សំណួរៈ តើស្រ្តីមានវ័យ ៥០ឆ្នាំហើយចាំបាច់ផ្អាក់សិចដែរ ឬអត់
វាមិនពិតប្រាកដនោះទេ ព្រោះស្រ្តី គឺជាភេទមួយដែលមានសំណាងល្អច្រើនទៅវិញទេ ព្រោះថា អ្នកមានជីវិតគ្រួសារដែលល្អ និងមានសិច តែមានសេចកី្តសុខធ្វើឲ្យសុខភាពចិត្តដំណើរល្អទៅតាមគ្នា។ លក្ខណៈបែបនេះអាចចាត់ថា ជារឿងដែលគួរត្រេកអរយ៉ាងក្រៃលែងសម្រាប់ស្រ្តីក្នុងវ័យបែបនេះ។ ក៏ប៉ុន្តែ តាមគំនិតយោបល់ដូចជាមិត្តភកិ្ត ឬក៏អ្នកជិតខាងដែលថា អ្នកមានវ័យខ្ពស់បែបនេះហើយ គួរផ្អាករឿងនោះមួយឡែកនោះ
វាគួរតែកើតចេញពីគំនិតច្រណែនឈ្នានីសទៅវិញទេ។ ដូច្នេះអ្នកមិនចាំបាច់បារម្ភទាល់តែសោះនៅពេលដែលសេចកី្តប្រាថ្នាខាងផ្លូវភេទ ដែលជាវត្ថុដ៏មហាអស្ចារ្យមួយដែលធម្មជាតិបានបង្កើតមកឲ្យនោះ។ វារមែងមិនមានព្រំដែនមកកំណត់ថា អ្នកនឹងអស់កម្រិតថាមពលក្នុងវ័យណាមួយនោះឡើយ។សំណួរៈ មិនចង់រួមសិច តែក៏មិនចង់ឲ្យបាត់បង់វាដែរ?
បញ្ហាក្នុងជីវិតគូស្នេហ៍រមែងតែកើតមានជានិច្ច វាប្រៀបបីដូចជាពាក្យស្លោកដែលបានពោលថា ចានក្នុងរាវរមែងតែប៉ះទង្គិចនោះឯង។ បញ្ហាសុខភាពនេះ មនុស្សគ្រប់រូបតែងមានការព្រួយបារម្ភ ព្រោះថាជួនកាលអ្នកទាំងពីរនាក់ បានតាំងគោលដៅខុសពីគ្នា ជួនកាលភាគីខាងបុរសត្រូវការបែបនេះ ជួនកាលទៀតក៏ភាគីស្រ្តីត្រូវការបែបនោះ ដោយដើរមិនត្រូវផ្លូវគ្នាក៏កើតមានបញ្ហាឡើង។
ប្រសិនបើអ្នកមិនចង់មានសិច តែស្វាមីអ្នកមិនយល់ព្រមទៅតាមសំណើរបស់អ្នកនោះ ហើយថែមទាំងបែរមកសំឡុតថា និងទៅរកស្រ្តីដទៃផ្សេងបែបនេះវាជាទង្វើមួយដែលយល់ឃើញតែប្រយោជន៍ផ្ទាល់ខ្លួនហើយ។ ដូច្នេះអ្នកកុំទាន់ធ្វើការទិតៀនខ្លួនឯងឲ្យហួសហេតុពេក ព្រោះការចិញ្ចឹមបីបាច់កូន (ប្រសិនបើមាន) វាអាចធ្វើឲ្យអ្នកហត់នឿយរហូតដល់អស់ភាពតម្រូវការខាងផ្លូវភេទបាន។ មធ្យោបាយដែលល្អ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យដែលពាក់ព័ន្ធនឹងអាការៈរបស់អ្នករួមទាំងបញ្ហាសិចប្រសើរជាង។ អ្វីដែលសំខាន់អ្នកគួរតែហ៊ាននិយាយនូវការស្មោះត្រង់រវាងអ្នកទាំងពីរដែលជាវិធីមួយជួយតំរែងតម្រង់ឲ្យជីវិតសិចរបស់អ្នកត្រឡប់មកមានសេចក្តីសុខដូចដើមវិញបាន៕
ប្រភពៈ កម្ពុជាថ្មី ដោយៈ សុធារិទិ្ធ