បុរសគ្រប់លក្ខណ៍​

តើសម័យនេះហើយនៅមានបុរស ស្រ្ដីគ្រប់លក្ខណ៍ដែរឫទេ? ហើយបុរស​នារីណាខ្លះស្ថិតនៅក្នុងបុរសស្រីគ្រប់ លក្ខណ៍ទាំងនោះ បើចង់ដឹងសេចក្ដីពិស្ដារសូមអានអត្ថបទខាងក្រោមហើយពិចារណាថា តើខ្លួនឯងមានស្ថិត នៅ ត្រង់ចំនុចទាំងអស់នោះដែររឺទេ?

លក្ខណរបស់បុរសតាមតម្រាបុរាណ
I.បុរសគ្រប់លក្ខណ៍៖
បុរសដែលប្រកបដោយលក្ខណ២៦ប្រការហៅថាបុរសគ្រប់លក្ខណ៍គឺ៖
  1. ឧស្សាហ៍ខ្នះខ្នែងធ្វើការងារ រៀនសូត្រមិនប្រកាន់ខ្លួន
  2. មិនចេះលួចប្លន់កេងកិចឆបោក
  3. ​ មិនឈ្លានពានកូនប្រពន្ធអ្នកដទៃ
  4. មិនរំភើបញាប់ញ័រភ័យផ្ដេសផ្ដាស
  5. មិននិយាយកុហកភូតភរអោយលើសពីការពិត
  6. មិននិយាយត្រាប់អោយគេអៀនខ្មាស់
  7. បានឮដំណឹងអ្វីហើយវិនិច្ឆ័យសិនទើបជឿជាក្រោយ
  8. ធ្វើការងារមិនរស់រាន់ពេកមិនយឺតយូរពេក
  9. មិនចេះនិយាយបំផ្លើសសើចលេង
  10. ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ
  11. មានថ្នាំកែរោគបំរុងទុកមិនខ្វះក្នុងពេលត្រូវការ
  12. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
  13. មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
  14. មានចិត្ដអត់ធនតស៊ូមិនរួញរាចំពោះកិច្ចការ
  15. មានស្វាមីភក្តិចំពោះនាយចៅហ្វាយ
  16. មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
  17. ស្គាល់ចំណេចស្គាល់ខាត
  18. រកប្រដាប់តុបតែងខ្លួនអោយភរិយា បុត្តធីតានិងខ្លួនឯង
  19. មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
  20. ដឹងគុណតបគុណសរសើរគុណនៃអ្នកមានគុណ
  21. គោរពតាមឳវាទមាតាបិតាញាតិមិត្តនិងអ្នកប្រាជ្ញ
  22. ចេះអត់ទ្រាំស្ដាប់នូវពាក្យដែលស្ដីបន្ទោសប្រដៅ
  23. មានកាយវាចាសមរម្យមិនឆ្គង
  24. អោយដំណឹងមនុស្សក្នុងផ្ទះ ហើយសឹមចេញទៅ
  25. ចេះវាយប្រដៅកូនចៅដោយរំពាត់យ៉ាងតូច
  26. ខឹងឆាប់បាត់មិនចងកំហឹងទុក                (សូមអានបន្ដទៅ៖លក្ខណៈស្រ្ដីគ្រប់លក្ខណ៍)

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post