គ្រឿងផ្សំ
- ស្លាបមាន់ (យកត្រឹមគល់ស្លាប) → ៦០០ ក្រាម
- ម្សៅ (សំរាប់បំពង) → ៣ ស្លាបព្រាបាយ
គ្រឿងផ្សំប្រលាក់សាច់
- ទឹកស៊ីអ៊ីវ → ១ ស្លាបព្រាបាយ
- ម្សៅឆា → -ដ-
- ទឹកខ្ញី → -ដ-
- តៅហ៊ូប្រៃ (កិនម៉ត់ លាយទឹកបន្តិច) → ២ ស្លាបព្រាបាយ
- ស្ករ → ១ ស្លាបព្រាកាហ្វេ
- អំបិល → ០.៥ ស្លាបព្រាកាហ្វេ
គ្រឿងផ្សំទឹកជ្រលក់
- ខ្ទឹមក្រហមក្រៀម → ១ ស្លាបព្រាបាយ
- ស្ករ → -ដ-
- ខ្ទឹមស ចិញ្ច្រាំ → ១ ស្លាបព្រាកាហ្វេ
- ទឹកតៅហ៊ូ ប្រៃ → ២ ស្លាបព្រាបាយ
- ទឹក → មួយភាគបួន នៃកែវ
- ទឹកស៊ីអ៊ីវ → ០.៥ ស្លាបព្រាកាហ្វេ
- ស៊ីអ៊ីវខាប់ → ០.៥ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ
*វិធី ចំអិន
ជំហាន ១ ៖- លាងទឹក អោយស្អាត ស្លាបមាន់
- សំរក់ទឹក អោយស្ងួត ស្លាបមាន់
- ច្របល់ស្លាបមាន់ ជាមួយគ្រឿងផ្សំប្រលាក់សាច់
- ផ្អឹបមួយម៉ោង ស្លាបមាន់ មានគ្រឿងផ្សំប្រលាក់សាច់
- ប៉ាតម្សៅបំពង ជុំវិញស្លាបមាន់
- ដាក់បំពងស្លាបមាន់ រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន
ជំហាន ២ ៖
- ដាក់ខ្លាញ់ លើខ្ទះ ចំនួនមួយស្លាបព្រាបាយ
- រង់ចាំខ្លាញ់ ក្ដៅហុយផ្សែង
- ដាក់ច្របល់ បំពងយកក្លិនឈ្ងុយ ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្ច្រាំ
- ចាក់ច្របល់ រំងាស់ដល់ពុះ គ្រឿងផ្សំទឹកជ្រលក់ ដែលនៅសេសសល់
- ដាក់ចានផ្សេង សំរាប់ជ្រលក់ ស្លាបមាន់បំពង៕
ដំណកស្រង់ពី http://women.open.org.kh/km/chickenwing-fried