.
គ្រឿងផ្សំ ៖
- ត្រីរ៉ស់
- ស្លឹកគ្រៃ
- រមៀត
- ខ្ទឹមស
- ម្ទេសក្រៀម
- អំបិល
- ទឹកត្រី
- ស្លឹកក្រូចសើច ឬសំបកផ្លែក្រូច
- ស្លឹកញ
- ដូងទុំ
- ប្រហុកសាច់។
វិធី ចំអិន ៖
- ពន្លះត្រី យកឆ្អឹងចេញ
- ហាន់ត្រី ជាបន្ទះស្ដើង
- បុកច្របល់ម៉ត់ ស្លឹកគ្រៃ រមៀត ខ្ទឹមស ម្ទេសក្រៀម និងអំបិល
- បារវា ដាក់ ក្នុងចានមានសាច់ត្រី
- ពូតដូងយកក្បាលខ្ទិះ
- ចាក់ខ្ទិះដូង លើត្រី
- ចិញ្ច្រាំអោយល្អិត ប្រហុកបន្តិច លាយជាមួយគ្នា
- ចាក់ទឹកត្រីបន្តិច
- កូរវឹកដោយវែក ទាល់តែបែកសាច់ត្រី និងទឹកខ្ទិះ ខាប់រលាយសាច់មួយ
- កាត់ស្លឹកញ ជាកំណាត់ខ្លី សំរាប់ទ្រាប់បាត លើស្លឹកចេក
- ដួសចាក់លើ ស្លឹកញ ហើយខ្ចប់ឲ្យជិត សាច់ត្រី ដែលបានកូរនឹងទឹកខ្ទិះ
- ប្រើប្រាស់ធាងដូង ជាកន្លះខ្ទាស់អោយជាប់
- ដាក់ចំហុយចំអិន វា ក្នុងឡាំងស៊ឹង ជាការស្រេច៕
ដំណកស្រង់ពី ទំព័រស្រ្តី http://women.open.org.kh/km/amouk