ ទស្សាវដ្តីប្រជាប្រិយ