.
គ្រឿងផ្សំ
- ត្រីងៀតអាំង → ២-៣ ដុំ
- ម្ទេសក្រៀមម៉ត់ → ១/២ ស្លាបព្រាបាយ
- ខ្លាញ់ជ្រូក (ដុំតូចៗ) → កន្លះចានចង្កឹះ
- ទឹកក្រូចឆ្មារ → ២ ស្លាបព្រាបាយ
- ប្រហុក → ៥០ ក្រាម ឬ កន្លះខាំ
- ម្សៅស៊ុបរ៉តឌី → បន្តិចបន្តួច
- អំបិលម៉ត់ → ២ ស្លាបព្រាកាហ្វេ
- ត្រីចៀន (ត្រីអ្វីក៏បាន តាមចិត្តចង់) → ១-២ ក្បាល
- បន្លែផ្សេងៗ តាមចិត្តចង់ (ត្រសក់ ត្រកួន សណ្ដែកគួរ កញ្ឆែត ប្រពាយ ត្រប់វែង ត្រប់ស្រួយ ទំពាំងស្ងោរ…)។
វិធីចំអិន
- ដាក់ប្រហុកក្នុងឆ្នាំង មានទឹក
- រំងាស់រលួយ ប្រហុក សល់តែឆ្អឹង
- ដួសចេញ ទឹកប្រហុក ១ ចានចង្កឹះ
- លីងស្រួយ ម្ទេសក្រៀម
- បុកម៉ត់ ម្ទេសក្រៀម
- អាំងឆ្អិន ត្រីងៀត
- បេះយក សាច់ត្រីងៀត ខ្ទង់កន្លះចានចង្កឹះ
- បុកម៉ត់ សាច់ត្រីងៀត
- ចំហៀវ ខ្លាញ់ជ្រូក
- ស្រង់ហាន់តូចៗ កាកខ្លាញ់ជ្រូក (ចំណុះខ្លាញ់) ខ្ទង់កន្លះចានចង្កឹះ
- ផ្សំរួមគ្នា ទឹកប្រហុក ម្ទេសម៉ត់ សាច់ត្រីងៀតម៉ត់ ទឹកក្រូចឆ្មារ និង ចំណុះខ្លាញ់
- កូរអោយសព្វ
- ដាក់បន្តិច ម្សៅស៊ុបរ៉តឌី
- ភ្លក់ រសជាតិ សាបប្រៃ ថែមថយអំបិលម៉ត់
- ញ៉ាំ ជាមួយបន្លែ និង ត្រីចៀន តាមចិត្តចង់
ដំណកស្រង់ពី ទំព័រស្រ្តី http://women.open.org.kh/km/brohok_fresh_vegetables