ស្រីគ្រប់លក្ខណ៍

ស្រីគ្រប់លក្ខណ៍
ស្រីដែលប្រកបដោយលក្ខណ៍៣១ប្រការហៅថាស្រីគ្រប់លក្ខណ៍ គឺ៖
  1. មិនចេះអេចអូចនិយាយដើមគេ
  2. ចេះគួរសមទទួលមាតានិងស្វាមី
  3. ដឹងគុណតបគុណមាតាបិតាញាតិសន្ដានទាំងពីរខាង
  4. មិនចេះដេកថ្ងៃ
  5. មិនវង្វេងភ្លេចមុខភ្លេចក្រោយ
  6. ចេះថែទាំរបស់ទ្រព្យ
  7. មិនផិតក្បត់ស្វាមី
  8. មិនចេះប្រច័ណ្ឌប្ដី
  9. គ្មានកលមាយា
  10. មិនរំសាយសកអោយគេឃើញ
  11. មានចិត្ដអត់ធន់ធ្ងន់ធ្ងរ
  12. មានជើងស្រាលមិនទន្ទ្រាំក្ដុងក្ដាំង
  13. មិនឈររឺអង្គុយសំញែងកាយអោយគេឃើញ
  14. មិនដើរញិកញក់កាច់រាង
  15. ចេះសង្រួមភ្នែក មិនក្រឡេកក្រឡេមក្រឡាម
  16. មានដំណើរល្អ មិនក្រលែងដើមដៃ
  17. មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ
  18. មានសំលេងតិចច្បាស់លាស់
  19. មិនចេះឡេះឡោះលេងសើច
  20. មិននិយាយផ្ដោះផ្ដងចំពោះបុរស
  21. មិនទម្រន់ធ្វើការណាធ្វើទាល់តែហើយការនោះ
  22. ទៅណាឆាប់ត្រឡប់វិញ
  23. ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់
  24. ចេះរៀបចំផ្ទះសំបែង
  25. ចេះតុបតែងគ្រឿងឧបភោគ បរិភោគ
  26. ខ្លាចចិត្ដស្វាមីមាតាបិតា ហើយគោរពតាមឳវាទ
  27. បរិភោគចំណីអាហារក្រោយមាតាបិតានិងស្វាមី
  28. ឈប់បរិភោគមុនមាតាបិតានិងស្វាមី
  29. ដេកលក់ក្រោយស្វាមី
  30. ភ្ញាក់មុនស្វាមី
  31. មានមេត្ដា​ករុណាចេះធ្វើបុណ្យទាន
បុរសស្រ្ដីដែលប្រកបដោយលក្ខណ៍ពេញលេញ ហៅថាប្រុសស្រីគ្រប់លក្ខណ៍។ លក្ខណបុរសស្រ្ដី គ្រប់លក្ខណ៍ ដូចខាងលើនេះបើតាមសម័យបច្ចុប្បន្ននេះឃើញថាមានលក្ខណៈខ្លះ ហួសសម័យទៅហើយ។ ប៉ុន្ដែទោះបីយ៉ាង ណាក៏ដោយ បើបុរសស្រ្ដីណាប្រកបដោយលក្ខណៈដូចបានបរិយាយជាគោលៗក្នុងទីនេះ បុរសស្រ្ដីនោះ គួររាប់ ថាជាមនុស្សគ្រប់លក្ខណ៍បានដោយបរិបូណ៍៕

ដកស្រង់ពី​​ http://sophal2.blogspot.com/

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post