សុភមង្គល និងសុខភាពផ្លូវភេទកើតមានឡើងបាន ល្គឹកណាតែមានការគោរពគ្នាទៅវិញទៅមកនិងចេះវិធីក្នុងការរួមរ័ក្ស មេត្រីជាមួយគ្នារវាងដៃគូសេ្នហ៍។ ដើម្បីធ្វើឲ្យជីវិតសម័្ពន្ធរបស់ស្វាមី-ភរិយាសមស្របប្រកបទៅតាម បំណងប្រាថ្នានោះ ភាគីបុរសត្រូវតែចៀសវាងឲ្យបាននូវចលនាទាំងឡាយដូចខាងក្រោមនេះ
១-ការភេ្លចឱបថើបបោសអង្អែលឲ្យគ្នាទៅវិញទៅមក
ការនិយាយ បែបយ៉ាងនេះប្រហែលជាអ្នកមិនជឿនោះទេ ប៉ុន្តែនៅក្នុងរូបភាពជាក់ស្តែងវិញនោះ ប្រាកដណាស់ថា បុរសភេទមិនចូលចិត្តការថើប ការជញ្ជក់ ឬការបបាសអង្អែលសព្វទីកន្លែងនៅលើរូបកាយដៃគូរបស់ខ្លូននោះឡើយ កាលណាឈានដល់ដំណាក់កាលបើកការវាយលុកលនៅលើគ្រែហើយនោះ។ ហេតុដូចមេ្តចក៏គេធ្វើអីចឹង?
បើ តាមការទូន្មានពីអ្នកកាមសាស្រ្តវិញនោះ បុរសនោះគួរណាស់តែឱបថើបបបោសអង្អែលស្រ្តីជាដៃគូរួមគ្រែខ្នើយ ជាមួយគ្នាពេលដែលគេកំពុងតែនែបនិត្យជាមួយគ្នា ដោយសារតែការធ្វើយ៉ាងនេះនឹងនាំឲ្យគេទាំងពីរនាក់កើតមានសន្ទុះ អារម្មណ៍ស្របគ្នានិងព្រមគ្នាក្នុងពេលតែមួយតែម្តង។
២-ការចាប់អារម្មណ៍តែទៅលើចំណុចសំខាន់ដោយមិនបានគិតដល់រូបកាយសរីរៈទាំងមូលរបស់ដៃគូខ្លួន
បុរស ភាគច្រើនណាស់ដែលចាប់អារម្មណ៍ទៅលើរូបកាយរបស់ដៃគូស្រ្តីជាដៃគូ (ភរិយា) ត្រង់ចំណុចសំខាន់ផ្តោតចំពោះការរួមភេទសម័្ពន្ធតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ដើម្បីឲ្យគេទាំងពីរនាក់ទទួលបានលទ្ធផលដ៏ល្អតាមបំណងប្រាថ្នា នៅក្នុងរឿងគ្រែខ្នើយនោះ មិត្តបុរសទាំងឡាយក៏គួរតែចាប់អារម្មណ៍ដល់ផ្នែកផ្សេងៗទៀត ដែលមាននៅលើសរីរាង្គកាយរបស់នាង ពិសេសគួរណាស់តែមានសកម្មភាពបបោសអង្អែលរូបកាយរបស់ដៃគូឲ្យបានសព្វ គ្រប់កន្លុកកន្លៀតទាំងអស់ផងដែរ។
៣-ជៀសវាងកុំឲ្យនាងថប់ស្ទះដង្ហើមឲ្យសោះ
