ទាំង បុរស-ស្រ្តីជាច្រើនតែងតែសង្ស័យថា តើការមានសិចនោះ គួរធ្វើបែបណាដើម្បីឲ្យបានទៅតាមបំណងត្រូវការ ឬគ្រាន់តែដោះសំលៀកបំពាក់ចេញអស់ពីខ្លួន ហើយឡើងលើគ្រែបើកឆាកប្រយុទ្ធប៉ុណ្ណោះក៏ជាការគ្រប់គ្រាន់។
ជាការពិត វាមិនងាយស្រួលដូចអ្នកគិតនោះទេ សិចគឺវាត្រូវការអ្វីៗដែលច្រើនជាងនេះទៀត។ បុរសស្រ្តីត្រូវការវាដើម្បីបំពេញតាមចំណង់នៃធម្មជាតិ និងបង្កើតសង្គមមនុស្សរាប់តំណមិនអស់តទៅមុខទៀត។
អ្នក វិទ្យាសាស្រ្តផ្លូវភេទធ្លាប់បានអះអាងថា «សិចធ្វើឲ្យជីវិតមនុស្សស្រស់បំព្រង និងមានសេចក្តីសង្ឃឹម»។ ឆ្លងតាមការសិក្សាស្រាវជ្រាវដោយការសាកសួរអស់ជាច្រើន ទៅលើក្រុមមនុស្សស្ទើរគ្រប់វ័យកន្លងមកបានរកឃើញថា មនុស្សស្ទើរតែទាំងអស់ក្នុងចំណោមនេះគេត្រូវការសិច ហើយបានឲ្យអត្ថន័យយ៉ាងសំខាន់ទៅលើជីវិតរបស់គេ។
ចំណែក អ្នកសង្គមវិទូជនជាតិអាមេរិកម្នាក់ ក៏ធ្លាប់ផ្តល់អត្ថន័យនៃជីវិតសិចដែរថា «ធ្វើឲ្យមនុស្សខិតខំ និងសង្គមលូតលាស់ផងដែរ»។
សិចពុំត្រូវការភាពគ្រោតគ្រាត និងភាពរមាំងរមោកទេ គឺវាត្រូវការភាពផ្អែមត្រជាក់ ហើយយល់ចិត្តគ្នាយ៉ាងខ្ពស់។
មនុស្ស ភាគច្រើនបានបន្ទន់ឥរិយាបថរបស់ខ្លួនយ៉ាងទន់ភ្លន់ នៅពេលមានសិចកើតឡើង ហើយខ្លះគេប្រែក្លាយជាសត្រូវឲ្យមកជាមិត្តយ៉ាងល្អក្នុងអំឡុង ពេលនេះ។ មានមនុស្សតិចណាស់ដែលប្រើហិង្សាក្នុងពេលនេះ ដើម្បីកំដរភាពសប្បាយរបស់ខ្លួនឯង។
បុរស-ស្រ្តី ត្រូវការថ្នាក់ថ្នមគ្នាក្នុងពេលនេះ ទើបអ្វីៗអាចសម្រេចទៅបាននៃជីវិតសិចរបស់ខ្លួន។ អ្នកមិនត្រូវមើលរំលងចំណុចមួយនេះឡើយ។
ការ បបាសអង្អែល វាជាផ្នែកមួយនៃការថ្នាក់ថ្នម និងជំរុញឲ្យមានភាពស្រៀវស្រើបខ្លាំងឡើង។ ដូចរឿងនិទានបុរាណក្នុងលោកធ្លាប់សរសេរទុកថា «ដៃជាអាទិទេពស្នេហ៍ក្នុងពេលរួមដំណេក»។
អ្នកត្រូវចងចាំថា ខ្វះការបរបាសអង្អែលនោះ គឺខ្វះអ្វីៗទាំងអស់ក្នុងជីវិតសិច។
ការ ថើបមិនមែនត្រឹមតែជាការយកច្រមុះប៉ះថ្ពាល់ ឬបបូរមាត់ និងបបូរមាត់ប៉ះគ្នានោះទេ ប៉ុនែ្តវានៅជួយបន្ថែមភាពរំជើបរំជួលអារម្មណ៍បានទៀតផង។
ការ ថើបជាផ្នែកមួយនៃការដុតអារម្មណ៍យ៉ាងខ្លាំងក្លា។ បុរស-ស្រ្តីខ្លះគ្រាន់តែថើបគ្នាក្នងផ្លូវមនោសញ្ចេតនាពេលនឹករឭក គ្នាធម្មតា ប៉ុន្តែអាចធ្វើឲ្យពួកគេឈានទៅរកការរួមភេទសិចបាន។
ការ ថើបជញ្ជក់មាត់ ដើមឡើយនិយមចូលចិត្តតែនៅប្រទេសអ៊ឺរ៉ុប និងបរទេសមួយចំនួនប៉ុណ្ណោះ ប៉ុនែ្តបច្ចុប្បន្ននិយមស្ទើរតែទូទាំងពិភពលោក។ ក្រៅពីនេះ ការថើបជញ្ជក់មាត់តាមរាងកាយក៏បានជំរុញឲ្យមានការពុះកញ្រ្ចោល ផ្លូវអារម្មណ៍ និងដុតដាលតម្រេតតណ្ហាដល់កំពូលដូចគ្នា។
ការ រួមសិចដែលមានលក្ខណៈដដែលៗហើយសាមញ្ញធម្មតាពេក អាចធ្វើឲ្យគូស្នេហ៍ឆាប់រសាបរលាប និងអស់ន័យចំពោះគ្នា។ គូស្នេហ៍ខ្លះដែលមិនទាន់យល់ច្បាស់ពីអត្ថន័យនៃការរួមសិចនោះ បាន ធ្វើឲ្យពួកគេបំពេញចំណង់មួយបែបនេះតែមួយរយៈពេលក៏បោះបង់វាទៅ វិញ ហើយការឆ្អែតឆ្អន់របស់ខ្លួនចុងក្រោយនាំឲ្យមានការបាក់បែកក្នុង គ្រូសារ។
ការ ផ្លាស់ប្តូរក្បួនក្បាច់ក្នុងពេលរួមសិច វាជាយុទ្ធវិធីមួយ អាចរក្សាចំណងស្នេហ៍ជាប់គង់បានយូរ។ បុរស-ស្រ្តីតែងតែចេះនូវវិជ្ជាគុននេះ ដើម្បីថែរក្សាស្ថិរភាពគ្រួសារ។ ទោះបីវាជាផ្នែកតូចមួយក្នុងជីវិតគ្រួសារ ប៉ុនែ្តវាមានសារៈសំខាន់ សម្រាប់ការកំណត់នៃធម្មជាតិមួយនេះឡើង៕
ប្រភពៈ ទស្សនាវដ្តីប្រជាប្រិយ