ខណៈមាន ការនែបនិត្យជាមួយគ្នា មិត្តបុរសក៏មិនត្រូវទម្លាក់ទម្ងន់នៃរូបកាយរបស់ខ្លួនទាំងស្រុង ទៅផ្អើបពីលើរូបកាយរបស់នាងនោះឡើយ ដែលការធ្វើយ៉ាងនេះប្រាកដជានឹងធ្វើឲ្យដៃគូរបស់ខ្លួនស្ទះដង្ហើម ពិបាកក្នុងខ្លួនខ្លាំងណាស់។ សូមអ្នកកុំគិតតែពីសេចក្តីសុខស្រណុកស្រួលតែម្នាក់ឯងខ្លាំងពេក។ នៅពេលណាអារម្មណ៍ពុះកញ្ច្រោលចាប់ឈានដល់ការចាប់ផ្តើមបើកវាយលុក ហើយនោះ សូមអ្នកប្រាប់ដំណឹងនេះដល់នាងផង ដើម្បីឲ្យនាងបានត្រៀមលក្ខណៈជាមុន រួមសហការគ្នាឈានដល់ការសម្រេចកាមព្រមៗគ្នាតែម្តង។
៤-ការឈានដល់គោលដៅមុន ឬក្រោយពេលពេក
បុរស ត្រូវតែមានម្ចាស់ការនៅលើសមរភូមិប្រយុទ្ធដោយត្រូវចេះប្រើ អារម្មណ៍ទប់ផ្លូវចិត្តឲ្យជាប់។ បុរសត្រូវតែមានអារម្មណ៍ថា ត្រូវទៅដល់គោលដៅ (ពេលបញ្ចេញទឹកអសុចរបស់ខ្លួន) នៅក្នុងដំណាក់កាលពណាមួយឲ្យបានសមស្រប។ ប្រសិនបើអ្នកមិនអាចទប់ខ្លួនរហូតបណ្តាលឲ្យឈានដល់គោលដៅលឿនពេក ឬឆាប់ពេក ប្រាកដជានាំឲ្យនាងពិបាកទ្រាំណាស់ ព្រោះតែមិនទាន់រលត់ចំណង់នៅឡើយ។ ប៉ន្តែប្រសិនបើបន្តវាយលុករហូតអស់ពេលយូរពេកនោះក៏មិនល្អដែរ ដោយសារតែធ្វើឲ្យនាងពិបាកទ្រាំហើយទទួលអារម្មណ៍ថា ក្តៅផ្សាឈឺអួលទៅវិញទេ។
មាន វិធីតែមួយគត់ ប្រសិនបើភាគីបុរសមិនអាចទប់អារម្មណ៍បានមូលម្ចាស់ការលើខ្លួនឯង ទេនោះ បុរសគួរណាស់តែមានវិធីសាស្រ្តធ្វើការថើបថែបបោសអង្អែលដៃគូ ស្រ្តី (ភរិយារបស់ខ្លួន) ឲ្យបានយូរបន្តិច ជាការដាស់រំញោចបង្កាត់ភ្លើងស្នេហារបស់នាងឲ្យពុះកញ្ច្រោលខ្លាំង ជាការចាំបាច់មុនពេលបើកសមរភូមិវាយប្រហារ ហើយក៏ដើម្បី ឲ្យនាងបានដល់គោលដៅជាមុនសិនទើបបើកការវាយលុកជាក្រោយក៏បាន។
៥-មិនប្រាប់ឲ្យនាងបានដឹងខ្លួនជាមុនថា អ្នកដល់គោលដៅហើយនោះ គឺជាកំហុសរបស់ភាគីបុរស
នៅ ពេលរួមភេទសម័្ពន្ធនោះ ប្រសិនបើអ្នកហៀបដល់គោលដៅទៅហើយនោះ អ្នកក៏ត្រូវតែផ្តល់ដំណឹងនេះឲ្យនាងបានដឹងផងដែរ ដើម្បីទាំងពីរនាក់បានឈានដល់គោលដៅជាមួយគ្នាព្រមពេលតែមួយតែ ម្តង។ ប្រសិនបើមិនបានធ្វើយ៉ាងដូច្នេះទេ ប្រាកដជាធ្វើឲ្យស្រ្តីជាដៃគូរបស់អ្នកទទួលអារម្មណ៍ថា ពិបាកទ្រាំបំផុតទៅវិញទេ។
៦-ការប្រើពេល បញ្ចញសម្ពាធដោយធ្វើចលនាខ្លាំងៗប្រៀបបាននឹងអំពើឃោឃៅនោះ ជារឿងមិនល្អទេ នៅពេលប្រព្រឹត្តរឿងលើគ្រែខ្នើយ
ជាមួយនឹង ស្រ្តីភេទ ការប្រើអំពើបែបនេះប្រាកដជានាំឲ្យនាងភ័យខ្លាចរអាទៅវិញទេ រហូតដល់លែងមានអារម្មណ៍រួរ័ក្សផងទៅទៀត។ អ្នកគួរណាស់តែប្រព្រឹត្តិចលនានីមួយៗដោយថ្នមៗជាមួយដៃគូរបស់ អ្នកតាមបែប “Fairplay” ដោយចាប់ផ្តើមតាំងពីដំបូងរហូតដល់ចប់ការប្រយុទ្ធនោះ។
ប្រសិនបើ អ្នកប្រើកំលាំងវាយលុកយ៉ាងខ្លាំងៗ ឬមួយក៏ប្រើថាមពលណាឲ្យខ្លាំងលើសពីការដែលនាងទ្រាំទ្រនោះ ប្រាកដណាស់ថា ពេលក្របទឹកឃ្មុំប្រាកដជាត្រូវបញ្ចប់ទៅវិញយ៉ាងជូរចត់ជាមិនខាន។
៧-ភាពស្ងៀមស្ងាត់ពីភាគីបុរសជារឿងគ្មានន័យ
ប្រាកដ ណាស់ ពេលដែលរួមរ័ក្សជាមួយដៃគូនៅលើគ្រែនោះ អ្នកប្រាកដជាចង់ស្តាប់នូងអ្វីដែលនាងកំពុងតែនិយាយដោយសភាវៈមួយ ពេលដែលនាងកំពុងតែបញ្ចេញវាចាបញ្ជាក់ពីអារម្មណ៍របស់នាងពោរពេញទៅ ដោយសេចក្តីសុខ គួបផ្សំជាមួយនឹងសម្លេងថ្ងូចថ្ងូរហ៊ឹៗផងនោះ។
ដូច្នេះ ហេតុដូចម្តេចបានជាអ្នកមិនបញ្ចេញវាចាបញ្ជាក់ពីអារម្មណ៍ប្រហាក់ ប្រហែលគ្នានេះរបស់អ្នកឲ្យនាងស្តាប់វិញផងទៅ?។
៨-ជៀសវាងការធ្វើចលនាខ្លាំងៗ ឬញាប់ពេលរហូតដល់នាងដង្ហក់ស្ទើរដាច់ដង្ហើម
ជា ការធម្មតារបស់មនុស្សនោះទេ បើនិយាយពីរឿងរួមគ្រែខ្នើយ។ ពេលភាគីបុរសជិតឈានដល់គោលដៅរបស់ខ្លួនហើយនោះ គេតែងតែធ្វើសកម្មភាពកាន់តែខ្លាំង កាន់តែញាប់រន្ថើនឡើងតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើការចាប់ផ្តើមវាយលុកបានប្រព្រឹត្តអំពើបែបយ៉ាង នេះរហូតដល់ពេលបញ្ចប់សកម្មភាពនោះ ប្រាកដណាស់ដែរថា ការប្រព្រឹត្តយ៉ាងដូច្នេះនឹងធ្វើឲ្យនាងកើតអាការៈឈឺចាប់យ៉ាង ខ្លាំង ទាំងផ្លូវការយនឹងផ្លូវចិត្តដែលអាចថែមរយះរហែកទ្វារមាសទៀតផង ក៏សឹងមាន។ នៅមិនទាន់អស់នោះទេ ដោយសារតែអាការៈបែបយ៉ាងនេះក៏នឹងនាំឲ្យនាងកាន់តែមានការភ័យ ខ្លាចពីព្រោះប្រៀបបានទៅនឹងការធ្វើទារុណកម្មទៅវិញ។
សុភាព ស្រ្តីភាគច្រើនណាស់ដែលចង់បានមនោសញ្ចេតនាល្អូកល្អឺក ការបបោសអង្អែលថ្នាក់ថ្នមដោយស្រទន់ជំនួសឲ្យការប្រព្រឹត្តធ្នន់ដៃ នោះ ប្រៀបបាននឹងការរំលោភបំពានផ្លូវភេទពោរពេញដោយហិង្សាទៅវិញទេ៕